ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ផ្ទុក​យន្តហោះ​ចិន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់

9 ខែ មុន

ប្រទេស​ចិន ៖ ក្រសួង​ការពារ​តៃវ៉ាន់​គូសបញ្ជាក់​ថា នាវាចម្បាំង​ចិន​៣​គ្រឿងក្នុង​នោះ​មាន​នាវា​ផ្ទុក​

ប្រទេស​ចិន ៖ ក្រសួង​ការពារ​តៃវ៉ាន់​គូសបញ្ជាក់​ថា នាវាចម្បាំង​ចិន​៣​គ្រឿងក្នុង​នោះ​មាន​នាវា​ផ្ទុក​យន្តហោះ​១​ផង បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃ​ទី​២៧ ឧសភា ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួង​នោះ​និយាយថា នាវាចម្បាំង​៣​គ្រឿង​របស់​កងទ័ព​ចិន នាំមុខ
ដោយ​នាវា​ផ្ទុក​យន្តហោះ SHANDONG បាន​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ នា​វេលា​ថ្ងៃត្រង់
ថ្ងៃ​ទី​២៧ ឧសភា​នោះ ។ នាវា​ទាំង​៣​គ្រឿង​នោះបើក​ពី​ភាគ​ខាងលិច​ខ្សែបន្ទាត់​មេ​ឌី​យ៉ា​ន​សំដៅ
ទៅ​ទិស​ខាងជើង ។ ខ្សែបន្ទាត់​មេ​ឌី​យ៉ា​ន​នោះសំដៅលើ​ព្រំ​ដែនទឹក​ដែល​គូសវាស​ជា​ឯកតោភាគី
ដោយ​សហរដ្ឋអាមេរិក នា​សម័យ​សង្គ្រាមត្រជាក់ ដែល​ក្រុង​ប៉េ​កាំ​ង​បដិសេធ​មិន​ទទួលស្គាល់ ។

សេចក្ដី​ប្រកាស​បន្ត​ថា​កងទ័ព​តៃវ៉ាន់ តាមដាន​សភាពការណ៍​និង​ឲ្យ​បណ្ដា​យន្តហោះ​ល្បាតអាកាស​​ស៊ី​វិល បណ្ដា​នាវាចម្បាំង​និង​ប្រព័ន្ធ​មី​ស៊ី​លនៅ​លើគោក ឆ្លើយ​តប​ចំពោះ​សកម្មភាព​ទាំងនេះ ។

ចិន​ចាត់​ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ដែនដី​ខ្លួន ដែល​នៅ​មិន​ទាន់​អាច​បង្រួបបង្រួម​បាន តាំងពី
សង្គ្រាម​ស៊ិ​វិល​ឆ្នាំ​១៩៤៩​មក ។ ទំនាក់ទំនង​រវាងក្រុង​ប៉េ​កាំ​ង​និង​ក្រុង​តៃ​ប៉ិ​បាន​ធ្លាក់​ចុះ​ទាប​បំផុត
តាំងពី​ការ​ឡើង​កាន់​អំណាច​របស់​លោក​ស៊ី ជី​ន​ពីង ពី​១០​ឆ្នាំ​មក​ហើយ ។ ទំនាក់ទំនង​នោះ​កាន់តែ​ដុនដាប​ថែម​ទៀត​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ចិន​បង្កើន​ការ​លុកលុយ​ខាង​យោធា​នៅ​ជុំវិញ​ដែន​កោះ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ