ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ខ្ញុំកាន់អំណាចដោយបាត់ដៃទទេ ខុសពីប្រធានាធីបតីប្រទេសនានាឡើងកាន់អំណាចស្រាប់ៗ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ការ​ឡើង​កាន់​អំណាច​របស់​សម្តេច​មានការ​ពិបាក​ពោល គឺ​បាត់​ដៃទទេ​ដែល​ខុស​ពី​ប្រធានាធិបតី​បណ្តា​ប្រទេស​មួយ​ចំនួន​ឡើង​កាន់​អំណាច ស្រាប់តែ​ដាក់​គោលនយោបាយ​អនុវត្ត​តែ​ប៉ុណ្ណោះ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ការ​ឡើង​កាន់​អំណាច​របស់​សម្តេច​មានការ​ពិបាក​ពោល គឺ​បាត់​ដៃទទេ​ដែល​ខុស​ពី​ប្រធានាធិបតី​បណ្តា​ប្រទេស​មួយ​ចំនួន​ឡើង​កាន់​អំណាច ស្រាប់តែ​ដាក់​គោលនយោបាយ​អនុវត្ត​តែ​ប៉ុណ្ណោះ ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​មជ្ឈមណ្ឌល​ពហុ​ឯកទេស​«​អគារ​តេ​ជោ​អភិវឌ្ឍន៍​» នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ស្ថិត​នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ទៅ​កាន់​បណ្តា​រាជ​/​រដ្ឋ​ទូត​ដែល​មាន​វត្តមាន នៅ​ក្នុង​ប្រទេស​កម្ពុជា​ថា​ប្រធានាធិបតី ឬ​នាយក​រដ្ឋមន្ត្រី​របស់​អស់លោក​ឡើង​កាន់​អំណាច​មាន​ភាព​ងាយស្រួល​ណាស់ ពីព្រោះ​អ្វី​ៗ​ដែល​ឡើង​កាន់​អំណាច គឺ​មាន​ទាំងអស់ ។

ឯ​សម្តេច​វិញ​បាន​ចាប់ផ្តើម​ពី​ទីក្រុង​ភ្នំពេញ​មាន​មនុស្ស​តែ​៧០​នាក់​រស់នៅ ហើយ​រហូត​ដល់​ឆ្នាំ​២០០៤ ហើយ​អគារ​ដែល​ខ្ពស់​ជាងគេ មាន​តែ​៧​ជាន់​ទេ ហើយ​មាន​តែ​មួយ​ទេ ។ តែ​ឥឡូវនេះ​គ្រាន់តែ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មាន​ដល់​១២​ជាន់​(​មិន​អួត​ទេ​) ។

សម្តេច​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​មិនមែន​អួត​អស់លោក​នាក់​ទេ តែ​គ្រាន់តែ​ចប់​បង្ហាញ​អស់លោក​នាក់​ដឹង ! នាយក​រដ្ឋមន្ត្រី​ប្រធានាធិបតី​របស់​អស់លោក​នាក់​ស្រួល​ពេក​ហើយ គ្រាន់តែ​ឡើង​កាន់​អំណាច​មាន​ស្រាប់ គ្រាន់តែ​ដាក់​ចេញ​គោលនយោបាយ​អនុវត្ត​ទៅ ។ ឯ​ពួក​ខ្ញុំ​នេះ​ចាប់ផ្តើម​ដោយ​ដៃ​ម្ចា​ង​ទប់​ខ្មែរក្រហម​កុំ​ឲ្យ​មក​វិញ ហើយ​ដៃ​ម្ចា​ង​អភិវឌ្ឍន៍ ។ ខ្ញុំ​ចាត់​ទុក​ថា អភិវឌ្ឍន៍​ចាប់ពី​ចំណុចសូន្យ ឬ​បាតដៃ​របួស​ទៀត​ដោយ​ត្រូវ​គេ​ដាក់​ទណ្ឌកម្ម ប៉ុន្តែ​យើងខ្ញុំ​ខិតខំ​តោង​ធ្វើ​យ៉ាងម៉េច​ឲ្យ​រស់​» ។

សម្តេច​បាន​លើក​ទៅ​កាន់​ឯកអគ្គ​រដ្ឋ រាជទូត ដែល​កំពុង​ចូលរួម​កម្មវិធី​យ៉ាង​ដូច្នេះ​ថា ៖ «​នេះ​ជា​ចំណុច​ដែល​អស់លោក​អាច​យល់​ឃើញ​ថា ច​រិ​ក​របស់​ពួក​យើងខ្ញុំ​យ៉ាងម៉េច? ពី​ម្សិលមិញ (​ថ្ងៃ​២២ ឧសភា​) រួច​ហើយ​ថា អស់លោក​ទេ​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​គុក​បាន​យូរ​» ។

សម្តេច​តេ​ជោ បាន​និយាយ​ខ្លាំង​ទៀត​ថា ៖«​រឿង​អ្នក​ជាប់គុក​បាន​យូរ បាន​យូរ​ដោយសារ​អស់លោក​ស្រឡាញ់​គេ​ពេក ហើយ​ខ្ញុំ​មិន​ព្រម​លើកលែងទោស​ដោយសារ​អស់លោក នេះ​និយាយ​តាម​មួយ​បែប​ចំពោះ​មុខ​អស់លោក​តែ​ម្តង​«…»​ទូត​បារាំង ទូត​ជប៉ុន ទូត​នានា​និយាយ​ឲ្យ​ច្បាស់​ជាមួយ​គ្នា​តែ​ម្តង រឿង​អី​ខ្ញុំ​ត្រូវ​ទុកចិត្ត​អស់លោក អស់លោក​ធ្វើការ​ជាមួយ​ខ្ញុំ​ហើយ​ចេញ​មក​ទៅ​ធ្វើការ​ជាមួយ​អ្នក​ជាប់គុក (​កឹ​ម សុខា​)​ឬ​ពិរុទ្ធជន តើ​អស់លោក​គិត​ថា ខ្ញុំ​ជា​អ្វី?​» ។សម្តេច​លើក​ឡើង​ថា ប្រាប់​ទៅ​បណ្តា​អង្គទូត​ថា តើ​ចង់​គិត​ថា សម្តេច​ជា​ក្មេង​បៀម​ដៃ​ឬ?ឬ​គិត​ថា ចាប់ដៃ​ជាន់​ជើង​បាន​អត់​ទេ​! ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ