ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ឆ្មក់​ចុះ​ពិនិត្យ​ទំនិញ​តាម​ទីផ្សារ រក​ឃើញ​ទំនិញ​ខូចគុណភាព និង​ហួស​សុពលភាព​តិចតួច

10 ខែ មុន
  • បន្ទាយមានជ័យ

មន្ត្រី ក​.​ប​.​ប សាខា​ខេត្ត​បានឱ្យ​ដឹង​ថា អាជីវករ​លក់ដូរ​នៅ​តាម​ផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ មានការ​យល់​ដឹង​ច្រើន នៅ​ពេល​ឆ្មក់​ចុះ​ពិនិត្យ​ឃើញ​មាន​ទំនិញ​ខូចគុណភាព និង​ហួស​សុពលភាព​តិចតួច​ណាស់ ដែល​ការ​ចុះ​ពិនិត្យ​នេះ​បាន​ធ្វើ​ឡើង​

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី ក​.​ប​.​ប សាខា​ខេត្ត​បានឱ្យ​ដឹង​ថា អាជីវករ​លក់ដូរ​នៅ​តាម​ផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ មានការ​យល់​ដឹង​ច្រើន នៅ​ពេល​ឆ្មក់​ចុះ​ពិនិត្យ​ឃើញ​មាន​ទំនិញ​ខូចគុណភាព និង​ហួស​សុពលភាព​តិចតួច​ណាស់ ដែល​ការ​ចុះ​ពិនិត្យ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្សា​រហុយ​ឡេ​ង ស្ថិត​ក្នុង​ក្រុង​សិរី​សោភ័ណ​។

មន្ត្រី​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ ក​.​ប​.​ប សាខា​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឱ្យ​ដឹង​ថា ដើម្បី​ពង្រឹង​គុណ​ភាណ​ទំនិញ​គ្រឿង​បរិភោគ​អោយ​មានគុណ​ភាព ការពារ​សុខុមាលភាព បងប្អូន​ប្រជាពលរដ្ឋ មន្ត្រី​ជំនាញ​បាន​ឆ្មក់​ចុះ​ពិនិត្យ​តាម​ផ្សារ​ក្នុង​ក្រុង​សិរី​សោភ័ណ​រយៈពេល​១​ថ្ងៃ ហើយ​រក​ឃើញ​ទំនិញ​ដែល​ខូចគុណភាព និង​ហួស​សុពលភាព​មាន​តិចតួច​ណាស់ ដែល​ត្រូវ​ដកហូត និង​ធ្វើការ​ណែនាំ និង​សន្យា​។

មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា ក្រោយ​ឆ្មក់​ចុះ​ពិនិត្យ​ទំនិញ​នៅ​ផ្សារ​ក្នុង​សិរី​សោភ័ណ​រយៈពេល​១​ថ្ងៃ​ពេញ ឃើញ​ថា អាជីវករ​ពិតជា​មានការ​យល់​ដឹង​ច្រើន និង​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ដែល​ចុះ​ផ្សព្វ​ផ្សាយ និង​ណែនាំ​ដល់​អាជីវករ ត្រូវ​ចូលរួម​ទាំងអស់​គ្នា​ការពារ​សុខភាព​អ្នកទិញ​យក​ទៅ​ប្រើប្រាស់ មិន​ត្រូវ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ត្រូវ​គិត​ពី​សុខភាព​ប្រជាពលរដ្ឋ បើសិន​រក​ឃើញ​មាន​លក់ទំនិញ​ហួស​សុពលភាព និង​ខូចគុណភាព ព្រមទាំង​ទំនិញ​ហាមឃាត់​នោះ ត្រូវ​ណែនាំ ប៉ុន្តែ​បើ​នៅ​តែ​មិន​ស្តាប់ ត្រូវ​ចាត់ការ​តាម​ច្បាប់​។

មន្ត្រី ក​.​ប​.​ប បាន​បញ្ជាក់​ថា ដោយឡែក​ខេត្តបន្ទាយមានជ័យ គឺជា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​ទំនិញ​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដែល​លួច​នាំ​ចូល​ទំនិញ​ហាមឃាត់ និង​ខូចគុណភាព​តាម​ច្រករបៀង​ល្មើសច្បាប់ ដែល​បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ ហើយ​មន្ត្រី​ជំនាញ​នៅ​តែ​បន្ត​ឆ្មក់​ពិនិត្យ​តាម​ទីផ្សារ​ជាប់​ជាយ​ដែន ដែល​ជា​មុខសញ្ញា​យ៉ាង​សំខាន់​រក​ទំនិញ​ហាមឃាត់​និង​ខូចគុណភាព​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ