ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​បើក​ឲ្យ​ដំណើរ​ការ​ ស្ពានបេតុងឆ្លង​កាត់ដៃ​ស្ទឹងព្រែកត្នោត ដើម្បីជួយសម្រួល​ចរាចរណ៍​ជូនប្រជាពលរដ្ឋ

11 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ស្ពានបេតុង ឆ្លងកាត់ដៃស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រ ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ​ហើយ ដើម្បីជួយ​សម្រួលចរាចរអោយបងប្អូនប្រជាពលរដ្ឋបានឆ្លងកាត់…

ភ្នំពេញ៖ ស្ពានបេតុង ឆ្លងកាត់ដៃស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រ ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ​ហើយ ដើម្បីជួយ​សម្រួលចរាចរអោយបងប្អូនប្រជាពលរដ្ឋបានឆ្លងកាត់ និងដោះស្រាយបាននូវ​ការកកស្ទះចរាចរណ៍​ នៅតំបន់នេះផងដែរ​។

ពិធីសម្ពោធស្ពានបេតុងខាងលើ បានធ្វើឡើង នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ និងមានការចូរួមពីលោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីក្រោមឱវាទ​រដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។

ការស្ថាបនាស្ពានបេតុងឆ្លងកាត់ដៃស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រ ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោខាងលើធ្វើឡើង ក្រោយសម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន មើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅពេលឆ្លងកាត់ស្ទឹងព្រែកត្នោតម្តងៗ​។

ដើម្បីដោះស្រាយការលំបាកនេះ និងដើម្បីដោះស្រាយការកកស្ទះចរាចរផងនោះ ទើបសម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន សម្រេចផ្តល់ជាអំណោយ ក្នុងការកសាងស្ពាននេះ​ឡើងតែម្តង​។

គួរបញ្ជាក់ថា ស្ពានបេតុងខាងលើនេះ បានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃ២៩តុលា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់ កាលពីថ្ងៃទី៣០ឧសភា ឆ្នាំ២០២៣ ជាអំអោយដ៏ថ្លៃថ្លារបស់​សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ