ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​វា.យប្រហារ​ដោយ​មី​ស៊ីល​ និង​ដ្រូ​ន​លើ​ក្រុង​ឌី​នី​ប្រូ

10 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តាម​កងទ័ព​អ៊ុយក្រែ​ន​ថា ទីក្រុង​ឌី​នី​ប្រូ កាលពី​យប់​ថ្ងៃ​ទី​២១ មក​២២ ឧសភា រង​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តាម​កងទ័ព​អ៊ុយក្រែ​ន​ថា ទីក្រុង​ឌី​នី​ប្រូ កាលពី​យប់​ថ្ងៃ​ទី​២១ មក​២២ ឧសភា រង​ការ​វា.យប្រហារ​ដោយ​មី​ស៊ី​ល១៦​គ្រាម់​និង​ដ្រូ​ន​ផ្ទុះ​រុ​ស្ស៊ី​២០​គ្រឿង ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​តាម FACEBOOK កងទ័ព​អ៊ុយ​ក្រែ​ន​គូសបញ្ជាក់​ថា មី​ស៊ីល​បណ្ដែត​៤​គ្រាប់​ធុន KH-101-KH -555 និង​ដ្រូ​ន​វាយប្រហារ​ធុន SHAHED ២០​គ្រឿង​ត្រូវ​បំផ្លាញដោយ​កងការពារ​អាកាស​អ៊ុយ​ក្រែ​ន​ក្នុង​ពេលវា.យប្រហារ​នា​ពេល​យប់​នោះ ។ រួច​តាម​អាជ្ញាធរតំបន់​ថា​មនុស្ស​៧​នាក់​រង​របួស ។

ទោះបី​យ៉ាងណាកងទ័ព​អ៊ុយ​ក្រែ​ន​មិន​ផ្ដល់​ភាព​លម្អិត​នៃ​ការ​វា.យប្រហារ​នេះ​ឡើយ ខណៈ​មី​ស៊ី​ល​១២​គ្រាប់​អាច​ទម្លុះ​របាំង​ការពារ​អាកាស​របស់​ខ្លួន ។ នា​ព្រឹក​ថ្ងៃទី​២២ ឧសភា កងទ័ព​រុ​ស្ស៊ី​​និយាយ​ថា ខ្លួន​បាន​វា.យប្រហារ​ធំ​មួយ​ជាមួយ​មី​ស៊ី​ល​និង​ដ្រូ​ន ។ ក្នុងសារ​មួយ​តាម​តេ​ឡេ​ក្រាម​អភិបាលក្រុង​ឌី​នី​ប្រូ​និយាយ​ថា មិន​ដែល​មានការ​វា.យប្រហារ ក្នុង​ទំហំបែប​នេះ​ឡើយ លើ​ទីក្រុង​នេះ​តាំងពី​ចាប់ផ្ដើម​សង្គ្រាម​មក ។ អគារ​ជា​ច្រើន​រង​ការ​ខូចខាត​ដោយសារ​ការ​វា.យប្រហារ​ថ្មី​នេះ ហើយ​អគ្គិភ័យ​២​កើត
មាន ។ រថយន្ត​កាំ​មី​ញ៉ុ​ង​និង​រថយន្ត​ឯទៀត​ជាង​១០គ្រឿង​រង​ការ​បំផ្លាញ ។ ចំណែក​រថយន្ត​២៥​គ្រឿង
និង​រថយន្ត​បឺស​២​គ្រឿង​ក៏​រង​ការ​ខូចខាត​ដែរ ។

តាំងពី​ដើមខែ​ឧសភា​មក​រុ​ស្ស៊ី​​បង្កើន​ការ​វា.យប្រហារ​នា​ពេល​យប់​ពិសេស​លើ​ក្រុង​គៀវ ។ អ៊ុយ​ក្រែ​ន​អួត​ថា កងការពារ​អាកាស​របស់​ខ្លួន​ត្រូវ​បានពង្រឹង ដោយសារ​ជំនួយ​យោធា​លោក​ខាងលិច ដោយ​បាន​បា.ញ់​ទម្លាក់​ពិសេស​ដ្រូ​ន​និង​មី​ស៊ី​ល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ