ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​លក់​ក្រឡាន​ដ៏​ស្រស់ប្រិមប្រិយ​វិល​វិញ ហើយ​ប្រាប់​ថា គ្មាន​នរណា​ចាប់​ទេ គឺ​រត់​តាម​សង្សារ ចោល​ប្តី​និង​កូន

10 ខែ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​មាន​ករណី​បាត់​នារី​ស្រស់​ស្អាត​ម្នាក់ ជា​អ្នកលក់​ក្រឡាន នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ហើយ​ត្រូវ​បាន​អ្នក​សារព័ត៌មាន ក៏​ដូច​ជា​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន បាន​ផ្សព្វផ្សាយ​យ៉ាង​កក្រើក​ថា​មាន​ជន​មិន​ស្គាល់​មុខ…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​មាន​ករណី​បាត់​នារី​ស្រស់​ស្អាត​ម្នាក់ ជា​អ្នកលក់​ក្រឡាន នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ហើយ​ត្រូវ​បាន​អ្នក​សារព័ត៌មាន ក៏​ដូច​ជា​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន បាន​ផ្សព្វផ្សាយ​យ៉ាង​កក្រើក​ថា​មាន​ជន​មិន​ស្គាល់​មុខ ចាប់​នារី​អ្នកលក់​ក្រឡាន​ដាក់​បញ្ចូល​ក្នុង​រថយន្ត ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​ចាប់​រាម្មណ៍​ជា​ទូទៅ​នោះ ដើម្បី​រក​ឲ្យ​ឃើញ​ការ​ពិត លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដាក់​ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន ស្រុក​មង្គល​បូ​រី និង​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ឲ្យ​ស្រាវជ្រាវ​ជុំវិញ​ករណី​នេះ រហូត​ឈាន​ដល់​មានការ​បំភ្លឺ​ពី​ស្ត្រី​ឈ្មោះ ឆប គឹ​ម​ឡា​ង ជា​ម្តាយ​នារី​ដែល​ថា បាត់​ខ្លួន​នោះ​ថា រឿង​បាត់​ខ្លួន​កូនស្រី​របស់​គាត់ គឺជា​រឿង​មិន​ពិត​នោះ​ទេ ។

រឿង​បាត់​ខ្លួន​កូនស្រី​របស់​គាត់ តាម​ពិត​នោះ គឺជា​រឿង​ស្នេហា ។ ដើម្បី​បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់​ជុំវិញ​ករណី​នោះ នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៣ កម្លាំង​នគរបាល​ស្រុក​មង្គល​បូ​រី បាន​ស្រាវជ្រាវ និង​រក​ឃើញ​នារី​នោះ ព្រមទាំង​ឲ្យ​នារី​នោះ​មក​បំភ្លឺ​ជុំវិញ​ករណី ដែល​នាង​បាត់​ខ្លួន​នេះ​ដោយ​ផ្ទាល់​តែ​ម្តង ។

តាម​ការ​បំភ្លឺ​របស់​នាង​គឺថា កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៣ មាន​ព័ត៌មាន​ក៏​ដូច​ជា​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បង្ហោះ​ផ្សព្វផ្សាយ​ថា មាន​ជន​មិន​ស្គាល់​មុខ​ចាប់ខ្លួន​នាង ដែល​កំពុង​លក់​ក្រឡាន​នោះ​នាង​ថា គឺជា​រឿង​មិន​ពិត​ទេ តាម​ពិត​នោះ គឺ​រឿង​នាង និង​បុរស​ជា​សង្សារ​នោះ បាន​ព្រមព្រៀង​រត់​តាម​គ្នា​ទេ គ្មាន​អ្នក​ណា​ចាប់​នាង​ទេ គឺ​នាង​ស្ម័គ្រចិត្ត​រត់​តាម​គ្នា ព្រោះ​នាង និង​បុរស​នោះ​ស្រឡាញ់​គ្នា​ណាស់ ។

សូម​ផ្សាយ​រំលឹក​ឡើង​វិញ​ថា ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​ប្រជាពលរដ្ឋ និង​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន បាន​បង្ហោះ​ព័ត៌មាន​ពី​ករណី​បាត់​កូន​ៗ និង​ករណី​ក្រុម​មនុស្ស​ជិះ​រថយន្ត ឬ​ម៉ូតូ​ដើរ​ចាប់​ក្មេង​ៗ ដើម្បី​វះ​យក​សរីរាង្គ​ជាដើម​។ ទន្ទឹម​គ្នា​នឹង​ការ​ភ័យ​ខ្លាច​រឿង​ចាប់​ក្មេង​ដាក់​រថយន្ត​នេះ នៅ​ខេត្តបន្ទាយមានជ័យ ក៏​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Maly kubota កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​ថ្ងៃ​ទី​១៩ ឧសភា ២០២៣ បាន​បង្ហោះ​សារ​ថា «​មាន​ក្មេង​ប្រុស​មួយ​ក្រុម​ជិះឡាន​ម៉ាក​ឡិច​ស៊ី​ស និង​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ បាន​ចាប់​ក្មួយ​ស្រី​របស់ខ្ញុំ ឡើង​ឡាន​ពេល​កំពុង​តែ​អង្គុយ​លក់​ក្រឡាន នៅ​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ មាន​ទិស​ដៅ​ប្រហែល​ទៅ​ផ្លូវ​ប៉ោយ​ប៉ែ​ត ។ សូម​បង​ៗ ប៉ូលិស​ជួយ​ចាប់ និង​ធ្វើ​អន្តរាគមន៍​ផង​» ។

ទាក់ទិន​នឹង​ព័ត៌មាន​បង្ហោះ​តាម​បណ្តាញ​សង្គម​នេះ មន្ត្រី​នគរបាល​ចុះ​ស្រាវជ្រាវ និង​ចុះ​ដល់​លំនៅ​ឋាន ដោយ​យោង​ការ​បំភ្លឺ​របស់​ស្ត្រី​ឈ្មោះ ឆប គឹ​ម​ឡា​ង ដែល​ត្រូវជា​ម្ដាយ​កូនស្រី ដែល​បាត់​ខ្លួន​នោះ បាន​អះអាង​ថា ពុំ​មាន​ករណី​ជន​ណា ចាប់ជម្រិត ឬ​ចាប់​កូនស្រី​គាត់​វះ​យក​សរីរាង្គ​ទេ តែ​ថា គឺជា​រឿង​ស្នេហា​របស់​កូន​ៗ​គាត់​ប៉ុណ្ណោះ សូម​សាធារណជន​កុំ​មានការ​យល់​ច្រឡំ ។

តាម​ការ​បំភ្លឺ​របស់​ម្តាយ​ក្មេង​ស្រី ដែល​បាត់​ខ្លួន បានឱ្យ​ដឹង​ថា រយៈពេល​កន្លង​មក​កូនស្រី ដែល​ត្រូវ​គេ​ចាប់​យក​ទៅ​នោះ មានការ​ទំនាស់​ស្នេហា​ជាមួយ​បុរស​ម្នាក់ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​កូនស្រី​គាត់ បាន​សុំ​ដកខ្លួន​វិញ ដោយ​ដឹង​ថា ខាង​ប្រុស​មាន​ប្រពន្ធ និង​កូន​ហើយ នាង​ក៏​បាន​សម្រេចចិត្ត​យកប្តី និង​មានកូន​ម្នាក់ ជាមួយ​គ្នា ។

ស្ត្រី​ជា​ម្តាយ​បាន​បញ្ជាក់​ថា តែ​រយៈពេល​ថ្មី​នេះ ស្រាប់តែ​បុរស​ម្នាក់ ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​កូនស្រី​គាត់ បាន​សុំ​ជួប​គ្នា​វិញ ហើយ​មក​ជួប​ម្តង​ទៅ​២​ដង​ហើយ ដោយ​គេ​និយាយ​ថា គេ​បាន​លែងលះ​គ្រួសារ​គេ ហើយ​សុំ​ជួប​គ្នា​វិញ តែ​នាង​បដិសេធ​ថា នាង​មាន​ប្តី និង​កូន​ម្នាក់​ហើយ មិន​អាច​ទៅ​រួច​ទេ ។ ករណី​នេះ ត្រូវ​បាន​បុរស​និង​បក្ខពួក​មាន​រថយន្ត ២​គ្រឿង ម៉ាក​ឡិច​ស៊ី​ស​១​គ្រឿង និង​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង មក​ចាប់​នាង​ដាក់​រថយន្ត បើក​ចេញ​ទៅ​ទិស​ប៉ោយ​ប៉ែ​ត​បាត់ កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៣ នៅ​ចំណុច​មុខ​សាលាឃុំ​បន្ទាយ​នាង ស្ថិត​ភូមិ​បន្ទាយ​នាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ។

ក្រោយ​មានការ​ចាប់​យក​ទៅ​បាត់ ប្តី​របស់​នាង និង​សាច់ញាតិ បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​ចាប់ខ្លួន​អ្នក​ចាប់​កូនស្រី​ឡើង​រថយន្ត​យក​ទៅ​បាត់ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

ពាក់ព័ន្ធ​ករណី​ខាងលើ ពិតជា​ធ្វើ​ឱ្យ​មានការ​ឆោឡោ ក្អែក​១​ក្អែក​១០ ស្តី​ពី​ព័ត៌មាន​បាត់​ក្មេង​ជា​បន្តបន្ទាប់​តាម​ខេត្ត​មួយ​ចំនួន ហើយ​សមត្ថកិច្ច ក៏​កំពុង​ស្រាវជ្រាវ​ផង​ដែរ ជុំវិញ​ប្រភព​ព័ត៌មាន ដែល​កំពុង​ចែកចាយ​តាម​បណ្តាញ​សង្គម​ទាំងនេះ ដើម្បី​ស្វែងរក​ការ​ពិត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ