ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដ​កម្ម​! កុមារ​អាយុ​២​ឆ្នាំ​​​​ម្នាក់​លេង​កាំភ្លើ.ង បង្កគ្រោះ ឆ.ក់យកជីវិត​​ម្ដាយ​មាន​ផ្ទៃពោះ

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប៉ូលិស​មូលដ្ឋាន​រាយការណ៍​ថា មានរឿង​គួរ​ឲ្យ​ក្ដុកក្ដួល​ថ្មី​ទៀត​នៅ​រដ្ឋ​អូ​ហៃ​យ៉ូ​អា​មេ​រិ​

សហរដ្ឋអាមេរិក ៖ ប៉ូលិស​មូលដ្ឋាន​រាយការណ៍​ថា មានរឿង​គួរ​ឲ្យ​ក្ដុកក្ដួល​ថ្មី​ទៀត​នៅ​រដ្ឋ​អូ​ហៃ​យ៉ូ​អា​មេ​រិ​ក ដោយ​កុមារ​ម្នាក់​អាយុ​ទើប​២​ឆ្នាំ​បាន​លេង​កាំភ្លើ.ង​ និង​បា.ញ់​ដោយ​ចៃដន្យ ​បណ្តាល​​ឱ្យ​ស្លា.ប់​ម្ដាយ​របស់​គេ​ដែល​មាន​ផ្ទៃពោះ​៨​ខែ​ទៅ​ហើយ​។

អធិការ​ប៉ូលិស​លោក​ដា​វី​ដ​ស្មី​ត​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ក្នុងស្រុក​ថា កុមារ​នោះ​បាន​បា.ញ់​ដោយ​កាំភ្លើ.ងខ្លី​ដែល​បញ្ចូល​គ្រាប់​រួច​ចំ​ខ្នង​ម្ដាយ​គេ​។ អ្នក​ម្ដាយរងគ្រោះ​​រូប​នោះ​គឺ​លោកស្រី​LAURA ILG អាយុ​៣១​ឆ្នាំ​បាន​ហៅរក​ការ​ជួយ​សង្គ្រោះ​កាលពី​រសៀល​ថ្ងៃ​ទី​១៦​មិថុនា​ ដោយ​ប្រាប់​ថា ​លោកស្រី​ត្រូវ​គ្រាប់កាំភ្លើ.ង​នៅ​ក្នុងផ្ទះ​ខ្លួនឯង នៅ​NORWALK ដោយសារ​កូន​បា.ញ់​។

លោកស្រី​ពន្យល់​ថា​ លោកស្រី​មាន​ផ្ទៃពោះ​៣៣​ស​ប្ដា​ហ៍​ហើយ​ និង​ថា កូន​របស់​លោក​ស្រី​អាយុ​២​ឆ្នាំ​បាន​បា.ញ់​ដោយ​ចៃដន្យ​ត្រូវ​លោកស្រី​ត្រង់​ខ្នង​។ ទោះបី​មានការ​ជួយ​សង្គ្រោះ​បន្ទាន់ តែ​មាតា​វ័យក្មេង​នោះ​បាន​ស្លា.ប់​នៅ​មន្ទីរពេទ្យ ហើយ​កូន​ក្នុង​ផ្ទៃ​ក៏​មិន​អាច​ជួយ​សង្គ្រោះ​បាន​ដែរ​។

ពេល​នៅ​ដឹងខ្លួន​នៅឡើយ​ ក្រោយ​ប៉ូលិស​មក​ដល់់​ អ្នក​ម្ដាយ​រូប​នេះ​បាន​រៀបរាប់​ថា កូន​គាត់​អាច​ចូល​ក្នុង​បន្ទប់​ឪពុក​ម្ដាយ ដែល​តាម​ទម្លាប់​តែង​បិទទ្វារ​ចាក់សោរ ពេល​គាត់​ចេញ​ទៅ​បោក​សម្លៀក​បំពាក់​។ ពេល​ចូល​ក្នុង​បន្ទប់​ ​កូន​​បាន​យក​កាំភ្លើ.ង​មក​លេង​។ ប៉ូលិស​បាន​រក​ឃើញ​កាំភ្លើ.ងខ្លី​មួយ​ដើម​ទំហំ​៩​មី​ល្លី​ម៉ែត្រ​នៅ​លើ​តុ ព្រមទាំង​កាំភ្លើ.ង​២​ដើម​ទៀត​ដែល​សុទ្ធតែ​បញ្ចូល​គ្រាប់​រួច​។ ស្វាមី​របស់​នារី​នោះ​ពុំ​មាន​វត្តមាន​ឡើយ​ពេល​កើត​មាន​សោកនាដកម្ម​នោះ​។ កាំភ្លើ.ង​ទាំងនេះ​សុទ្ធតែ​ជា​របស់​ប្ដី​រូប​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ