លោកចូ បៃដិន ចាត់ទុកលោកស៊ី ជីនពីង ជាជនផ្ដាច់ការ តែចិនថាជាការបង្កហេតុ
អាមេរិក-ចិន ៖ ក្នុងពេលដែលទំនាក់ទំនងរវាងចិននិងអាមេរិកកំពុងធ្លាក់ចុះដុនដាបខ្លាំង លោក
អាមេរិក-ចិន ៖ ក្នុងពេលដែលទំនាក់ទំនងរវាងចិននិងអាមេរិកកំពុងធ្លាក់ចុះដុនដាបខ្លាំង លោក
អាមេរិក-ចិន ៖ ក្នុងពេលដែលទំនាក់ទំនងរវាងចិននិងអាមេរិកកំពុងធ្លាក់ចុះដុនដាបខ្លាំង លោកចូ បៃដិន កាលពីថ្ងៃទី២០មិថុនា បែរជាចាត់ទុកលោកស៊ីជីនពីងជាជនផ្ដាច់ការ តែសម្ដីនោះត្រូវបានចិនបរិហារថាជាការបង្កហេតុ។
ប្រធានាធិបតីអាមេរិកវ័យចាស់វស្សារូបនេះលើកឡើងបែបនេះ ក្នុងពិធីជប់លៀងមួយនៅកាលីហ្វ័រនីញ៉ា ជាមួយបណ្ដាអ្នកផ្ដល់អំណោយដល់គណបក្សប្រជាធិបតេយ្យ ដោយមានវត្តមានរបស់អ្នកកាសែតច្រើននាក់។ លោកបានលើកពីរឿងបាល់ឡុងចិនដែលក្រុងវ៉ាស៊ីនតោនថាជាបាល់ឡុងចារកម្មលើដែនដីអាមេរិក ដែលកងទ័ពអាមេរិកបា.ញ់បំបែក កាលពីដើមខែកុម្ភៈ។
លោកបៃដិនថា រឿងដែលប្រធានាធិបតីចិនខឹងខ្លាំងពេលខ្ញុំបញ្ជាឲ្យបាញ់ទម្លាក់បាល់ឡុងនោះ ដែលផ្ទុកដោយឧបករណ៍ចារកម្មគឺត្រង់ថា លោកស៊ី មិនដឹងថាបាល់ឡុងនោះស្ថិតនៅលើដែនដីអាមេរិក។ លោកបៃដិនដៀមដាមទៀតថា ជារឿងខ្វល់ខ្វាយខ្លាំងចំពោះបណ្ដាជនផ្ដាច់ការពេលខ្លួនមិនដឹងពីអ្វីដែលកើតមាន។ ពេលបាល់ឡុងនោះត្រូវបាញ់ទម្លាក់លោកស៊ី ពិតជាខ្វល់ខ្វាយខ្លាំងរហូតដល់លោកបដិសេធថាបាល់ឡុងនោះមិនមែនស្ថិតនៅលើដែនដីអាមេរិកទៀតផង។
ពេលសួរពីរឿងនោះអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រីម៉ៅនីញវាយតម្លៃថា នោះជាពាក្យសម្ដីចាក់ដោតបង្កហេតុ។ ការលើកឡើងបែបនេះរបស់ភាគីអាមេរិកពិតជាមិនទំនង គ្មានការទទួលខុសត្រូវខ្លាំង មិនឆ្លុះបញ្ចាំងពីការពិត ផ្ទុយពីគោលការណ៍ការទូតនិងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ភាពថ្លៃថ្នូរនយោបាយរបស់ចិន។ នោះជាការបង្កហេតុនយោបាយដ៏ចំហមួយ៕
ចែករំលែកព័តមាននេះ