ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ព្រួយបារម្ភ​ការ​ប្រើ​សត្វ​មូស​ ចម្លង​មេរោគ​នៅ​អ៊ុយ​ក្រែ​ន

2 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ពេល​កំពុង​មានការវាយបក​ពេញបន្ទុក​របស់​អ៊ុយ​ក្រែ​ន លោក​អ៊ី​ហ្គ័​រ គី​រី​ល​ឡូ​វ ប្រ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ពេល​កំពុង​មានការវាយបក​ពេញបន្ទុក​របស់​អ៊ុយ​ក្រែ​ន លោក​អ៊ី​ហ្គ័​រ គី​រី​ល​ឡូ​វ ប្រ​មុខ​កងទ័ព​រុ​ស្ស៊ី​ទទួល​បន្ទុក​ខាង​កិច្ច​ការពារ​ប្រឆាំង​វិទ្យុសកម្ម ផលិតផល​គីមី និង​ជីវសាស្ត្រ បាន​ចេញ​ការ​ចោទប្រកាន់​ដ៏​ចម្លែក​មួយចំពោះ​សហរដ្ឋអាមេរិក​ទាក់ទិន​តំបន់​ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន ដែល​រង​ការ​ជន់​លិច​ក្រោយ​ការ​បំផ្លាញ​ទំនប់​វា​រី​អ​គ្កិ​ស​នី​កា​ខូ​វ​កាតំ​បន់​ឃ័​រ​សុ​ន ។

កាសែត NEW YORK POST រាយការណ៍ថា អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​រុ​ស្ស៊ី​​រូប​នេះ​សម្ដែងការ​ភ័.យ​ខ្លាច ចំពោះ​ការ​បញ្ចេញ​ដោយ​ចេតនាARBOVIRUS ដែល​បង្ក​ជំងឺឆ្លង​នានា​តាម​រយៈបណ្ដា​សត្វល្អិត​ដូច​ជា​មូស​ជាដើម ។

លោក​អ៊ី​ហ្គ័​រ គី​រី​ល​ឡូ​វ​ លើក​ឡើង​ថា បច្ចេកទេស​ខ្ពស់​ថ្មី​នៃ​ការរៀបចំ​របស់​អា​មេ​រិ​ក សម្រាប់​ប្រើប្រាស់​ភ្នាក់ងារចម្លង​មេរោគ គឺ​ការ​ផលិត​ដ្រូ​ន​សម្រាប់​ដាក់ពង្រាយ​មូស​ចម្លង​ក្នុង​អាកាស ។ ក្រោយ​ការ​ចុះថយ​នៃ​កម្រិត​ទឹក​គេ​បង្កើត​បណ្ដា​ជំងឺ​ដែល​អាចចម្លង​តាម​មូស ពិសេស​ជំងឺ​គ្រុនក្ដៅ​នី​ល​ខាង​លិច ។

ដ្រូ​ន​នាំ​កុងតឺន័រ​តូច​មួយ​ផ្ទុក​សត្វល្អិត​ទៅ​កាន់តំបន់​ណាមួយ​ហើយ​លែង​សត្វល្អិត​ទាំងនោះ ។
សត្វល្អិត​ទាំងនេះ​ចម្លងជំងឺ​ដល់​ទាហាន​រុ​ស្ស៊ី​ ដោយ​អ្នក​ឆ្លង​មិន​អាច​ចេញ​ទៅ​ប្រយុទ្ធ​បាន ។ ការ
អះអាង​បែប​នេះ​កើត​មាន ខណៈ​កងទ័ព​អ៊ុយ​ក្រែ​នធ្វើការ​វា.យលុក​រំដោះ​បាន​ភូមិ​ទី​៨​មួយទៀត​ក្នុង​ការ​ប្រយុទ្ធ​២​ស​ប្ដា​ហ៍​កន្លង​មកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ