ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​០៥​នាក់ ករណី​ព្រួត​គ្នា​វាយ​ជន​រង​គ្រោះ​០៣​នាក់ រង​របួសធ្ងន់​ស្រាល

10 ខែ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​០៥​នាក់ ពាក់​ព​ន្ធ័​ករណី​ព្រួត​គ្នា​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​និង​ស្រាល ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៣…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​០៥​នាក់ ពាក់​ព​ន្ធ័​ករណី​ព្រួត​គ្នា​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​និង​ស្រាល ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៣ នៅ​ចំណុច​បុរី​ពិភព​ថ្មី ផ្សារ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្រុម​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់​ព​ន្ធ័​ប្រព្រឹត្ត​បទល្មើស​ហិ​.​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស (​ព្រួត​គ្នា​វាយ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស​) នៅ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន​០២​ករណី រួម​មាន ៖

ករណី​ទី​១-​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ព្រួត​គ្នា​យក​ដាវ និង​កាំបិតប៉័ងតោ​កា​.​ប់​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់ និង​ខូចខាត​ម៉ូតូ​ចំនួន ០៦​គ្រឿង​) ប្រព្រឹត្ត​នៅ​ចំណុច​ហាង​កាហ្វេ​យីហោ​ជួប​មិត្ត ផ្លូវ​បេតុង ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១៩​និង ០០​នាទី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៣ ។

ជន​រង​គ្រោះ ទី​១-​ឈ្មោះ លាម ចាន់​កេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​០៤៣ ផ្លូវ​បេតុង ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ​នៅផ្ទះ រង​របួស​ដាច់​ស្បែក​ក្បាល​ខាងក្រោយ ផ្នែក​ខាងស្តាំ ដេរ​អស់​ចំនួន ០៦​ថ្នេរ ។
ទី​២-​ឈ្មោះ ហ៊ា​ង សែន​មង្គល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៩៦ ផ្លូវលំ ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ​សិស្ស រង​របួស​ដាច់​រហែក​ត្រង់​ច្រមុះ ផ្នែក​ខាងឆ្វេង ដេរ​អស់​ចំនួន ២៤ ថ្នេរ ។

សម្ភារ​ខូចខាត រួម​មាន ៖ ខូចខាត​ម៉ូតូ​ចំនួន ០៦​គ្រឿង (​បែក​កុង​ទ័​រ​, អាវ និង​ដាច់​កន្ទុយ​ម៉ូតូ​) ។

ករណី​ទី​២-​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ព្រួត​គ្នា​វាយ​លើ​ជន​រង​គ្រោះ​ដោយ​យក​ជើង​ធាក់​ចំ​ផ្ទៃមុខ និង​យក​មួក​សុវត្ថិភាព​វាយ​ម៉ូតូ និង​ដក​យក​កូនសោ​ម៉ូតូ​របស់​ជន​រង​គ្រោះ​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​រោងកុន ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រី​ខាងត្បូង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១៨​និង​០០​នាទី​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៣ ។

ជន​រង​គ្រោះ មានឈ្មោះ ទេព សុភាព ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​នគរបាល ត្រូវជា​ពូ​របស់​ជន​រង​គ្រោះ​ឈ្មោះ ភុ​ម្យ សុចិ​ត្រា ភេទ​ប្រុស អាយុ​១៤ ឆ្នាំ រង​របួសស្រាល ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ចំនួន​០៥​នាក់ រួម​មាន ៖
១-​ឈ្មោះ សាន្ត សុ​វិសាល ហៅ ដុ​ង​ហេ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្សសាលា​អន្តរជាតិ​មួយ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៤ ផ្លូវ​វ៉េ​ង​ស្រេង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។
២-​ឈ្មោះ សុខ ដា​លីង ហៅ ក្តី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​ជួល ផ្លូវលំ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។
៣-​ឈ្មោះ ធន់ ជីវ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​ជួល ផ្លូវលំ សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។
៤-​ឈ្មោះ រិ​ន្ទ សៅរ៍​សីហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​បច្ចុប្បន្ន​បុរី​ពិភព​ថ្មី ត្រពាំង​ថ្លឹង ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។
៥-​ឈ្មោះ តំ វិសាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ០៥​នាក់ ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ