នាឡិកាដៃ១គ្រឿង ដែលជាព្រះរាជទ្រព្យរបស់ព្រះចៅអធិរាជចិនចុងក្រោយនៃរាជវង្សឆេង ព្រះចៅភូយី (Puyi) អាចលក់បាន៤៩លានដុល្លាហុងកុង ឬ៦លាន២សែនដុល្លារអាមេរិក។ ការលក់ដេញថ្លៃនេះធ្វើឡើងនៅទីក្រុងហុងកុងកាលពីថ្ងៃទី២៣ ខែឧសភា។ នាឡិកាដៃម៉ាកប៉ាតិចហ្វ៊ីលីពដ៏កម្របំផុតនៅលើពិភពលោកក៏ជាព្រះរាជទ្រព្យដ៏កម្រផងដែររបស់អធិរាជចិន។

អ្នកចូលចិត្តទិញទុកនូវនាឡិកាអនុស្សាវរីយ៍ចាស់ៗរស់នៅទីក្រុងហុងកុង បានកុម្ម៉ង់ទិញនាឡិកានេះតាមទូរស័ព្ទ បន្ទាប់ពីពិធីលក់ដេញថ្លៃចាប់ផ្ដើមបាន៦នាទី។ សូមបញ្ជាក់ថាតម្លៃដើមគឺ៤០លានដុល្លារហុងកុង។ តម្លៃនេះមិនទាន់រួមបញ្ចូលទាំងថ្លៃកម្រៃជើងសារដែលអ្នកដេញថ្លៃបានត្រូវបង់បន្ថែម។
ការដេញថ្លៃសម័យបច្ចុប្បន្ននេះ គេមិនចាំបាច់ស្រែកឮខ្លាំងៗពីចម្ងាយដូចជំនាន់មុនទេ, គេប្រើប្រាស់ទូរស័ព្ទសម្រាប់និយាយដេញថ្លៃដោយផ្ទាល់នៅនឹងកន្លែងតែម្ដងលោកថូម៉ាស់ ផេរ៉ាហ្ស៊ី (Thomas Perazzi) ដែលជាប្រធានក្រុមលក់នាឡិកាដេញថ្លៃរបស់ក្រុមហ៊ុនហ្វ៊ីលីព.អេស៊ា (Phillips Asia) ប្រាប់ថានេះជាតម្លៃលក់ចេញដែលគួរជាទីពេញចិត្តបំផុត និងជាតម្លៃខ្ពស់កប់ពពក។ លោកថាសូម្បីតែនាឡិកាដៃរបស់ព្រះមហាក្សត្រ ឬព្រះចៅអធិរាជប្រទេសដទៃក៏ថ្លៃៗសម្បើមណាស់ដែរ។ ប៉ុន្តែមិនទាន់ថ្លៃស្មើនឹងនាឡិការបស់អធិរាជនៃរាជវង្សឆេងនៅឡើយទេ។
លោកថូម៉ាស់ ផេរ៉ាហ្ស៊ី (Thomas Perazzi)ក្រុមហ៊ុនហ្វ៊ីលីពនៅប្រទេសស្វីសបានផលិតនាឡិកាជំនាន់នាឡិកាដែលព្រះអធិរាជភូយីពាក់នោះមានតែ៨គ្រឿងគត់។ ព្រះអង្គបានប្រទាននាឡិកានេះទៅឱ្យអ្នកបកប្រែភាសាជនជាតិរុស្ស៊ីដែលធ្លាប់រាប់អានគ្នាជិតស្និទ្ធដូចមិត្តចិត្តមួយថ្លើមមួយកាលពីពេលដែលព្រះអង្គជាប់ឃុំនៅប្រទេសរុស្ស៊ី។ មុនដំបូង, គេមិនរំពឹងថាអាចលក់បាន៣លានដុល្លារ។ ប៉ុន្តែជាក់ស្ែងបានថ្លៃជាងនោះរហូតដល់មួយជាពីរ។

កន្លងមកក៏មានការដាក់លក់ព្រះរាជទ្រព្យជាប្រភេទនាឡិកាប៉ាតិចហ្វ៊ីលីពរបស់ព្រះចៅអធិរាជដទៃទៀតផងដែរ។ ប៉ុន្តែមិនសូវបានថ្លៃដល់នាឡិការបស់ព្រះចៅអធិរាជចិនទេ។ ឧទាហរណ៍ កាលពីឆ្នាំ២០១៧, គេបានដាក់លក់ដេញថ្លៃនាឡិការបស់ព្រះចៅអធិរាជប្រទេសម៉ារ៉ុក ហៃឡេ ស៊ីឡាស៊ី (Haile Selassie) លក់បាន២លាន ៩សែនដុល្លារអាមេរិក។
ព្រះចៅអធិរាជប្រទេសម៉ារ៉ុក និងនាឡិកាដៃរបស់ព្រះអង្គក្រោយមកទៀត, នាឡិកាដៃម៉ាករ៉ូឡិច (Rolex) របស់ព្រះចៅអធិរាជបាវដាយ (Bao Dai) ដែលជាក្សត្រចុងក្រោយសោយរាជ្យនៅក្រុងវ៉េប្រទេសវៀតណាមកណ្ដាល ត្រូវគេដាក់លក់ដេញថ្លៃកាលពីឆ្នាំ២០១៧។ នាឡិកានោះត្រូវគេទិញយកក្នុងតម្លៃ៥លានដុល្លារ។
ព្រះចៅអធិរាជបាវដាយ (Bao Dai) និងនាឡិការម៉ាករ៉ូឡិចបស់ទ្រង់សូមរំឭកថាព្រះចៅអធិរាជភូយី ទ្រង់ប្រសូត្រនៅឆ្នាំ១៩០៦។ នៅពេលព្រះអង្គមានព្រះជន្មត្រឹមតែ២ព្រះវស្សាប៉ុណ្ណោះ, នាហ្មឺនសព្វមុខមន្ត្រីបានលើកព្រះអង្គជាក្សត្រសោយរាជ្យនៅនគរឆេង។

ក្រោយពេលប្រទេសជប៉ុនចាញ់សង្គ្រាមលោកលើកទី២, ព្រះអង្គត្រូវកងទ័ពសូវៀតចាប់បាន និងយកទៅឃុំឃាំងរយៈពេល៥ឆ្នាំ។
ព្រះចៅភូយីត្រូវសូវៀតចាប់បញ្ជូនទៅប្រទេសចិនក្រុមហ៊ុនហ្វ៊ីលីពចំណាយពេលស្រាវជ្រាវបីឆ្នាំដើម្បីបញ្ជាក់ថានេះពិតជាព្រះរាជទ្រព្យរបស់ព្រះចៅអធិរាជអង្គឥតមានក្លែងបន្លំឡើយ។ អ្នកតំណាងក្រុមហ៊ុនដេញថ្លៃនេះបញ្ជាក់ថានាឡិការបស់ព្រះអង្គត្រូវក្រុមហ៊ុនផលិតសម្រិតសម្រាំងបំផុតកាលពីជំនាន់នោះ។

កាលពីឆ្នាំ២០០១, អ្នកកាសែតឈ្មោះរូសសែល.វើកឃីង (Russel Working) បានស្កាត់ជួបអ្នកបកប្រែជនជាតិរុស្ស៊ីឈ្មោះហ្គ័រហ្គី.ផឺមីយ៉ាកោហ្វ (Georgy Permyakov)ដើម្បីសួរនាំគាត់អំពីប្រវត្តិសាវតារនៃនាឡិកានេះ។ គាត់ប្រាប់ថាមុនពេលព្រះអង្គត្រូវសូវៀតបញ្ជូនទៅប្រទេសចិនវិញ, ព្រះអង្គបានដោះនាឡិកាដៃឱ្យគាត់ដើម្បីទុកជាវត្ថុអនុស្សាវរីយ៍មុនពេលបែកគ្នា៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងប្រភពដទៃទៀត
https://www.reuters.com/lifestyle/last-emperor-chinas-watch-sells-record-51-mln-hong-kong-auction-2023-05-23/
https://edition.cnn.com/style/article/puyi-watch-auction-patek-philippe/index.html
ព្រះចៅភូយី និងអ្នកបកប្រែភាសារុស្ស៊ី

ចែករំលែកព័តមាននេះ