ខេត្តសៀមរាប ៖ កាលពីថ្មីៗនេះ បងប្អូនមហាជនជាច្រើនបានចាប់អារម្មណ៍ទៅលើកុមារាម្នាក់សម្តែងជាតួអង្គហនុមាន ដោយកំពុងតែឆាបឆ.ក់បេះដូងមហាជនគ្រប់ស្រទាប់វណ្ណៈជាខ្លាំង ក្រោយក្មេងប្រុសរូបនេះបានបញ្ចេញសមត្ថភាពសិល្បៈរបស់ខ្លួនអោយពុកម៉ែបងប្អូនបានទស្សនា ។
![Picture]()
ប្រាកដណាស់ កុមាររូបនេះស័ក្តិសមជាទំពាំងស្នងឬស្សី ដោយការសម្តែងរបស់ប្អូនបានឆ្លុះបញ្ចាំងសបញ្ជាក់អោយឃើញថា ប្អូនពិតជាទទួលបានការបណ្តុះបណ្តាលប្រកបដោយចំណេះជំនាញយ៉ាងពិតប្រាកដ ដូច្នេះទើបបានជាការសម្តែងរបស់ប្អូនមើលទៅ គឺមានភាពរលូនឥតទាក់ ដោយសម្តែងចេញទៅល្អដូច្នេះ ។
![Picture]()
ក្រោយផ្ទាំងទស្សនីយភាពនៃការសម្តែងប្អូន ហនុមានរូបនេះ ពុកម៉ែបងប្អូនពិតជាចង់ដឹងហើយថា តើប្អូនមានឈ្មោះអ្វី? ប្អូនទទួលបានការបណ្តុះបណ្តាលសម្តែងរបាំនេះមកពីណា? តើស្ថានភាពគ្រួសាររបស់ប្អូនយ៉ាងម្តេចដែរ?
ទន្ទឹមនឹងនេះ តាមរយៈបទសម្ភាសន៍ជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព ដោយកញ្ញា ទិត្យ នរ៉ា (អ្នករបាំ) បានជម្រាបជូនថា កុមារាដែលសម្តែងជាតួអង្គហនុមានរូបនេះមានឈ្មោះថា រឿត កក្កដា ដោយឆ្នាំនេះប្អូនវ័យទើបតែ៥ឆ្នាំប៉ុណ្ណោះ តែប្អូនមានដុងសិល្បៈពេញខ្លួន បូករួមជាមួយទេពកោសល្យពីធម្មជាតិ ។
![Picture]()
ហើយអ្វីកញ្ញាចង់ជម្រាបទៅបងប្អូនមហាជនបន្តនោះ គឺប្អូនចេះសម្តែងរបាំនេះមកពី«ក្លឹបបណ្តុះបណ្តាលខ្មែរអង្គ»ដែលទីតាំងនៅខេត្តសៀមរាប ម្លោះហើយទើបបានជាការសម្តែងរបស់ប្អូនមើលទៅមានភាពល្អវិចិត្រល្អឥតទាស់ដូច្នេះ ។ កុមារា រឿត កក្កដា មានបងប្អូនចំនួន៣នាក់ ស្រី១ និងប្រុស២ ដោយប្អូនទាំងបីរួមផ្ទៃម្តាយតែមួយ មានដុងសិល្បៈដូចគ្នាទាំងអស់ពោលអាចនិយាយបានចំណង់ចំណូលដូចគ្នា បើទោះបីជាឪពុងជាជាងសំណង់ និងម្តាយជាជាកាត់ដេរក៏ដោយ ។
![Picture]()
បើងាកមកការសម្តែងនេះ កញ្ញា ទិត្យ នរ៉ា ដែលជាអ្នករបាំបានបន្តថា មូលហេតុដែលប្អូន រឿត កក្កដា សម្តែងអោយពុកម៉ែបងប្អូនបានទស្សនានៅតំបន់រុនតាឯកនេះ គឺដើម្បីញ៉ាំងបរិយាសអោយមានភាពអ៊ូអរសប្បាយរីករាយ ដោយកាលនោះមានការចែកអំណោយជាអង្ករ និងគ្រឿងឧបភោគបរិភោគផ្សេងៗដោយការដឹកជញ្ជូនមានការយឺតបន្តិច ម្លោះហើយទើបបានជាអោយ រឿត កក្កដា ដែលចេះរបាំរូបនេះសម្តែងអោយពុកម៉ែបានទស្សនាកម្សាន្តក៏អោយពុកម៉ែបងប្អូនបានដឹង និងបានយល់ពីតម្លៃនៃវប្បធម៌របស់ខ្មែរយើង ។
![Picture]()
បន្ថែមពីនេះ នៅក្នុងតំបន់ រុនតាឯក ដែលជាកន្លែងចែកអំណោយនេះ នាពេលអនាគតគេនឹងសាងសង់ជាសាលរបាំង សាលសិល្បៈ ដើម្បីបង្រៀនដល់ប្អូនតូចៗអោយចេះសិល្បៈជាច្រើនដូចជា ចម្រៀង ភ្លេងខ្មែរ និងបង្ហាត់បង្រៀនល្បុក្កតោជាដើម ។
គួររម្លឹកដែលថា គ្រួសាររបស់ប្អូន រឿត កក្កដា មានជីវភាពពុំសូវធូរធារនោះទេ ហើយថ្ងៃដែលចែកអំណោយនោះក៏ប្អូនបានមកចូលរួម ដើម្បីទទួលផងដែរ ។
![Picture]()
ជាចុងក្រោយអ្នក កញ្ញា ទិត្យ នរ៉ា សូមអោយបងប្អូនមហាជនខ្មែរជួយគាំទ្រនៅអ្វីដែលជារបស់ខ្មែរ ជាពិសេសជួយថែរក្សាសម្បត្តិវប្បធម៌អ្វីដែលខ្មែរមាន អោយគង់វង្ស ព្រោះខ្មែរជាជាតិសាសន៍មួយដែលមានប្រពៃណីល្អផូរផង់តាំងពីយូរលង់ណាស់មកហើយ ៕ ដោយ ៖ លីហួ គីមឆាយ
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ