ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ៖ ការ​នាំ​ចេញ​-​ចូល​របស់​កម្ពុជា​បច្ចុ​ប្បន្ន កើន​ដល់​៥២​ពាន់​លាន​ដុល្លារ

10 ខែ មុន
  • ភ្នំពេញ

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែង​ប្រកាស​ថា ការ​នាំ​ចេញ​-​នាំ​ចូល​របស់​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន បាន​កើនឡើង​ដល់​៥២​ពាន់​លាន​ដុល្លារ​ផង​ដែរ​។ ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​

ខេត្តតាកែវ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែង​ប្រកាស​ថា ការ​នាំ​ចេញ​-​នាំ​ចូល​របស់​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន បាន​កើនឡើង​ដល់​៥២​ពាន់​លាន​ដុល្លារ​ផង​ដែរ​។ ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ជិត​២​ម៉ឺន​នាក់​មក​ពី​រោងចក្រ សហគ្រាស​ចំនួន​១២ ក្នុងស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅ​រោងចក្រ គ័ន​ថេ​ក ខេ​ម​បូ​ឌា អ៊ិ​ន​ធើ​ណេ​សិន​ណ​ល (KUANTECH CAMBODIA INTERNATIONAL) នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៣​។

នៅ​ចំពោះ​កម្មករ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ សេដ្ឋកិច្ច​កម្ពុជា ព្យាករ​ថា នឹង​សម្រេច​ក្នុង​កំណើន​រង្វង់​៥.៦% ទោះបី​កំពុង​ហ៊ុម​ព័ទ្ធ​ដោយ​ភាព​មិន​ប្រាកដប្រជា និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ក៏​ដោយ​។ សម្ដេច​តេ​ជោ បន្ដ​ថា ការ​កើនឡើង នៃ​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា គឺ​បាន​បង្ហាញ​ពី​អនុវត្តន៍​ត្រឹមត្រូវ​នៃ​គោលនយោបាយ​ពាណិជ្ជកម្ម​។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា «​ទំហំ​នាំ​ចេញ កាលពី​ឆ្នាំ​១៩៩៧ តែ​ជាង ២០០​លាន​ដុល្លារ​ទេ​។ ឥឡូវ​ទំហំ​នាំ​ចេញ​ផ្នែក​វិស័យ​កាត់ដេរ គឺ​មាន​រហូត​ដល់ ១៣​ពាន់​លាន​ដុល្លារ ហើយ​សរុប​ទាំងអស់ នៃ​ទំហំ​ការ​នាំ​ចេញពី​កម្ពុជា ចេញ​ទៅ​ប្រទេស​ក្រៅ ឆ្នាំ​កន្លង​ទៅ យើង​នាំ​ចេញ​ទៅ​ដល់​២៩​ពាន់​លាន​ដុល្លារ ហើយ​បើ​គិត​ពី​ការ​នាំ​ចេញ នាំ​ចូល សរុប​យើង ៥២​ពាន់​លាន​ដុល្លារ​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ បន្ដ​ថា ជាក់ស្ដែង កម្មករ​-​កម្មការិនី ទទួលផល​នេះ មិនមែន​បាន​មក​ពី​ក្រុមប្រឆាំង​ណាមួយ​នោះ​ទេ គឺ​បាន​មក​ពី​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល ពួក​ប្រឆាំង បាន​ត្រឹម​ប្រាប់​ពួក​បរទេស​ថា «​កុំមក​វិនិយោគ​នៅ​កម្ពុជា កុំ​ទិញ​ទំនិញ​ពី​កម្ពុជា និង​ដាក់​ទណ្ឌកម្ម​លើក​កម្ពុជា​» ដូច្នេះ​នៅ​កម្ពុជា ត្រូវ​កម្ចាត់​ចោល​ភាព​ជ្រុលនិយម ដែល​មក​បំផ្លាញ​ជាតិ​សាសន៍​ខ្លួនឯង​។

លើស​ពី​នេះ សម្ដេច​នាយក​រដ្ឋមន្ដ្រី ក៏​បាន​អំពាវនាវ​កម្មករ កម្មការិនី​ឱ្យ​រួម​គ្នា​ថែរក្សា​សុខ​សន្តិភាព ព្រោះ​បើ​គ្មាន​សុខ​សន្តិភាព​អ្វី​ៗ​នឹង​ត្រូវ​បំផ្លាញ​។ សម្តេច​ក៏​បាន​អំពាវនាវ​ដល់​កម្មករ​ទាំងអស់ សូម​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៧ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ឲ្យ​បាន​គ្រប់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ