ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ព្រឹត្តិការណ៍ស៊ីហ្គេមកន្លងមក កងកម្លាំងអង្គរក្ស២ពាន់នាក់ហ្វឹកហាត់ និងត្រៀមការពារ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សម្រាប់​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២ កន្លង​មកនេះ មាន​កង​អង្គរក្ស ២​ពាន់​នាក់​ត្រូវ​បាន​រៀបចំ​ហ្វឹកហាត់​រៀបចំ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ត្រៀម​សម្រាប់​ការពារ​សន្តិសុខ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សម្រាប់​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២ កន្លង​មកនេះ មាន​កង​អង្គរក្ស ២​ពាន់​នាក់​ត្រូវ​បាន​រៀបចំ​ហ្វឹកហាត់​រៀបចំ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ត្រៀម​សម្រាប់​ការពារ​សន្តិសុខ ដោយ​អ្នកខ្លះ​មិនដឹង​នោះ​ទេ ។

ការ​ទម្លាយ​ពី​ការ​ដាក់​កម្លាំង​សម្ងាត់​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នេះ ត្រូវ​បាន​សម្តេច​តេ​ជោ ទម្លាយ​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​សម្ពោធ​ទីតាំង​ថ្មី​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដែល​ស្ថិត​ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ និង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៣ ។

សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា នៅ​រយៈពេល​១០​ថ្ងៃ​ទៀត​ការ​រៀបចំ​បា​រ៉ា​ហ្គេ​ម​នឹង​មក​ដល់​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ខណៈ​ការ​រៀបចំ​ស៊ី​ហ្គេ​ម​ទទួល​បាន​ជោគជ័យ ។ សម្តេច​បាន​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​សូម​និយាយ​រឿង​នេះ សូម​អរគុណ​លោក​ជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​ដែល​បាន​ចូលរួម និង​រៀបចំ​ស៊ី​ហ្គេ​ម​កន្លង​ទៅ​! សូម​អរគុណ​សិល្បៈករ​សិល្បៈ​ការិនី​ដែល​បាន​ហ្វឹក​ហ្វា​ត់រាប់​ខែ ហើយ​ខ្ញុំ​ពិតជា​រក​ឃើញ​កន្លែង​ទាស់​មិនឃើញ​សោះ ព្រោះ​ចលនា​របស់​មនុស្ស​ផ្សា​ភ្ជាប់​គ្នា​អត់​ដាច់​រយៈ​នោះ​ទេ​» ។

សម្រាប់​ការ​រៀបចំ​ស៊ី​ហ្គេ​ម​កន្លង​មកនេះ សម្តេច​តេ​ជោ​ក៏​បាន​គូសបញ្ជាក់​ថា ៖«​អង្គរក្ស​ខ្ញុំ​២​ពាន់​នាក់​បាន​យក​មក​ហ្វឹកហាត់ ហើយ​បម្រើ​ឲ្យ​សិល្បៈ​នៅ​ទីនោះ​ផង ប៉ុន្តែ​មានការ​ចលាចល​ណាមួយ​កើតឡើង គឺ​អង្គរក្ស​នៅ​ទីនោះ​នឹង​គ្រប់គ្រង​សភាពការណ៍​នោះ​តែ​ម្តង ។ នេះ​និយាយ​ឲ្យ​បានដឹង​តិច​ចុះ​ថា ជូន​កាល​អង្គរក្ស​គេ​ឈរ​នៅ​ជាមួយ​អ្នក​នេះ អ្នក​នោះ តែ​គេ​ជា​អង្គរក្ស​ទេ​អាហ្នឹង​ត្រូវ​ប្រយ័ត្នប្រយែង​» ។

សម្តេច​តេ​ជោ បាន​បន្ត​ថា អ្នកខ្លះ​មានមុខ​ងារ​កាន់​ភ្លើង​គុប​រត់​នោះ​ទេ ប៉ុន្តែ​បើ​មាន​បញ្ហា​អ្វី​កើតឡើង គឺ​អ្នក​នោះ​ក៏​ត្រូវ​ដោះស្រាយ ឧទាហរណ៍​៖ ការ​សង្គ្រោះ​បន្ទាន់ ឬ​ហេតុការណ៍​កើត​ណា​ដោយ​ប្រការ​ណាមួយ​កម្លាំង​ជាង​២​ពាន់​នាក់​នោះ​បូក​ជាមួយ​កម្លាំង​អន្តរាគមន៍​ដទៃ​ទៀត​អាច ដោះស្រាយ​បញ្ហា​បាន ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ