ទាំងអ៊ុយក្រែន ទាំងរុស្ស៊ី សុទ្ធតែលើកពីជោគជ័យរៀងៗខ្លួន
សង្គ្រាមអ៊ុយក្រែន ៖ មកទល់ពេលនេះអ៊ុយក្រែននៅនិយាយចុងមាត់ចុងកនៅឡើយពីការបើកឆាក
សង្គ្រាមអ៊ុយក្រែន ៖ មកទល់ពេលនេះអ៊ុយក្រែននៅនិយាយចុងមាត់ចុងកនៅឡើយពីការបើកឆាក
សង្គ្រាមអ៊ុយក្រែន ៖ មកទល់ពេលនេះអ៊ុយក្រែននៅនិយាយចុងមាត់ចុងកនៅឡើយពីការបើកឆាកវាយបកលើកងទ័ពរុស្ស៊ី ដើម្បីដណ្ដើមដែនដី១៧%ស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ីមកវិញ ។
តាមពិតទៅការវាយបកនោះចាប់ផ្ដើមរង្វង់ពីថ្ងៃទី១០ មិថុនាមក ជាមួយការប្រកាសរបស់អ៊ុយ
ក្រែនពីការដណ្ដើមយកបានមូលដ្ឋានតូចៗជាច្រើននៅភាគខាងត្បូងប្រទេស ។ បើពិតមែននោះ
ជាជោគជ័យដំបូងរបស់ក្រុងគៀវចាប់តាំងពីច្រើនខែមកហើយ ។
កាលពីយប់ថ្ងៃទី១២ មិថុនា ប្រធានាធិបតីបារាំងលោកអេមម៉ានុយអែលម៉ាក្រុង អះអាងថា ការវាយបករបស់អ៊ុយក្រែនចាប់ផ្ដើមតាំងពីច្រើនថ្ងៃមកហើយ ។ ការវាយបកនោះអាចមានពេលច្រើនសប្ដាហ៍ឬច្រើនខែ ។
រយៈពេល២៤ម៉ោងចុងក្រោយនេះកងទ័ពអ៊ុយក្រែនអះអាងថា ការវាយបករបស់ខ្លួនអាចដណ្ដើមយកបានពីកងទ័ពរុស្ស៊ី នូវភូមិ៧នាភាគខាងត្បូងប្រទេស ។ ខាងរុស្ស៊ីវិញទទួលស្គាល់នាថ្ងៃទី១២ មិថុនាថា បានវាយរុញច្រានការវាយលុករបស់អ៊ុយក្រែននៅតំបន់ភាគខាងត្បូងប្រទេសនេះ ដែលក្រុងគៀវអះអាងពីការដណ្ដើមយកបានភូមិតូចៗទាំងនេះ ដែលក៏គ្មានការបដិសេធរបស់
ក្រសួងការពារប្រទេសរុស្ស៊ីដែរលើការដកថយនៃកងទ័ពខ្លួន ។
ចំណែកប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌី មៀរហ្សេឡេនស្គី វិញ បញ្ជាក់នាយប់ថ្ងៃទី១២មិថុនាថា ការវាយបករបស់កងទ័ពលោក ដែលកំពុងធ្វើប្រឆាំងកងទ័ពរុស្ស៊ី ពិតជាជួបការលំបាកច្រើនតែនៅរុលទៅមុខ ។ អនុរដ្ឋមន្ត្រីការពារប្រទេសអ៊ុយក្រែនលោកស្រីហ្គាណាម៉ាលីយ៉ា បញ្ជាក់ថា ភូមិ៣នៅជិតតំបន់ក្រុងហ្សាប៉ូរីហ្សា ត្រូវវាយដណ្ដើមយកបានព្រមទាំងភូមិថ្មីមួយទៀតនៅខាងត្បូងតំបន់ដូណេតស្ក៍ ។ ដែនដីដែលយើងដណ្ដើមយកបានថ្មីឡើងដល់៩០គីឡូម៉ែត្រក្រឡា ។ នារសៀលថ្ងៃទី១២ មិថុនា កងទ័ពអ៊ុយក្រែនក៏អះអាងដែរពីការវាយរុលទៅមុខនៅបាក់មូត ។
ខាងកងទ័ពរុស្ស៊ីអះអាងថា បានវាយរុញច្រានការវាយលុកនានារបស់កងទ័ពអ៊ុយក្រែនក្នុងតំបន់
ដូណេតស្ក៍ នៅជិតក្រុងវើលីកាណូវ៉ូស៊ីលកា ព្រមទាំងនៅជិតភូមិឡឺវ៉ាដណេក្បែរក្រុងហ្សាប៉ូរីហ្សា ។ ការ
អះអាងរបស់ក្រុងគៀវក៏ដូចជារបស់ក្រុងមូស្គូពុំមានប្រភពឯករាជ្យណាមួយបញ្ជាក់ឡើយ ។
មនុស្ស៣នាក់បានត្រូវស្លា.ប់ និង២៥នាក់ទៀតរងរបួស ក្រោយពីមីស៊ីលរុស្ស៊ី១គ្រាប់ធ្លាក់ចំអគារ
រស់នៅមួយ មុនព្រឹកព្រលឹមថ្ងៃទី១៣ មិថុនា នៅគ្រីវយីរីហ៍តំបន់ឌីនីប្រូប៉េត្រូវស្ក៍ភាគកណ្ដាលអ៊ុយ
ក្រែន ៕
ចែករំលែកព័តមាននេះ