ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុ.ត​សម្លា.ប់​គ្នា​ក្នុង​ពន្ធនាគារ​ស្ត្រី​មួយ​​កន្លែង ​ឆ.ក់យកជីវិត​អ្នកទោស​ជាង​​៤០​នាក់

10 ខែ មុន

ប្រទេស​ហុង​ឌូ​រ៉ា​ស ៖ ប៉ូលិស​រាយការណ៍​ថា ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នកទោស​នារី​ដែល​ប្រជែង​គ្នា

ប្រទេស​ហុង​ឌូ​រ៉ា​ស ៖ ប៉ូលិស​រាយការណ៍​ថា ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នកទោស​នារី​ដែល​ប្រជែង​គ្នា បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​៤១​នាក់​កាលពី​ថ្ងៃ​ទី​២០​ មិថុនា ក្នុង​ពន្ធនាគារ​សម្រាប់​នារី​មួយ​ស្ថិត​នៅ​ក្បែរ​រដ្ឋធានី​ហុង​ឌូ​រ៉ា​ស​។

អ្នកនាំពាក្យ​ម្នាក់​របស់​ប៉ូលិស​ហុង​ឌូ​រ៉ា​សលោក​អេ​ដ​ហ្គា​ដូ​បា​រ៉ា​ហូ​ណា​ថ្លែងប្រាប់​AFP​ថា មនុស្ស​យ៉ាងតិច​៤១​នាក់​ស្លាប់ ក្នុង​ការ​ប៉ះទង្គិច​គ្នា​នៅ​ពន្ធនាគារ​នោះ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​២៥​គីឡូម៉ែត្រ ខាងជើង​រដ្ឋធានី​តេ​ហ្គូ​ស៊ី​ហ្គា​ល់​ប៉ា​។ អនុរដ្ឋមន្ត្រី​សន្តិសុខ​ហុង​ឌូ​រ៉ា​ស លោកស្រី​ជូ​លី​សា​វី​ល​ឡា​នូ​អ៊ី​​វ៉ា​ប្រកាស​តាម​TWITTER ពី​សភាពការណ៍​បន្ទាន់​ ដោយ​បរិហារ​អំពើ​បំផ្លិចបំផ្លាញ​។

ប្រធាន​សមាគម​គ្រួសារ​ពួក​អ្នកទោស លោកស្រី​ដែល​ម៉ា​អ័​រ​ដូ​ណេ​ស​គូសបញ្ជាក់​ប្រាប់​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ថា បណ្ដា​សមាជិក​ក្រុម​អ្នកទោស​នារី​មួយ បាន​យក​ភ្លើង​មក​ដុ.ត​កន្លែង​ឃុំឃាំង​ពួក​អ្នកទោស​នារី​ជា​គូប្រជែង​។ អគារ​ដែល​ត្រូវ​ដុ.ត​ស្លា.ប់​មនុស្ស​ដ៏​ច្រើន​នោះ រង​ការ​បំផ្លាញ​ទាំងស្រុង​ក្លាយជា​ផេះ​។

លោកស្រី​បញ្ជាក់​ថា​ ក្នុង​ពន្ធនាគារ​នោះ​មាន​អ្នកទោស​នារី​៩០០​នាក់​។ ប៉ូលិស​និង​ទាហាន​ជា​ច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ តាម​ច្រកចូល​ពន្ធនាគារ​នោះ​។ សាច់ញាតិ​គ្រួសារ​ពួក​អ្នកទោស​បាន​លើកគ្នា​មក​កាន់​ពន្ធ​នា​នោះ​ដើម្បី​តាមដាន​ព័ត៌មាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ