ឆ្មក់ចាប់ខ្លួន៤នាក់ពាក់ព័ន្ធគ្រឿងញៀ.ន ក្នុងនោះមានម្នាក់ជាមន្ត្រីប៉ូលិស
- ព្រៃវែង
ខេត្តព្រៃវែង ៖ ជនសវ្ស័យក្នុងករណីចែកចាយ និងប្រើប្រាស់ថ្នាំញៀ.នចំនួន4នាក់ ត្រូវបានកំលាំង
ខេត្តព្រៃវែង ៖ ជនសវ្ស័យក្នុងករណីចែកចាយ និងប្រើប្រាស់ថ្នាំញៀ.នចំនួន4នាក់ ត្រូវបានកំលាំង
ខេត្តព្រៃវែង ៖ ជនសវ្ស័យក្នុងករណីចែកចាយ និងប្រើប្រាស់ថ្នាំញៀ.នចំនួន4នាក់ ត្រូវបានកំលាំងកងរាជអាវុធហត្ថស្រុកពាមរក៍ ឆ្មក់ចុះបង្ក្រាបបាន ហើយក្នុងនោះមានម្នាក់គឺជាមន្ត្រីប៉ូលិសប៉ុស្តិ៍រដ្ឋបាល។
ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀ.នខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី៣០ ឧសភា នៅចំណុចភូមិជោគជ័យ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ក្រោមការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និងដឹកនាំបង្ក្រាបផ្ទាល់ដោយលោក ឈួន ឬទ្ធី មេបញ្ជាការកងរាជអាវុធហត្ថស្រុកពាមរក៍។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង4នាក់ ដែលត្រូវបានចាប់ខ្លួនខាងលើរួមមាន ១-ឈ្មោះ ចន្ទ័ សុវណ្ណរ៉ា ភេទប្រុស អាយុ25ឆ្នាំ ជាអ្នកចែកចាយថ្នាំញៀ.ន ២-ឈ្មោះ គង់ រក្សា ភេទប្រុស អាយុ27ឆ្នាំ ជាមន្ត្រីប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំព្រែកខ្សាយ(ក) អ្នកប្រើប្រាស់ ៣-ឈ្មោះ ប៉ាត ទី ភេទប្រុស អាយុ34ឆ្នាំ អ្នកប្រើប្រាស់ និង៤-ឈ្មោះ សុខ ជា ភេទប្រុស អាយុ16ឆ្នាំ អ្នកប្រើប្រាស់ ។ ចំណែកវត្ថុតាងដែលបង្ក្រាបបានរួមមាន ម្សៅក្រាមពណ៍សរ ចំនួន3កញ្ចប់ ឧបករណ៍សំរាប់ជក់ថ្នាំចំនួន2សម្រាប់ និងម៉ូតូ2គ្រឿង។
ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកំលាំងកងរាជអាវុធហត្ថស្រុកពាមរក៍ ធ្វើការបង្ក្រាបបាន ក្នុងពេលដែលពួកគេកំពុងប្រមូលផ្តុំគ្នាប្រើប្រាស់ថ្នាំញៀ.ន នៅភូមិជោគជ័យ។
ជនសង្ស័យទាំង4នាក់ ត្រូវបានកំលាំងអាវុធហត្ថស្រុកពាមរក៍ កសាងសំណុំរួចបញ្ជូនទៅបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្ត នៅព្រឹកថ្ងៃទី31 ឧសភា ។
ដោយឡែកលោក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ បានអះអាងថា ជនសង្ស័យដែលជាមន្ត្រីប៉ូលិសប៉ុស្តិ៍រដ្ឋបាល លោកនឹងធ្វើរបាយការណ៍ស្នើសុំទៅថ្នាក់លើ ដើម្បីលុបឈ្មោះពីក្របខណ្ឌ័នគរបាលជាតិតែម្តង ៕
ចែករំលែកព័តមាននេះ