ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ទេសចរណ៍​១គ្រឿង​ដឹក​ភ្ញៀវ​ជាង​​​២០នាក់ ជួបគ្រោះ​យ៉ាង​រន្ធ.ត់​

10 ខែ មុន

ប្រទេស​អ៊ី​តា​លី ៖ នាវា​ទេសចរណ៍​មួយ​គ្រឿង​ដែល​ដឹក​មនុស្ស​ប្រមាណ​ជាង​២០​នាក់ បាន​លិច​កាលពី​

ប្រទេស​អ៊ី​តា​លី ៖ នាវា​ទេសចរណ៍​មួយ​គ្រឿង​ដែល​ដឹក​មនុស្ស​ប្រមាណ​ជាង​២០​នាក់ បាន​លិច​កាលពី​ថ្ងៃ​ទី​២៨​ឧសភា ក្នុង​បឹង​MAJEUR ភាគ​ខាងជើង​អ៊ី​តា​លី​ បណ្ដាល​ឲ្យ​អ្នកដំណើរ​ច្រើន​នាក់​នៅ​តែ​បា.ត់​ខ្លួន​ពេល​រាត្រីកាល​មក​ដល់​។ នេះ​បើ​តាម​ពួក​អ្នក​ជួយ​សង្គ្រោះ​។

មនុស្ស​១៩​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ ក្រោយ​នាវា​នោះ​លិច ក្នុង​ដែនទឹក​នៃ​ក្រុង​LISANZA​។ នេះ​ជា​ការ​អះអាង​ប្រាប់​AFP របស់​អ្នកនាំពាក្យ​ម្នាក់​នៃ​ក្រុម​សង្គ្រោះ​។ ​ក្រុម​​អ្នក​មុជទឹក​និង​ឧទ្ធម្ភាគចក្រ​១​គ្រឿង ត្រូវ​បាន​បញ្ជូន​ទៅ ដើម្បី​ចូលរួម​ក្នុង​ការ​រុករក ខណៈ​មនុស្ស​ច្រើន​នាក់​នៅ​តែ​បាត់​ខ្លួន​។ វី​ដេ​អូ​មួយ​ថត​ដោយ​ពួក​អ្នក​សង្គ្រោះ​បង្ហាញ​ឧទ្ធម្ភាគចក្រ​ហោះ​ពីលើ​ផ្ទៃ​ទឹក​ដែល​មាន​រលក​បោកបក់​ធំ​ៗ ព្រមទាំង​បណ្ដា​បំណែក​និង​កៅអី​ដែល​អណ្ដែត​លើ​ផ្ទៃ​ទឹក​ ។

តាម​កាសែត​DELIA SERA ថា បឹង​MAJEUR​ស្ថិត​នៅ ភាគ​ខាងត្បូង​នៃ​ជួរ​ភ្នំ​ALPES​ជា​បឹង​ធំ​ជាងគេ​ទី​២​របស់​អ៊ី​​តា​លី ដែល​ពួក​អ្នកទេសចរ​និយម​ទៅ​លេង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ