ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​១​គ្រឿង​ដឹក​អ្នកដំណើរ​១២០​នាក់ ជួប​គ្រោះ​យ៉ាង​រន្ធ.ត់​

10 ខែ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ កង​ឆ្មាំ​ឆ្នេរសមុទ្រ​ហ្វ៊ីលីពី​ន ថ្លែង​ថា នាវា​ដឹក​អ្នកដំណើរ​១​គ្រឿង​ដែល​មាន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ កង​ឆ្មាំ​ឆ្នេរសមុទ្រ​ហ្វ៊ីលីពី​ន ថ្លែង​ថា នាវា​ដឹក​អ្នកដំណើរ​១​គ្រឿង​ដែល​មាន
មនុស្ស​​ជិះ​ប្រមាណ​ជា​១២០​នាក់ និង​ក្រុម​នាវិក ត្រូវ​ភ្លើង​ឆេះ​កាលពី​ថ្ងៃ​ទី​១៨ មិថុនា ក្នុង​ដែនទឹក​នៃ​ខេត្ត​បូ​ហូល​ភាគ​កណ្ដាល​ហ្វ៊ី​លី​ពី​ន ។

កង​ឆ្មាំ​ឆ្នេរសមុទ្រ​នៅ​សេ​ប៊ូ​ថ្លែង​ថា អ្នកដំណើរទាំងអស់​និង​បណ្ដា​សមាជិក​ក្រុម​នាវិក ត្រូវ​បាន
ជួយ​សង្គ្រោះ​ទាន់​ពេល​ដោយ​សុខ​សប្បាយ​ទាំងអស់​គ្នា ។ អ្នកនាំពាក្យ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ហ្វ៊ី​លី​ពី​ន
លោក​អា​ម៉ា​ន​ដា​បាលី​ឡូ​ថ្លែង​ថា ភ្លើង​បាន​ឆាបឆេះ​លើ​នាវា​ឈ្មោះ M/V ESPERANZA STAR
នោះ នា​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ម៉ោង​ក្នុងស្រុក ក្នុង​ដែនទឹក​នៃ​កោះ​ប៉ា​ង​ឡាវ ខណៈ​វា
មក​ដល់​ជិត​កំពង់​ផែ TAGBILARAN ។

កង​ឆ្មាំឆ្នេរសមុទ្រ​ខេត្ត​បូ​ហូល​ថ្លែង​ក្នុង​សារ​មួយ​តាមបណ្ដាញ​សង្គម​ថា នាវា​នោះ​ដឹក​អ្នកដំណើរ​យ៉ាងតិច​១២០​នាក់ និង​សមាជិក​ក្រុម​នាវិក ពេល​មាន​ភ្លើង​ឆាបឆេះ ។ គេ​ប្រើ​ពេល​ជាង​៥​ម៉ោង​ទើប​អាច​ពន្លត់ភ្លើង​បាន ហើយ​គេ​កំពុង​ស៊ើប​អង្កេត​រកមូលហេតុ​នៃ​ការ​ឆាបឆេះ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ