ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម! ភ្លើង​ឆេះ​សយនដ្ឋាន​សិក្សា​មួយ​នៅ​ហ្គី​យ៉ា​ន​ ស្លា.ប់​យុវនារី​​ជិត​២០​នាក់

11 ខែ មុន

ប្រទេស​ហ្គី​យ៉ា​ន ៖ យុវនារី​យ៉ាងតិច​១៩នាក់​ស្លា.ប់​ ដោយសារ​ភ្លើង​ឆេះ​សយនដ្ឋាន​សិក្សា​សម្រាប់​នារី​

ប្រទេស​ហ្គី​យ៉ា​ន ៖ យុវនារី​យ៉ាងតិច​១៩នាក់​ស្លា.ប់​ ដោយសារ​ភ្លើង​ឆេះ​សយនដ្ឋាន​សិក្សា​សម្រាប់​នារី​មួយ នៅ​ក្រុង MAHDIA ជាទី​ក្រុង​រ៉ែមួយ​នៃ​ប្រទេស​ដ៏​តូច​នោះ​នៅ​ភាគ​ឦសាន​អា​មេរិ​ក​ខាងត្បូង កាលពី​យប់​ថ្ងៃ​ទី​២១​មក​២២ ឧសភា ។

តាម​សេចក្ដី​ប្រកាស​មួយ​របស់​ក្រុម​ពន្លត់ភ្លើង​កាលពី​ថ្ងៃ​ទី​២២ ឧសភា​ថា យុវនារី​១៤​នាក់​ស្លា.ប់
នៅ​នឹង​កន្លែង​ចំណែក​៥​នាក់​ទៀត​ស្លា.ប់​នៅ​មន្ទីរពេទ្យ ។ កុមារ​២​នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ចំណែក៤​នាក់​ទៀត​រង​របួសធ្ងន់ ។ អ្នក​របួសធ្ងន់​ទាំង​៦​នាក់នោះ​ត្រូវ​បាន​បញ្ជូន​តាម​យន្តហោះ​ទៅ​កាន់​ក្រុង​ហ្ស៊​ក​ថោ​ន​រដ្ឋធានី​ហ្គី​យ៉ា​ន ចំណែក​អ្នក​របួស​៥​នាក់​ទៀត​ស្ថិត​នៅ​មន្ទីរពេទ្យ​ក្រុង MAHDIA​។

តុល្យការ​មុន​នេះ​របស់​រដ្ឋាភិបាល​រៀបរាប់​ពី​អ្នក​ស្លា.ប់​២០​នាក់​ក្នុង​គ្រោះ​អគ្គិភ័យ​ឆេះ​សយនដ្ឋាន
នៃ​សាលា​មធ្យមសិក្សា​ក្រុង MAHDIA នា​ភាគកណ្ដាល​ប្រទេស​នេះ ។

មូលហេតុ​នៃ​អគ្គិភ័យ​នោះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ ។ សយនដ្ឋាន​សម្រាប់​នារី​នោះ​ត្រូវ​ភ្លើង​ឆេះ
គ្មាន​សល់ ។ ទីនោះ​ស្នាក់់​សិក្សា​ដោយ​យុវនារី​មានអាយុ​ពី​១១​ទៅ​១៧​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ