ខេត្តសៀមរាប ៖ បុរស៣នាក់បាននាំគ្នាទៅឆ្លុះកង្កែប និងហ៊ីង តាមប្រឡាយវាល ខណៈមេឃកំពុងភ្លៀងខ្លាំងមួយមេធំក៏ត្រូវរន្ទះបា.ញ់បណ្តាលឱ្យស្លា.ប់ភ្លាមៗចំនួន២នាក់ ម្នាក់ស្លា.ប់នៅហ្នឹងកន្លែង និងម្នាក់ ទៀតស្លា.ប់ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពឃុំអំពិល ស្រុកប្រាសាទបាគង ។

ហេតុការណ៌គ្រោះធម្មជាតិនេះបានកើតឡើងនៅវេលាម៉ោង២០និង០០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចវាលស្រែ ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
បើតាមលោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានប្រាប់ឱ្យដឹងនៅរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះថា សា.កស.ពជនរងគ្រោះឈ្មោះ ឈៀវ ឈាន ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
បើតាមការបំភ្លឺពីឈ្មោះ ឆាន ស៊ីន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែលម៉ោង២០និង០០នាទីយប់ រូបគាត់ និងឈ្មោះ ឆាន សី ភេទប្រុស អាយុ២៦ឆ្នាំ (ស្លា.ប់) និងឈ្មោះ ឈៀវ ឈាន ភេទប្រុស អាយុ២៨ឆ្នាំ (ស្លា.ប់)រស់នៅភូមិជាមួយគ្នាបាននាំគ្នាទៅរកឆ្លុះកង្កែបនៅប្រឡាយទឹកខាងក្រោយផ្ទះ ដោយមេឃកំពុងតែភ្លៀងខ្លាំង លុះពេលពួកគាត់ទាំងបីនាក់ ដើរឆ្លុះកង្កែបទៅដល់ត្រង់ចំណុចប្រឡាយទឹកប្រហែល១គីឡូម៉ែត្រពីផ្ទះ ពេលនោះរូបគាត់បានដើរខាងលិចប្រឡាយទឹក ។
ចំណែកឈ្មោះ ឈៀវ ឈាន (ស.ព) និងឈ្មោះ ឆាន សី បានដើរពីរនាក់នៅខាងកើតប្រឡាយទឹកបានរយ:ពេលប្រហែលជា២០នាទី ខណ:ពេលនោះមេឃភ្លៀងកាន់តែខ្លាំង និងមានផ្គររន្ទះ ហើយបានបា.ញ់ចំឈ្មោះ ឈៀវ ឈាន និងឈ្មោះ ឆាន សីបាន ដួលផ្កា.ប់មុខលើដី ។
ភ្លាមនោះ រូបគាត់បានរត់ឆ្លងប្រឡាយទឹកទៅមើលឈ្មោះទាំង២នាក់ខាងលើ ស្រាប់តែសន្ល.ប់បាត់មាត់ឈឹងទាំងពីរនាក់ ដោយរូបគាត់លើកមិនរួច គាត់ក៏បានរត់ទៅផ្ទះ ដើម្បីហៅបងប្អូនជិតខាងឱ្យទៅជួយ លុះពេលទៅដល់ស្រាប់តែឈ្មោះ ឆាន សី បានដឹងខ្លួនឡើងវិញ រីឯឈ្មោះ ឈៀវ ឈាន នៅពុំទាន់ដឹងខ្លួននៅឡើយ បន្ទាប់មកក៏បានបញ្ជូនទៅមណ្ឌលសុខភាពបង្កោង ក្នុងឃុំអំពិល ពេលទៅដល់គ្រូពេទ្យមណ្ឌលបង្កោងឃុំអំពិល បានព្យាយាមជួយសង្គ្រោះតែជនរងគ្រោះឈ្មោះ ឈៀវ ឈាន បានដាច់ខ្យល់ស្លា.ប់បាត់ទៅហើយ ក្រោយមករូបគាត់ក៏ដឹកជនរងគ្រោះ(ស.ព)យកទៅរក្សាទុកនៅផ្ទះទៅ ។
ផ្អែកលើការពិនិត្យស.ព ផ្នែកចង្កាក្រោមបបូមមាត់មានស្លាកស្នាមដាច់រលាត់ ០.៤ ម៉ែត្រ ផ្នែកថ្ពាល់ខាងស្ដាំមានស្នាមជាំ០.២ ម៉ែត្រ ។ ចំពោះស.ពមានកម្ពស់១.៦៥ ម៉ែត្រ សក់ស្លូត សម្បុរសណ្ដែកបាយ ពាក់អាវយឺតបើកកពណ៌ក្រហម ស្លៀកខោ កីឡាជើងវែងពណ៌ឆ្នូត ។
យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យពីគ្រូពេទ្យមណ្ឌលសុខភាពអំពិលការពិនិត្យកន្លែងកើតហេតុស.ព និងកម្លាំងជំនាញពិនិត្យ វិភាគកន្លែងកើតហេតុ ឃើញថា សពបានស្លា.ប់ដោយសារគ្រោះធម្មជាតិ (រន្ទះបា.ញ់) ស្លា.ប់ពិតប្រាកដមែន។
បច្ចុប្បន្ន សព ជនរងគ្រោះទាំង២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានប្រគល់ឱ្យយកទៅធ្វើបុណ្យតាមប្រពៃណី នៅផ្ទះរៀងៗខ្លួន ៕
ចែករំលែកព័តមាននេះ