ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​ដឹក​ចូល​កុងស៊ី​មួយ​ក្បាលបោលបុក​រថយន្ត​តារា​ភាពយន្ត លោក​ ស៊ុក សុភា ឱ្យជួយ​សង្គ្រោះ

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​គោ​១​ក្បាល​ដែល​ឈ្មួញ​ដឹក​យក​ទៅ​កា.ប់​នៅ​ទីសត្ត​ឃាត​បឹង​សាឡាង ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក បាន​​ធ្លាក់​ពី​លើ​រថយន្ត ហើយ​រត់​ពេញ​ផ្លូវ​​ជល់​​រថយន្ត​​ម៉ាក​មែរសឺដេស​របស់​លោក​ស៊ុក សុភា ហៅ​នាយ​ខៀវ ជា​ពិធី​ករ​ទូរ​ទស្សន៍ និង​ជា​តារា​សម្តែង បណ្តាល​ឱ្យ​បែក​កញ្ចក់​ចំហៀង និង​កញ្ចក់​មុខ​អស់​​មួយ​ផ្នែក​ធំ។

រាជ​ធានី​ភ្នំពេញ ៖ ​គោ​១​ក្បាល​ដែល​ឈ្មួញ​ដឹក​យក​ទៅ​កាប់​នៅ​ទីសត្ត​ឃាត​បឹង​សាឡាង ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក បាន​​ធ្លាក់​ពី​លើ​រថយន្ត ហើយ​រត់​ពេញ​ផ្លូវ​​ជល់​​រថយន្ត​​ម៉ាក​មែរសឺដេស​របស់​លោក​ស៊ុក សុភា ហៅ​នាយ​ខៀវ ជា​ពិធី​ករ​ទូរ​ទស្សន៍ និង​ជា​តារា​សម្តែង បណ្តាល​ឱ្យ​បែក​កញ្ចក់​ចំហៀង និង​កញ្ចក់​មុខ​អស់​​មួយ​ផ្នែក​ធំ។

ហេតុ​ការណ៍​នេះ​​កើត​​ឡើង​នៅ​លើ​​ផ្លូវ​លេខ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី២ ខណ្ឌ​ចំការ​មន កាល​ពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ឧសភា។
តាម​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា ​លោក​ខៀវ ​ជិះ​រថយន្ត​​តែ​ម្នាក់​ឯង​ ចំណែក​សត្វ​គោ​១​ក្បាល​​នោះ​ឈ្មួញ​ដឹក​តាម​រថយន្ត​យក​ទៅ​ចូល​ទីសត្ត​ឃាត។ គោ​នោះ​​បាន​​របូត​ធ្លាក់​ពី​លើ​រថយន្ត​ រួច​រត់​ឆ្លេ​ឆ្លា​លើ​ដង​ផ្លូវ ហើយ​ដោយ​​ចាំង​ភ្នែក​នឹង​ភ្លើង​រថយន្ត​លោក​ខៀវ ​វា​ក៏​រត់​​ទៅ​បុក​ និង​ជល់​បែក​កញ្ចក់​រថយន្ត​អស់​ជា​ច្រើន​កន្លែង។

បន្ទាប់​ពី​មាន​ហេតុ​ការណ៍​នេះ​កើត​ឡើង​​ ម្ចាស់​រថយន្ត​ និង​ម្ចាស់​គោ​បាន​ចរ​ចា​គ្នា​សង​ថ្លៃ​ខូច​ខាត​រថយន្ត។ពាក់​ព័ន្ធ​នឹង​ព័ត៌​មាន​​​នេះ ពេល​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​​ទូរ​ស័ព្ទ​​ទៅ​​សួរ​លោក​ខៀវ ​ត្រូវ​លោក​​និយាយ​ថា លោក​​ពិត​ជា​ជួប​ហេតុ​ការណ៍​​នោះ​មែន៕