ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា-ហា-វ-ណាស់ គ្រាន់តែ​អ្នកទិញផ្ទះ​ប្រាប់​ឱ្យ​​ម្ចាស់​ផ្ទះ​រើ​ចេញ បា-ញ់-៥គ្រាប់ស្លា-ប់-ភ្លាម​

10 ខែ មុន

ហេតុការណ៍​ដ៏​រន្ធត់​មួយបាន​​កើតឡើង​នៅ​ប្រទេស​ថៃ ​រវាង​ម្ចាស់ផ្ទះ​ជាមួយ​និង​អ្នកទិញក្រោយ ដោយ​បុរស​​ម្នាក់​ជា​ម្ចាស់ផ្ទះ​នោះ បាន​យក​កាំភ្លើង​បាញ់ប្រហារ​លើស្ត្រី​ជា​អ្នកទិញ​ផ្ទះ​គាត់​ស្លាប់​យ៉ាង​អាណោច​អាធ័ម​​បំផុត ខណៈ​ស្ត្រី​រូប​នោះ​ប្រាប់​ឱ្យ​គាត់​រើ​អីវ៉ាន់​ចេញ ។ ជាក់ស្តែង កាលពី​ថ្ងៃ​អង្គារ​ថ្ងៃ​ទី​៣០ ឧសភា កន្លង​មក…

ហេតុការណ៍​ដ៏​រន្ធត់​មួយបាន​​កើតឡើង​នៅ​ប្រទេស​ថៃ ​រវាង​ម្ចាស់ផ្ទះ​ជាមួយ​និង​អ្នកទិញក្រោយ ដោយ​បុរស​​ម្នាក់​ជា​ម្ចាស់ផ្ទះ​នោះ បាន​យក​កាំភ្លើង​បាញ់ប្រហារ​លើស្ត្រី​ជា​អ្នកទិញ​ផ្ទះ​គាត់​ស្លាប់​យ៉ាង​អាណោច​អាធ័ម​​បំផុត ខណៈ​ស្ត្រី​រូប​នោះ​ប្រាប់​ឱ្យ​គាត់​រើ​អីវ៉ាន់​ចេញ ។

ជាក់ស្តែង កាលពី​ថ្ងៃ​អង្គារ​ថ្ងៃ​ទី​៣០ ឧសភា កន្លង​មក ស្ត្រី​ដែល​រង​គ្រោះ​ មានឈ្មោះ​កា​ម៉ុ​ល ផ​ន ដន​ថង (Kamolporn Donthong) អាយុ​៥២​ឆ្នាំ (​ម្ចាស់ផ្ទះ​ក្រោយ​) បាន​រង​ការ​បាញ់ប្រហារ​ពី​សំណាក់​ជន​ដៃដល់​ឈ្មោះ​ដេ​ឆា (​ម្ចាស់ផ្ទះ​មុន​) ខណៈ​ស្ត្រី​រង​គ្រោះ​បាន​ទៅ​ជួប និង​ឱ្យ​ជនសង្ស័យ​នោះ​រើ​ឥ​វ៉ា​ន់​ចេញ ខណៈ​មានការ​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ស្ត្រី​រង​គ្រោះ​ប្រាប់​ឱ្យ​ជន​ដៃដល់​រើ​អីវ៉ាន់​ចេញពីផ្ទះនេះ ។

ប្រភព​បន្ត​ថា នៅ​ពេល​ស្ត្រី​រង​គ្រោះ ហៅ​ជនសង្ស័យ​មក​និយាយ​គ្នានោះ ក៏​ត្រូវ​ជនសង្ស័យ​ដក​កាំភ្លើង​បាញ់​៥​គ្រាប់​ ត្រូវ​ចំ​ក្បាល និង​ដងខ្លួន បណ្ដាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។ ក្រោយ​កើតហេតុ មាន​កម្លាំង​សមត្ថកិច្ច​មក​អន្តរាគមន៍​ ដោយ​នាំ​​​ស្ត្រី​រង​គ្រោះ​ដឹក​ទៅ​​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ដោយឡែក ចំពោះ​ជន​ដៃដល់​វិញ ក្រោយ​បង្កហេតុ មិន​ចាកចេញ​ទៅ​ណា​ទេ គឺ​គាត់​សំងំ​នៅ​ក្នុងផ្ទះ​អស់​រយៈពេល​យ៉ាង​យូរ ។ សមត្ថកិច្ច​មូលដ្ឋាន​ក៏​ចាត់​កម្លាំង​ចុះ​ទៅ​កន្លែង​កើតហេតុ​ នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល ដោយ​កម្លាំង​បាន​ដាក់​ខ្សែ​ហ៊ុម​ព័ទ្ធ​តំបន់​នោះ និង​ស្នើ​សុំ​ជំនួយ​ពី​កង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ា​ធំ​ថា​នី (Pathum Thani) ។

លុះ​វេលា​ម៉ោង​៤​និង​៣០​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​ព្យាយាម​និយាយ​លួងលោម​បញ្ចុះ​បញ្ចូល​ឱ្យ​គាត់​លើកដៃ​សារភាព ប៉ុន្តែ​គាត់​មិន​ព្រម ។ សមត្ថកិច្ច​ក៏​បាន​ទាក់ទង​ទៅ​កូនស្រី​គាត់ ដើម្បី​ជួយ​និយាយ​លួងលោម​ឪពុក​, ប៉ុន្តែ​គាត់​នៅ​តែ​មិន​ព្រម​ដដែល ។

នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល វត្តមាន​របស់កង​អន្តរាគមន៍​ពិសេស​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ា​ធំ​ថា​នី (Pathum Thani) ចំនួន​៦​នាក់ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ​ ដោយ​ពួក​គេ​មាន​កាំភ្លើង​គ្រប់​ដៃ និង​ឧបករណ៍​ការពារ​ខ្លួន​១​កំ​ផ្លេ​ដូច​ជា​៖ ខែល​, មួក និង​អាវ​ក្រោះ​។ នៅ​ពេល​នគរបាល​មូលដ្ឋាន​ខំ​និយាយ​ចរចា​រាប់​ម៉ោង​ឥតប្រយោជន៍​, កង​អន្តរាគមន៍​ក៏​សាកល្បង​ដើរទៅ​ជិត​ផ្ទះ និង​បើកទ្វារ ពេល​នោះ​ ជនសង្ស័យ​ក៏​បាញ់ប្រហារ​តដៃ​មួយ​ប្រាវ​ម្តងទៀត សំណាងល្អដែល​កង​អន្តរាគមន៍​បាន​ត្រៀមខ្លួន​ទុកជា​មុន ។។

រហូត​ដល់​ម៉ោង​៧ និង​៥៥​យប់ដដែល ទើប​គាត់​សុខចិត្ត​លើកដៃ​ចុះចាញ់​តាម​សម្រួល ហើយ​សមត្ថកិច្ច​​នាំយក​គាត់​ទៅ​ដាក់​ឃុំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ។

ទាក់ទង​នឹង​ហេតុការណ៍​ដែល​បាន​កើតឡើង​នេះ យោង​តាម​លទ្ធផល​ស៊ើបអង្កេត​​យ៉ាងដូច្នេះថា​កន្លង​​មក ជនសង្ស័យ​បាន​រស់នៅ​ផ្ទះ​នេះមាន​រយៈ​ជាង​ម្ភៃ​ឆ្នាំ​មក​ហើយ ។ គឺ​គាត់​ទិញ​ផ្ទះ​នេះ បង់​រំលស់​តាម​កម្មវិធី​របស់​រដ្ឋ ។ ប៉ុន្តែ​ដោយសារ​គាត់​អស់​លុយ​បង់​រំលស់​តទៅ​ទៀត ធនាគារ​របស់​រដ្ឋ​ដែល​ជា​ស្ថាប័ន​ទូទាត់​សាច់ប្រាក់ ក៏​សម្រេចចិត្ត​រឹបអូស​ផ្ទះ​នោះ​មក​វិញ ហើយ​ដាក់​ពពាយនាយ​លក់​ដេញថ្លៃ​ទៅ​ឱ្យ​អ្នក​ដទៃ ។

ប្រភព​បន្ត​ទៀត​ថា ជនសង្ស័យ​ប្រហែល​បាន​ត្រឹមតែ​ស្នាក់​នៅ​ក្នុងផ្ទះ​បង់​រំលស់​នោះ​មួយ​សំណើ​សិន​តែ​ប៉ុណ្ណោះ​។ គាត់​មិន​ទាន់​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ ឬ​ប្លង់​រឹង​នៅឡើយ​ទេ​។ អីចឹង​ហើយ​បានជា​នៅ​ពេល​ធនាគារ​លក់​ទៅ​ឱ្យ​ស្ត្រី​រង​គ្រោះ គឺ​មិន​ចាំបាច់​ឆ្លងកាត់​ការ​យល់ព្រម​ពី​ជនសង្ស័យ​ទេ​។ ការ​ដាក់​លក់​ផ្ទះ​នេះ​ធ្វើ​ឡើង​តាម​រយៈ «​នាយកដ្ឋាន​នីតិកម្ម​» នៃ​ក្រសួងយុត្តិធម៌​។

សម្រាប់​ស្ត្រី​រង​គ្រោះ​គឺ​បាន​ទិញ​ផ្ទះ និង​បង់លុយ​ពេញ​ថ្លៃ​រយៈពេល​១​ឆ្នាំ​ហើយ ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ចេញ ។ បន្ទាប់​មក តុលាការ​ចេញ​សេចក្ដីសម្រេច​ឱ្យ​ជនសង្ស័យ​ចាក​ចេញពីផ្ទះ និង​ប្រគល់​ឱ្យ​ស្ត្រី​រង​គ្រោះ​ជនសង្ស័យ​នៅ​តែ​មិន​ចេញ​។

ចុង​ក្រោយ តុលាការ​ចេញ​ដីកា​ចុះ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៣ បង្គាប់​ឃុំខ្លួន​ជនសង្ស័យ​ពី​បទ​មាន​ចេតនា​ប្រឆាំង​នឹង​ដីកា​តុលាការ ។ ទោះ​ប្រើប្រាស់​ចំណាត់ការ​អ្វី​ក៏​ដោយ ក៏​ជនសង្ស័យ​មិន​ព្រម​ចេញ​។ គាត់​សុខចិត្ត​តស៊ូ​ស្លាប់​រស់ មិន​ចេញពីផ្ទះ​នេះ​ជា​ដាច់ខាត ៕

ប្រភព​៖ Bangkok Post, The Strait Times, Thai Rath

អត្ថបទសរសេរ ដោយ