រុស្ស៊ីលើកលែងទោសពួកឧក្រិ.ដ្ឋជនដែលទៅច្បាំងនៅអ៊ុយក្រែន
សង្គ្រាមអ៊ុយក្រែន ៖ សភារុស្ស៊ីទើបអនុម័តកាលពីថ្ងៃទី១៤ មិថុនា ច្បាប់មួយដែលអនុញ្ញាត
សង្គ្រាមអ៊ុយក្រែន ៖ សភារុស្ស៊ីទើបអនុម័តកាលពីថ្ងៃទី១៤ មិថុនា ច្បាប់មួយដែលអនុញ្ញាត
សង្គ្រាមអ៊ុយក្រែន ៖ សភារុស្ស៊ីទើបអនុម័តកាលពីថ្ងៃទី១៤ មិថុនា ច្បាប់មួយដែលអនុញ្ញាត
ឲ្យបណ្ដាអតីតអ្នកទោសនិងពួកអ្នកទោសដែលបច្ចុប្បន្នកំពុងជាប់គុក ធ្វើទាហានចូលរួមក្នុងការប្រយុទ្ធនៅអ៊ុយក្រែន ។ ច្បាប់ថ្មីដែលអនុម័តនោះអាចលុបចោលទោស ចំពោះពួកអ្នកទោស ដែលយល់ព្រមចូលរួមក្នុងការកេណ្ឌទាហាននាពេលខាងមុខចូលបម្រើក្នុងជួរកងទ័ព ។
រហូតមកទល់ពេលនេះច្បាប់រុស្ស៊ីហាមឃាត់ ក្រសួងការពារប្រទេស មិនឲ្យយកមនុស្សជាប់ចោទធ្ងន់ធ្ងរនៅតុលាការឬពួកអ្នកទោសកំពុងជាប់ឃុំឃាំងចូលក្នុងជួរកងទ័ពឡើយ ។ របាយ
ការណ៍នានាបញ្ជាក់ថា ពួកទាហានដែលជាអ្នកទោសប្រមូលទៅច្បាំងនៅអ៊ុយក្រែន កើតមាន
តាំងពីរដូវក្ដៅឆ្នាំមិញមកម៉្លេះ ដោយពួកគេភាគច្រើនស្ថិតក្នុងជួរកងទាហានស៊ីឈ្នួលក្រុម WAGNER ។ ការជ្រើសរើសបែបនេះតាមពិតទៅធ្វើឡើងក្រៅច្បាប់ ឬតាមរយៈការលើកលែងទោស
ដោយស្ងាត់ៗរបស់ប្រធានាធិបតី ។
ក្រុម WAGNER លែងជ្រើសរើសពួកអ្នកទោសតាំងពីខែកុម្ភៈឆ្នាំនេះ ហើយសំណើឲ្យក្រុមនេះចុះហត្ថលេខាលើកុងត្រាប្រយុទ្ធថ្មី ជាមួយក្រសួងការពារប្រទេស ត្រូវបានប្រមុខក្រុមនោះបដិសេធ ។
ការសម្រេចនោះត្រូវបានពួកអ្នកវិភាគយល់ថា ជាសញ្ញានៃការមិនចុះសម្រុងគ្នានិងការបែកបាក់គ្នារវាងប្រមុខក្រុម WAGNER លោកអេវហ្គេនីព្រីហ្គោហ្ស៊ីននិងអាជ្ញាធររុស្ស៊ី ។
ច្បាប់ថ្មីអនុញ្ញាតឲ្យជ្រើសរើសដោយផ្ទាល់បណ្ដាអ្នកទោសតាមពន្ធនាគារបញ្ជូនទៅកាន់ខ្សែរណសិរ្ស ។ ក្រុងមូស្គូចាប់តាំងពីខែវិច្ឆិកាឆ្នាំទៅមិញមក លុបចោលការហាមឃាត់អតីតពួកអ្នកទោសចូលក្នុងជួរកងទ័ព ដែលការលុបចោលនោះគឺក្រោយការអនុម័តរបស់សភាឌូម៉ា ។ កាលពីសប្ដាហ៍មុនប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើក្រិត្យលើកលែងទោសពួកអ្នកទោសដែលទៅចូលរួមក្នុងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ៕
ចែករំលែកព័តមាននេះ