រាជធានីភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។
ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងបន្ទប់ជួលលេខ4B ជាន់ទី១ ផ្លូវលំ ភូមិត្រពាំងចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងមួយកន្លែងទៀត នៅចំណុចបន្ទប់ជួលលេខ២២ជាន់ទី២ ផ្លូវបេតុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង០៦នាក់ មានឈ្មោះ ៖
១/ឈ្មោះ ព្រុំ ហឿន ហៅត្នោត ភេទប្រុស អាយុ៤១ឆ្នាំ
២/ឈ្មោះ ឃុត ចិន្តា ភេទប្រុស អាយុ៣៥ឆ្នាំ
៣/ឈ្មោះ ពេញ សុធុន ហៅ១៨ ភេទប្រុស អាយុ៣១ឆ្នាំ
៤/ឈ្មោះ តាន់ គីណាល់ ភេទប្រុស អាយុ២៨ឆ្នាំ
៥/ឈ្មោះ យូ ផល្លា ហៅប៉ៃ ភេទប្រុស អាយុ៣៣ឆ្នាំ
៦/ឈ្មោះ ឡាយ ភារិន ហៅភ្នំ ភេទប្រុស អាយុ៣៤ឆ្នាំ។
វត្ថុតាងចាប់យកមាន ៖ ក្រាមសថ្លាចំនួន០៦កញ្ចប់ រួមនឹងសម្ភារសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ៕



ចែករំលែកព័តមាននេះ