ស្ត្រីម្នាក់សង្ស័យយកកាំភ្លើ.ងប្តីជាមន្ត្រីនគរបាលបា.ញ់ប្រល័យជីវិតខ្លួនឯង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានត្រូវគ្រាប់កាំភ្លើ.ង បណ្ដាលឲ្យស្លា.ប់ភ្លាមៗនៅក្នុងបន្ទប់ដេក ហើយត្រូវ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានត្រូវគ្រាប់កាំភ្លើ.ង បណ្ដាលឲ្យស្លា.ប់ភ្លាមៗនៅក្នុងបន្ទប់ដេក ហើយត្រូវ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានត្រូវគ្រាប់កាំភ្លើ.ង បណ្ដាលឲ្យស្លា.ប់ភ្លាមៗនៅក្នុងបន្ទប់ដេក ហើយត្រូវបានគេសង្ស័យថា គាត់មានវិបត្តិផ្លូវចិត្តធ្វើយកកាំភ្លើ.ងខ្លីរបស់ប្ដីដែលជាមន្ត្រីនគរបាលមួយរូបទៅបា.ញ់សម្លា.ប់ខ្លួន ព្រោះតែមានវិបត្តផ្លូវចិត្តសង្ស័យផ្ដើមចេញពីរឿងប្រច័ណ្ឌប្ដី។
ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីដែលសង្ស័យធ្វើអត្តឃា.តបា.ញ់សម្លា.ប់ខ្លួនឯងនោះឈ្មោះ ឡុង ចាន់នី អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ មានប្តីឈ្មោះ យ៉ែម ប៊ុនធឿន អាយុ៤៦ឆ្នាំ មុខរបរមន្ត្រីនគរបាល ពួកគាត់ មានកូនប្រុស១នាក់និង ស្រី២នាក់ ក្នុងបន្ទុកគ្រួសារ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កន្លងមកស្ត្រីខាងលើតែងតែប្រច័ណ្ឌនិងចោទប្រកាន់ប្ដីរបស់ខ្លួនថាមានស្រីថ្មីក្បត់ចិត្តគាត់ ដែលបានធ្វើឲ្យការរស់នៅមិនសូវចុះសម្រុងគ្នាឡើយ ។មិនតែប៉ុណ្ណោះដោយសារតែវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរពេកគាត់ក៏ធ្លាប់បានប្រើប្រាស់ថ្នាំដើម្បីរំងាប់អារម្មណ៍ថែមទៀតផង ។ រហូតដល់ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ខណៈពេលដែលប្តីក្រោកពីដេកហើយចេញក្រៅមួយភ្លែត សង្ស័យប្រពន្ធទៅយកកាំភ្លើ.ងដែលប្តីទុកក្នុងរថយន្ត រួចបា.ញ់សម្លា.ប់ខ្លួនឯង បណ្តាលឲ្យស្លា.ប់ភ្លាមៗនៅក្នុងបន្ទប់ដេកតែម្ដង។
តាមប្រភពខាងលើបានប្រាប់ទៀតថា ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លួនដល់ក្រុមគ្រួសារនិងអ្នកភូមិផងដែរ ហើយក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅកាន់ទីនោះធ្វើការត្រួតពនិត្យជុំវិញកន្លែងកើតហេតុ។ ព្រមទាំងរាយការណ៍ទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះធ្វើកោសល្យវិច័យក្រែងពុំមែនជាអំពើអត្តឃា.តបា.ញ់សម្លា.ប់ខ្លួនឯង ៕
ចែករំលែកព័តមាននេះ