ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​១​ក្រុម​កា​.​ប់​បំផ្លាញ​ម៉ូតូ និង​ដេញ​កា​.​ប់​ជន​រង​គ្រោះជា​ជាង​ទូរស័ព្ទ​រត់​ចែក​ជើង​គ្នា

10 ខែ មុន
  • បន្ទាយមានជ័យ

យុវជន​១​ក្រុម​មាន​គ្នា​ចំនួន​៤​នាក់​ដែល​បានកា​.​ប់​បំផ្លាញ​ម៉ូតូ និង​ដេញ​កា​.​ប់​ជន​រង​គ្រោះជា​ជាង​ទូរស័ព្ទ​រត់​ចែក​ជើង​គ្នា ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៣​នេះ​។ បន្ទាប់​ពី​

ខេត្តបន្ទាយមានជ័យ ៖ យុវជន​១​ក្រុម​មាន​គ្នា​ចំនួន​៤​នាក់​ដែល​បានកា​.​ប់​បំផ្លាញ​ម៉ូតូ និង​ដេញ​កា​.​ប់​ជន​រង​គ្រោះជា​ជាង​ទូរស័ព្ទ​រត់​ចែក​ជើង​គ្នា ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៣​នេះ​។ បន្ទាប់​ពី​កម្លាំង​មូលដ្ឋាន​កង​រាជ​អា​វុ​អ​ហត្ថ​ស្រុក​មង្គល​បូ​រី ឃាត់ខ្លួន​ក្នុង​ករណី​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា ប្រព្រឹត្តិ​កាលពី​វេលា​ម៉ោង​០៩​និង​៤៦​នាទី ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​ជំទាវ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។ ហើយ​ការ​ឃាត់ខ្លួន​នេះ គឺ​អនុវត្ត​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ញិ​ប សេង​ហួរ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជំទាវ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ត្រី ចាន់ រ​ដ្ឋា មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អា​វុ​ហត្ថ​ស្រុក បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​នេះ រួម​មាន ៖ ១- ឈ្មោះ ឆោម សុធា​រ៉ុ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​តា​ម៉ា ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។ ២- ឈ្មោះ ធី វីរ​ធូ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​តា​ប៊ុ​ន ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។ ៣- ឈ្មោះ ជួប សុ​ជាតិ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ចំណោម ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។ ៤- ឈ្មោះ យិ​ន សំណាង ហៅ​ក្តី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ចំការ​តា​ដោក ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។ ចំណែក​វត្ថុ​តាង​មាន ៖ ម៉ូតូ​ចំនួន​៤​គ្រឿង កាំ​បិ​.​ត​ចំនួន​៥​ដើម និង​ទូរស័ព្ទ​ចំនួន​៣​គ្រឿង​ផង​ដែរ​។

លោក​វរសេនីយ៍ត្រី ចាន់ រ​ដ្ឋា បាន​បញ្ជាក់​ថា តាម​ការ​រៀបរាប់​របស់​ដើមបណ្តឹង​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២១​និង​៤៧​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៣ ជន​រង​គ្រោះ​កំពុង​មើល​ទូរស័ព្ទ​ជាមួយ​កូន​នៅ​ក្នុងផ្ទះ ហើយ​ក៏​លឺ​សំឡេង​កា​.​ប់​របស់​អ្វីមួយ​នៅ​ខាងក្រៅ​ផ្ទះ​របស់​គាត់​។ ក្រោយមក​ប្រពន្ធ​របស់​គាត់​បាន​រត់​មក​ប្រាប់​ថា មាន​គេ​មក​កា​.​ប់​ម៉ូតូ​របស់​ខ្លួន​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1N-2815 ដែល​ទុក​នៅ​មុខ​ផ្ទះ ពេល​នោះ គាត់​បាន​ទៅ​មើល ក៏​ឃើញ​ម៉ូតូ​ត្រូវ​គេ​កា​.​ប់​បំផ្លាញ​ខូចខាត​យ៉ាងដំណំ​។ ភ្លាម​ៗ​នោះ គាត់​បាន​ហៅ​កូនជាង​ដែល​ស្នាក់​នៅ​ជាមួយ​គាត់​ចំនួន​០៤​នាក់​មក​សួរនាំ ពួក​គេ​បាន​ប្រាប់​ថា ពួក​គេ​នាំ​គ្នា​អង្គុយ​លេង​នៅ​ក្រោយ​ផ្ទះ​ក្បែរ​តារាង​បាល់ (AG Sport) ស្រាប់តែ​យុវជន​មួយ​ក្រុម​រត់​ចេញពី​តារាង​បាល់​ស្ទុះ​មក​កា​.​ប់​ពួក​ខ្លួន ពេល​នោះ​ពួក​ខ្លួន​បាន​រត់​ចូល​ពួន​ក្នុងផ្ទះ ហើយ​យុវជន​ក្រុម​នោះ​ក៏​បាន​ចូល​មក​កា​.​ប់​ម៉ូតូ​តែ​ម្ដង​។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ