ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​លុយ​១០​ម៉ឺន​រៀល ក្លាយជា​ហិ​.​ង្សា​រហូត​ចាក់​បុរស​ជា​ច្រើន​កាំ​បិ​.​ត​ផ្អើល​បន្ទប់​ជួល

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បាន​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ពេល​ផឹកស៊ី​ជួបជុំ​គ្នា រហូត​ទាស់​ពាក្យ​សម្តី​គ្នា ព្រោះតែ​រឿង​បាត់​លុយ​ចំនួន​១០​ម៉ឺន​រៀល ធ្វើ​អោយ​ជន​ដៃដល់​យក​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ពេល​ផឹកស៊ី​ជួបជុំ​គ្នា រហូត​ទាស់​ពាក្យ​សម្តី​គ្នា ព្រោះតែ​រឿង​បាត់​លុយ​ចំនួន​១០​ម៉ឺន​រៀល ធ្វើ​អោយ​ជន​ដៃដល់​យក​កូន​កាំ​បិ​.​ត​ចិតបន្លែ​ចាក់​ទៅ​លើ​បុរស​រង​គ្រោះ​ចំ​ដើមទ្រូង​ជា​ច្រើន​កាំបិត ហើយ​រត់គេច​ខ្លួន​បាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៣ ស្ថិត​នៅ​ផ្លូវ​បេតុង ចំណុច​បន្ទប់​ជួល ក្នុង​ភូម​ព្រៃ​ព្រីង​ខាងជើង​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ដែល​ស្លា​.​ប់​ខាងលើ​នេះ​មានឈ្មោះ គឹ​ម ប្រាក់ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៤B កន្លែង​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូម​ក្រាំង​ដូង ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាស​មាស ខេត្តកំពត​។ ចំណែក​ជន​ដៃដល់​វិញ​មានឈ្មោះ ប៉ុន វ៉ុ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ នឹង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ក្មេង ឃុំ​មេ​សាង ស្រុក​មេ​សាង ខេត្តព្រៃវែង ព្រមទាំង​មានកូន​ចំនួន​៣​នាក់​ផង​ដែរ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា នៅ​មុន​កើតហេតុ រូប​គាត់​ឃើញ​ភាគី​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ផឹកស៊ី​ជួបជុំ​គ្នា​ជាមួយ​មិត្ត​ភ​ក្កិ រួម​ទាំង​ជន​ដៃដល់​ចំនួន​៤​នាក់​នៅ​ក្នុង​បន្ទប់​ជួល​របស់​ជន​រង​គ្រោះ​។ នៅ​ពេល​នោះ ជន​ដៃដល់​បាន​យក​ធុងបាស់​ទៅ​បញ្ចាំ​អោយ​ប្រពន្ធ​ជន​រង​គ្រោះ​ចំនួន​២០០០០​រៀល ក្រោយមក​បុរស​ជា​ជន​ដៃដល់​ក៏​សុំ​ចូល​បត់ជើង​ក្នុង​បន្ទប់ទឹក រួច​ក៏​ចេញ​មក​វិញ​ផឹកស៊ី​បន្ត​ទៀត រហូត​ដល់​ស្រវឹង​ស្រឿង​ៗ ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ឆោឡោ​ថា «​បាត់​លុយ​ចំនួន​១០​ម៉ឺន​រៀល​» ដោយ​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​អះអាង​ថា «​បានឃើញ​ជន​ដៃដល់​បាន​យក​លុយ​របស់​ខ្លួន​» តែ​ជន​ដៃដល់​ប្រកែក​ថា «មិន​បាន​យក​ទេ​» បន្ទាប់​មក​ស្ត្រី​ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ក៏​ទារ​លុយ​ពី​ជន​ដៃដល់​វិញ ប៉ុន្តែ​ជន​ដៃដល់​មិន​ព្រមអោយ រួច​ឆ្លើយ​ថា «​មិន​បាន​យក​»​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ប្រកែក​គ្នា​រួច ជន​ដៃដល់​ក៏​បាន​សុំ​ទៅ​ផ្ទះ​មុន ដោយ​និយាយ​ថា «អោយ​​ធុងបាស់​របស់​គេ​វិញ​» ភ្លាម​ៗ​នោះ​ស្ត្រី​ប្រពន្ធ​ជន​រង​គ្រោះ​ប្រាប់​ថា «​បើ​ចង់​យក​ធុងបាស់​ទៅ​វិញ ត្រូវ​សង​លុយ​២០០០០​រៀល​ថ្លៃ​បញ្ចាំ​ធុងបាស់​សិន ព្រោះ​អត់​មាន​លុយ​ទិញ​ម្ហូប​ព្រឹកស្អែក​ទេ​» តែ​ជន​ដៃដល់​មិន​ព្រមអោយ​វិញ​នោះ​ទេ ក៏​កើតជា​ជម្លោះ​ទាស់​ពាក្យ​សម្តី​គ្នា​មួយ​ប្រាវ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​ជន​ដៃដល់​ក៏​បាន​ជេរ​ប្រមា​.​ថ និង​មើល​ងា​.​យ​ទៅ​លើ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ ដោយ​និយាយ​ថា «​កូនស្រី​របស់​ជន​រង​គ្រោះ​បាន​ដេក​ជាមួយ​រូបគេ​ជា​ច្រើន​ដង​មក​ហើយ​»​។ ភ្លាម​ៗ​នោះ បុរស​រង​គ្រោះ​ខឹង​យ៉ាង​ខ្លាំង​ក៏​ស្ទុះ​ទៅ​វា​.​យ​ជន​ដៃដល់​ត្រូវ​មួយ​ដៃ ចំណែក​ជន​ដៃដល់​ក៏​បាន​ទៅ​វា​.​យ​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​មួយ​ដៃ​ចំ​ផ្ទៃមុខ​ផង​ដែរ​។ បន្ទាប់​មក​បុរស​ជន​រង​គ្រោះ​និង​ប្រពន្ធ ក៏​ទាញ​ដំបង​ឈើ​ប្រវែង​មួយ​ម៉ែត្រ​ជាង (​ប៉ុន​ក​.​ដៃ​ក្មេង​) ដេញ​វា​.​យ​ជន​ដៃដល់ ធ្វើ​ឱ្យ​ជន​ដៃដល់​រត់គេច​ខ្លួន​បាត់​ទៅ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញ​ជន​ដៃដល់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០២២ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1JC-4317 ជិះ​ម្នាក់ឯង​ត្រឡប់​មក​កន្លែង​កើតហេតុ​វិញ រួច​ឈប់​ពីមុខ​បន្ទប់​ជួល​ជន​រង​គ្រោះ ហើយ​ក៏​ស្រែក​ជេរ​ប្រមា​.​ថ​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ និង​កូនស្រី​ម្តងទៀត ធ្វើ​អោយ​បុរស​ជន​រង​គ្រោះ​ខឹងសម្បា​យ៉ាង​ខ្លាំង​ក៏​ស្ទុះ​ទៅ​ប្រវា​.​យ​ប្រតប់​ជាមួយ​ជន​ដៃដល់​ធ្វើ​អោយ​ដួល​ម៉ូតូ​។ បន្ទាប់​មក​ជន​ដៃដល់​ក៏​បាន​យក​កូន​កាំ​បិ​.​ត​ចិតបន្លែ​ស្ទុះ​ទៅ​ចាក់​បុរស​រង​គ្រោះ​ចំ​ដងខ្លួន​ចំនួន​៤​កាំ​បិ​.​ត បណ្តាល​អោយ​ដួល​ស្លា​.​ប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុក​ឈា​.​ម​តែ​ម្តង ចំណែក​ជន​ដៃដល់​វិញ ក្រោយ​ពេល​កើតហេតុ​ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ផង​ដែរ​។

បន្ទាប់​ពី​កើតហេតុ គេ​បានឃើញ​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ រួច​សាកសួរ​នាំ​បន្ត និង​ធ្វើ​កំណត់ហេតុ ហើយ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជន​ដៃដល់​ដើម្បី​ឃាត់ខ្លួន​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​។ ចំណែក​ស​.​ព​ជន​រង​គ្រោះ​វិញ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​ស​.​ព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ