ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងចរន្តអគ្គិសនីឆេះរោងស្នាក់នៅក្រុមហ៊ុនស៊ិន ទ្រី ធ្វើឲ្យរបួសមនុស្សពីរនាក់

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ គ្រោះ​អគ្គិភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ដោយ​មាន​ផ្សែងហុយ​ក្មួ​ល​ខ្មាញ់​ទៅ​លើ​អាកាស​ចេញពី​កន្លែង​ស្នាក់​នៅ​របស់​ក្រុមហ៊ុន សិន ទ្រី ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៣ ខែមិថុនា​នេះ នៅ​ភូមិ​អណ្ដូង​ច្រុះ ឃុំ​អំពិល…

ខេត្តកំពង់ចាម ៖ គ្រោះ​អគ្គិភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ដោយ​មាន​ផ្សែងហុយ​ក្មួ​ល​ខ្មាញ់​ទៅ​លើ​អាកាស​ចេញពី​កន្លែង​ស្នាក់​នៅ​របស់​ក្រុមហ៊ុន សិន ទ្រី ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៣ ខែមិថុនា​នេះ នៅ​ភូមិ​អណ្ដូង​ច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម នៅ​ជិត​អតីត​សាលាឃុំ​អំពិល ។ ភ្លាម​ៗ​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម បាន​ចេញ​មក​អន្តរាគមន៍​បា​.​ញ់​ទឹក​ពន្លត់​មុនគេ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​គេ​ឃើញ​ភ្លើង​ឆេះ​បន្តិច​បន្ទាប់​មក​ក៏​ឆេះ​កាន់តែ​ខ្លាំង​ឡើង ធ្វើ​ឲ្យ​មនុស្ស​ដែល​ស្នាក់​នៅ​ទីនោះ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ តែ​មិន​អាច​ប្រើប្រាស់​ឧបករណ៍​បា​.​ញ់​ពន្លត់ភ្លើង​ដែល​ឆេះ​នោះ​បាន​ទេ ។ រោង​ដែល​ទទួល​រង​ការ​ឆាបឆេះ​នោះ មាន​ម្ចាស់​ឈ្មោះ​ឈុំ សា​រ៉ុ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជាតិខ្មែរ និង​ប្រពន្ធ​ឈ្មោះ​វន់ គឹ​ម​ហ៊ាន់ អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ ។ គ្រោះ​អគ្គិភ័យ​នេះ​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​មានការ​ភ្ញាក់ផ្អើល និង​ទូរ​សព្ទ​សុំ​អន្តរាគមន៍​ពីរ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ។

សមត្ថកិច្ច​បាន​បន្ត​ហើយ​ដឹង​ទៀត​ថា បន្ទាប់​ពី​ភ្លើង​បាន​ឆាបឆេះ​ឡើង​ក្មួ​ល​ខ្មាញ់​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ចេញ​មក​អន្តរាគមន៍​មុនគេ​បន្ទាប់​មក​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចេញ​មក​អន្តរាគមន៍​បា​.​ញ់​ទឹក​ពន្លត់​ជា​បន្តបន្ទាប់​ដោយ​ធ្វើ​ឲ្យ​ភ្លើង​បាន​បន្ថយ​ទៅ​បន្តិច​ម្ដង​ៗ ។

សូម​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​ចុះ​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​នេះ​គេ​ឃើញ​មាន​កម្លាំង​នគរបាល​កម្លាំង​អាវុធហត្ថ ហើយ​ក៏​មាន​វត្តមាន​លោក​អភិបាលស្រុក​កំពង់សៀម ចុះ​បញ្ជា​ដោយ​ផ្ទាល់​ផង​ដែរ ។ អគ្គិភ័យ​កើតឡើង​បណ្ដាល​ឱ្យ​បាត់បង់ និង​ខូចខាត​សម្ភារៈ​មាន​ដូច​ជា រោង​មាន​ទំហំ​(១៥x៤៥)​ម៉ែត្រ និង​របួស​មនុស្ស​០២ នាក់​(​ប្រុស​) ។ ចំពោះ​ខូចខាត​រថយន្ដ​ចំនួន​០៦​គ្រឿង និង​ខូចខាត​ម៉ូតូ​០៦​គ្រឿង ឆេះ​សម្ភារៈ និង​ឯកសារ​មួយ​ចំនួន​ទៀត ។

អគ្គិភ័យ​នេះ​មិន​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​នោះ​ឡើយ ។ មូលហេតុ ឆ្លង​ចរន្តអគ្គិសនី​ប្រើប្រាស់​ឡាន​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ឡាន​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ឡាន​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម និង​ឡាន​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ចា ម​សរុប​ប្រើប្រាស់​ទឹក​អស់​១៨​រថយន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ