រកឃើញវីរុសថ្មី ស្រដៀងវីរុសផ្ដាសាយ និងកូវីដ-១៩
សហរដ្ឋអាមេរិក ៖ បន្ថែមលើវីរុសកូវីដ-១៩ វីរុសគ្រុនផ្ដាសាយនិងវីរុសផ្លូវដង្ហើមRESPIRATOIRE
សហរដ្ឋអាមេរិក ៖ បន្ថែមលើវីរុសកូវីដ-១៩ វីរុសគ្រុនផ្ដាសាយនិងវីរុសផ្លូវដង្ហើមRESPIRATOIRE
សហរដ្ឋអាមេរិក ៖ បន្ថែមលើវីរុសកូវីដ-១៩ វីរុសគ្រុនផ្ដាសាយនិងវីរុសផ្លូវដង្ហើមRESPIRATOIRE SYNCYTIAL(VRS)ជាវីរុសនាំឲ្យក្អក មានលេចវីរុសទី៤មួយទៀត ដែលកំពុងឆ្លងរាលដាលនៅសហរដ្ឋអាមេរិកនារដូវរងានេះ គឺវីរុសគេហៅMETAPNEUMOVIRUS HUMAIN (HMPV) ។
តាមទូរទស្សន៍CNN លោកJOHN WILLIAMS គ្រូពេទ្យកុមារ នៅសាកលវិទ្យាល័យPITTSBURGHអះអាងថា HMPV គឺជាវីរុសដ៏សំខាន់ ដែលលោកអ្នកពុំធ្លាប់ឮគេនិយាយឡើយ។ ទូរទស្សន៍នោះបានលើកពីការសិក្សាមួយរបស់ភ្នាក់ងារសុខាភិបាលសហព័ន្ធអាមេរិកដែលពន្យល់ថា មានចំនួនអ្នកឆ្លងវីរុសថ្មីនេះកាន់តែខ្ពស់ កត់សម្គាល់ឃើញរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលមានរហូតដល់១១%នៃអ្នកជំងឺដែលធ្វើតេស្តតាមមន្ទីរពេទ្យនានា ឃើញលទ្ធផលវិជ្ជមាននៃវីរុសថ្មីនោះ ក្នុងខែមីនាឆ្នាំ២០២៣នេះ។
រោគសញ្ញានៃវីរុសថ្មីនេះស្រដៀងគ្នានឹងជំងឺផ្ដាសាយឬកូវីដ គឺក្អក ឈឺក ហៀរសំបោរនិងគ្រុនក្ដៅ។ វាឆ្លងជាពិសេសលើកុមារពីអាយុ៥ឆ្នាំចុះក្រោម តែវាក៏អាចឆ្លងលើមនុស្សចាស់ឬមនុស្សមានបញ្ហាសុខភាពផងដែរ។ ទូរទស្សន៍អាមេរិកនេះបន្តថា ក្នុងករណីធ្ងន់ធ្ងរវាក៏បណ្ដាលឲ្យមានការលំបាកក្នុងការដកដង្ហើម រហូតដល់រលាកសួតស្លាប់ផង។
តាមលោកJOHN WILLIAMSថា ផ្ទុយពីជំងឺផ្ដាសាយនិងកូវីដ គេនៅមិនទាន់មានវ៉ាក់សាំងឬឱសថប្រឆាំងវីរុសMETAPNEUMOVIRUS HUMAINនៅឡើយ។ តាមការសិក្សាមួយរបស់ទស្សនាវដ្ដីសុខភាពTHE LANCETចេញផ្សាយកាលពីឆ្នាំ២០២០ថា កុមារជាង១៤លាននាក់លើពិភពលោក បានឆ្លងជាមួយវីរុស HMPVក្នុងឆ្នាំ២០១៨ ជាមួយអ្នកចូលមន្ទីរពេទ្យជាង៦០០.០០០នាក់ និងអ្នកស្លា.ប់យ៉ាងតិច១៦.០០០នាក់៕
ចែករំលែកព័តមាននេះ