ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាទទួលឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងចំនួន៥៥លានដុល្លារបន្ថែមពីរាជរដ្ឋាភិបាលជប៉ុន

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ឥណទាន​សម្បទាន​និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៥៥​លាន​ដុល្លារ​បន្ថែម​ពី​រាជរដ្ឋាភិបាល​ជប៉ុន ដើម្បី​យក​មក​អភិវឌ្ឍន៍​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​សង្គម​ក្នុង​ប្រទេស ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២២​នេះ​ថា ឯកឧត្តម ប្រាក់…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ឥណទាន​សម្បទាន​និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៥៥​លាន​ដុល្លារ​បន្ថែម​ពី​រាជរដ្ឋាភិបាល​ជប៉ុន ដើម្បី​យក​មក​អភិវឌ្ឍន៍​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​សង្គម​ក្នុង​ប្រទេស ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២២​នេះ​ថា ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​ឯកឧត្តម​យូ​នី​អូ អា​ដ​ហ្សូ​ហ្ស៊ី​(UENO Atsushi)​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា អ​ញ្ញើញ​ចុះហត្ថលេខា​ដោយ​ផ្ទាល់​លើ​លិខិត​ប្តូរ​ប្រគល់ និង​ទទួល​ឥណទាន​នេះ នៅ​ទីស្តីការ​ក្រសួងការបរទេស​កម្ពុជា ។

ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ថ្លែង​ថា ថវិកា​ទាំងនេះ​នឹង​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​សង្គម​កម្ពុជា និង​ពង្រឹង​ទំនាក់ទំនង​កាន់តែ​ខ្លាំងក្លា​រឹង​មាំ​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ និង​ប្រជាជន​ទាំង​ពីរ​ថែម​ទៀត ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បញ្ជាក់​ថា ឥណទាន​ទាំងនេះ​សម្រាប់​អនុវត្ត​គម្រោង​ចំនួន​ពីរ​រួម​មាន ៖១.​ឥណទាន​សម្បទាន​ទឹកប្រាក់​ចំនួន​៧២០៥​លាន​យ៉េន (​ប្រមាណ​៥២,៦​លាន​ដុល្លារ​អា​មេ​រិ​ក​)​សំរាប់​អនុវត្ត​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ផ្លូវជាតិ​លេខ​៥ (​កំណាត់​ផ្លូវ​ព្រែក​ក្តាម​-​ធ្លា​ម្អម​)​ដំណាក់កាល​ទី​៤ ។ ២.​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​ចំនួន​៣៦៦​លាន​យ៉េន​(​ប្រមាណ​២,៦៧​លាន​ដុល្លារ​អា​មេ​រិ​ក​)​សម្រាប់​គម្រោង​អាហារូបករណ៍​អភិវឌ្ឍ​ធាន​មនុស្ស ។

ឯ​ឧត្តម ឧបនាយករដ្ឋមន្ត្រី​បញ្ជាក់​ថា ការ​ផ្តល់​ជំនួយ​អភិវឌ្ឍ​ផ្លូវការ​ខាង លើ​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​អភិ​វ​ដ្ឍ​សេដ្ឋ​.​សង្គម​ជា​បន្តបន្ទាប់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​បង្កើន​ការ​ពង្រឹង​ទំនាក់ទំនង​ដ៏​ល្អ​ប្រពៃ និង​កិច្ច​សហប្រតិបត្តិការ​ដែល​កំពុង​លូតលាស់​លើ​គ្រប់​វិស័យ​រវាង​ប្រជាជាតិ​ទាំ​ពីរ ។

ចំណែក​ឯកឧត្តម​យូ​នី​អូ អា​ដ​ហ្សូ​ហ្ស៊ី​(UENO Atsushi) ឯក អគ្គរាជទូត​ជ​ប៉ុ ន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​ថា តាម​រយៈ​ឥណទាន និង​ហិរញ្ញប្បទាន​ទាំងនេះ គឺ​ទឹកប្រាក់​ចំនួន​២,៦៧​លាន​ដុល្លារ​អា​មេ​រិ​ក​ជួយ​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​(​ផ្តល់​អាហារូបករណ៍​)​ដល់​និស្សិត​ខ្មែរ​គិត​ពី​ឆ្នាំ​២០០១​មក​ដល់​បច្ចុប្បន្ន​មាន​ចំនួន​៥០០​នាក់​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ។

ឯកអគ្គរាជទូត​ជប៉ុន​បន្ត​ថា ចំណែក​ទឹកប្រាក់​៥២,៦​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​គម្រោង​កែ​លម្អ និង​សាងសង់​ហេ​ដ្ឋា​ន​រចនា​ផ្លូវជាតិ​លេខ​៥​ពី​ព្រែក​ក្តាម​ដល់​ធ្លា​ម្អម​) ជា​ផ្នែក​មួយ​នៃ​កា​រត​ភ្ជាប់​ពី​ខេត្តបាត់ដំបង​-​ទៅ​ប្រជុំ​ស៊ី​សុ​ផុ​ន ខេត្តបន្ទាយមានជ័យ និង​ត​ភ្ជាប់​ពី​ប្រទេស​វៀតណាម កម្ពុជា និង​ថៃ​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ