កិច្ចប្រជុំកំពូលអាស៊ានលើកទី១៨នៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមហើយនៅប្រឹកថ្ងៃសៅរ៍ ទី០៧ ឧសភា ២០១១នេះ ។ យោងតាមសេចក្តីជូនព័ត៌មានរបសើក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី១៨ ដេលប្រព្រឹត្តធ្វើរយៈពេល២ថ្ងៃនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី នេះនឹងពិភាក្សាបញ្ហាមួយចំនួនរួមមាន ការអនុវត្តធម្មនុញ្ញអាស៊ាន និងផែនទីបង្ហាញផ្លូវសម្រាប់បង្កើតសហគមន៍អាស៊ាន ទំនាក់ទំនងអាសានជាមួយអន្តរជាតិ សហគមន៍អាស៊ាននៅក្នុងសហគមន៍នៃប្រជាជាតិពិភពលោក និងការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសសភាពការណ៍នៅតាមព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ។
តាមរបៀបវារៈដែលបានគ្រោងទុក ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានទាំងអស់ នឹងអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨នៅព្រឹកថ្ងៃទី០៧ ឧសភា ២០១១។ ជាមួយគ្នានេះ ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាននឹងអញ្ជើញបើកកិច្ចប្រជុំជាមួយនឹងតំណាងអន្តរសភាអាស៊ាន ជំនួបក្រៅផ្លូវការរបស់ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន ជាមួយតំណាងយុវជនអាស៊ាន និងជាមួយតំណាងអង្គការសង្គមស៊ីវិល និងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨នៅរសៀលថ្ងៃទី០៨ ឧសភា ។ តាមកម្មវិធីដេលបាលគ្រោងទុកក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជួបពិភាក្សាការងារជាមួយនិងលោក ប៊ីនីញ៉ូ អាគីណូ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នារសៀលថ្ងៃទី៧ ឧសភា ២០១១នេះ ៕
ចែករំលែកព័តមាននេះ