ខេត្តស្វាយរៀង ៖ មានភ្លៀង១មេធំលាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះប្រជាពលរដ្ឋខូចខាតចំនួន១៧ខ្នង ក្នុងនោះខូចខាតទាំងស្រុងដួលរាបដល់ដី០៨ខ្នង និងប៉ើងខូចខាតដំបូលធ្ងន់ធ្ងរចំនួន០៩ខ្នងផ្ទះ ។

នៅភូមិព្រៃឈើទាលឃុំប្រសូត្ររលំ និងប៉ើងដំបូលអស់០៨ខ្នងក្នុងនោះខូចខាតទាំងស្រុងចំនួន៥ខ្នង នៅភូមិថ្នល់កែង ឃុំកណ្តៀងរាយរលំ និងប៉ើងដំបូលផ្ទះចំនួន០៩ខ្នង ខូចខាតទាំងស្រុងចំនួន០៣ខ្នង ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះធម្មជាតិនេះបានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៦ ឧសភា២០២៣ នៅភូមិថ្នលកែងឃុំកណ្តៀងរាយ ស្រុកស្វាយទាបចំនួន០៩ខ្នង នៅឃុំប្រសូត្រចំនួន០៨ខ្នង ។

សមត្ថកិច្ចបានបន្តទៀតថា កាលពីល្ងាចថ្ងៃទី២៦ ឧសភា មានភ្លៀង១មេធំ លាយឡំផ្គរន្ទះខ្យល់កន្ត្រាក់បានបក់បោកយ៉ាងខ្លាំងទៅលើផ្ទះរបស់ប្រជាពលរដ្ឋភូមិថ្នល់កែងបង្កឲ្យរលំខូចខាតចំនួន០៩ខ្នងក្នុងនោះរលំ រាបដល់ដីចំនួន០៣ខ្នងខូចខាតទាំងស្រុង និងប៉ើងដំបូលចំនួន០៦ខ្នង ផ្ទះខ្លះរលំបាក់ទាំគ្រែដេក ជាពិសេសផ្ទះតៀប ខ្ទមតូចៗ នៅវាលដាច់ស្រយ៉ាលពីអ្នកភូមិ ។
ប្រភពបន្តថា បើតាមការសង្កេតឃើញថា គ្រោះធម្មជាតិនេះភាគច្រើនគឺប៉ះពាល់ដល់គ្រួសារប្រជាពលរដ្ឋដែលក្រីក្រ សង់ផ្ទះតៀម ខ្ទម តូចទាបជាប់ដីលើដីលើកថ្មី ដំកល់លើជើងតាង គ្មានដាំដើមឈើការពារផ្ទះ នៅពេលមានខ្យល់កន្ត្រាក់ខ្លាំង គឺតែងតែដួលរលំប៉ើងចេញពីជើងតាង ដួលរាបដល់ដី ប៉ើងដំបូល ដោយគ្រួសារទាំងនោះសង់អំពីកូនឈើ ដើមប្រេងខ្យល់ឬអាកាស្យា ជញ្ជាំងស័ង្ខសី រនាបឬស្សី តម្កល់លើថ្មជើងតាងទើបងាយរងគ្រោះ ។

បើប្រជាពលរដ្ឋដែលមានជីវភាពមធ្យម ឬអ្នកមានជីវភាពធូធា សង់ផ្ទះអំពីឈើលើបេតុងក្រោម ឬផ្ទះថ្មដំបូលគ្រឿងដែក គ្រាន់តែរបើកដំបូលតិចតួចប៉ុណ្ណោះ ។ ហើយពេលកំពុងភ្លៀងនោះក៏មានខ្យល់កន្រាក់រលំបាក់បង្គោលភ្លើងអគ្គិសនី និងបាក់បដាប៉ាន់ណូ និងរលំដើមឈើដួលកាត់ថ្នល់ជាតិលេខ១ផងដែរ ។
អាជ្ញាធរអំពាវនាវសូមឲ្យប្រជាពលរដ្ឋមានការប្រុងប្រយត្ន័កូនចៅពេលមានភ្លៀងខ្យល់កន្ត្រាក់ សូមកុំចេញក្រៅផ្ទះ ។ សមត្ថកិច្ចបានបញ្ជាក់ថា ភ្លៀងផ្គរន្ទះខ្យល់កន្ត្រាក់រលំដួលផ្ទះ និងប៉ើងដំបូលផ្ទះអស់ចំនួន១៧ខ្នងខាងលើនេះរួមមាន ៖ ទី១,ឈ្មោះ យស់ សាលន់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ប្រពន្ធឈ្មោះ សោម សាវឿន អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃឈើទាល ឃុំប្រសូត្រ ផ្ទះសាងសង់អំពីឈើប្រក់ស័ង្ខសីទំហំ ៥ មX ១២ ម ប៉ើងដំបូលខាងលើទាំងស្រុងសម្ភារះខូចខាតរួមមាន ទូរទស្សន៍មួយគ្រឿង ។

២,ឈ្មោះ ប្រាក់ សាវ៉ាន់ ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរកសិករ (មេម៉ាយ) រស់នៅភូមិព្រៃឈើទាល ឃុំប្រសូត្រ ធ្វើអំពីថ្មទំហំ៧ មX ៩ មខូចខាតដំបូលព្រុំក្បឿង អស់ចំនួន១០សន្លឹក ។ ៣,ឈ្មោះ សោម ស៊ីណាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃឈើទាល ឃុំប្រសូត្រ ប៉ើងផ្ទះបាយ និងបន្ទប់ទឹកសាងសង់អំពីដែកប្រក់សង្ក័សី ទំហំ៤មX ៦ម ខូចខាតទាំងស្រុង សម្ភារៈខូចខាតរួមមាន ចានឆ្នាំង និងអង្កពីរតៅ ។
៤, ឈ្មោះអ៊ីន ចក្រី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ប្រពន្ធឈ្មោះ សុន សារី អាយុ២៣ ឆ្នាំនៅភូមិព្រៃឈើទាលឃុំប្រសូត្រ ផ្ទះធ្វើអំពីឈើ ប្រក់ស៊ីប្រូទំហំ ៥មX ៦ មខូចខាងទាំងស្រុង សម្ភារៈខូចខាតរួមមាន ស៊ីប្រូ ចំនួន៩០សន្លឹក ក្ដាកុងខ្លាកេចំនួន៦សន្លឹក ស្មាតបត ចំនួន២០សន្លឹក បង្អូចឈើចំនួន៤ ។

៥, ឈ្មោះ ធឿន សិរីបុត្រ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរតាកុងឡាន រស់នៅភូមិ ព្រៃឈើទាល ឃុំប្រសូត្រ កញ្ចុះទំហំ៥មX ៦ ម សាងសង់អំពីឈើ និងឬស្សីដំបូលសង្ក័សី ខូចខាតទាំងស្រុង ។ ៦,ឈ្មោះ មាស ស្រល់ ភេទ៣៣ឆ្នាំ មុខរបររោងចក្រ ប្រពន្ធឈ្មោះ សៅ គា អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃឈើទាល ឃុំ ប្រសូត្រ រោងបាយសាងសង់អំពីឈើ និងឬស្សីដំបូលសង្ក័សីទំហំ ៤មX ៥ម ខូចខាតទាំងស្រុង ។

៧,ឈ្មោះ ហែម សុរី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ប្រពន្ធ ឈ្មោះ សៅ សារ៉ាត អាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃឈើទាល ឃុំប្រសូត្រ ផ្ទះសាងសង់អំពីថ្មប្រក់សង្ក័សីទំហំ៥មX ១២មខូចខាតដំបូលខាងក្រោយទាំងស្រង់ ។
៨ ,ឈ្មោះសំ ហ៊ិន ភេទប្រុស អាយុ៧១ឆ្នាំ មុខរបរ សិករ ប្រពន្ធឈ្មោះ សុខ សំបូរ អាយុ៧០ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃឈើទាល ឃុំ ប្រសូត្រ ផ្ទះសាងសង់អំពី ឈើប្រក់សង្ក័សីទំហំ ៥មX ៦ មខូចខាតជញ្ជាំងមួយចំហៀង ។ ៩.ឈ្មោះវ៉ាត់ លីណា ភេទប្រុស អាយ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្នលកែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ផ្ទះទៀមធ្វើអំពីឈើប្រកសង្ក័សីទទឹង៥ម៉ែត្រគុណ៦ម៉ែត្រ ខូចខាតទាំងស្រុង។
១០,ឈ្មោះយស់ វ៉ែន ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិក្បាលថ្នល់ឃុំកណ្តៀងរាយ ផ្ទះតៀមធ្វើអំពីឈើប្រកសង្ក័សី ទទឹង៥ម៉ត្រគុណ៧ម៉ែត្រខូចខាត់ទងស្រុង ។ ១១,ឈ្មោះវ៉ែន សុធា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិកររស់នៅភូមិថ្នល់កែងឃុំកណ្តៀងរាយ (ប៉ើងដំបូល)។១២,ឈ្មោះង៉ួយ ង៉ោលភេទ ប្រុស អាយុ៣២ឆ្នាំមុខរបរកសិកររស់នៅភូមិថ្នលកែង ឃុំកណ្តៀងរាយ(ប៉ើងដំបូល)។
១៣,ឈ្មោះមាសសុថន ភេទប្រុសអាយុ៤៩ឆ្នាំមុខរបរកសិករ រស់នៅភូមិថ្នលកែង ឃុំកណ្ដៀងរាយ (ប៉ើងដំបូល)។ ១៤,ឈ្មោះទេព ធឿន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្នល់កែង ឃុំកណ្ដៀងរាយ (ប៉ើងដំបូល) និងប្រជាពលរដ្ឋចំនួន៣គ្រួសារទៀតរលំខូចខាតទាំងស្រុង១គ្រួសារ និង០២គ្រួសារទៀតប៉ើងដំបូលខូចខាតធ្ងន់ធ្ងរ។ សរុបផ្ទះដួលរលំខូចខាតទាំងស្រុង០៨ខ្នង និងផ្ទះ០៩ខ្នង ប៉ើងដំបូលខូចខាតធ្ងន់ធ្ងរ និងខូចខាតសម្ភារៈមួយចំនួនទៀត ៕


ចែករំលែកព័តមាននេះ