ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ធីធី​វ៉ាយបំភ្លឺ រថយន្ត​​បែន​ដឹក​ឈើគ្រញូង ជារបស់លោកជា ប៉េង​ស្រូយ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រោម​ចំណង​ថា «​រថយន្ត​​ដឹកឈើ​​គ្រញូង​​ក្រឡាប់​…»​ ចេញ​​ផ្សាយ​​​​ថ្ងៃទី​២ ឧសភា ២០១១ ​របស់​អ្នក​យកព័ត៌​មាន​​ខេត្ត​​កំពង់​ចាម បាន​​ផ្សាយ​ថា រថយន្ត​បែន​ដឹក​​ដី​ធុន​ធំ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​​ភ្នំពេញ 3A-1916 ដែល​ទ្វាររថយន្ត​​​មាន​បិទ​​ឡូហ្គោ​របស់​​ក្រុម​​ហ៊ុន​«​​ធីធី​វ៉ាយ​អភិវឌ្ឍន៍​​ដំណាំ​​កសិកម្ម​​ និង​​អាហរ័ណ និហរ័ណ​ »

រាជធានីភ្នំពេញ ៖ ក្រោម​ចំណង​ថា «​រថយន្ត​​ដឹកឈើ​​គ្រញូង​​ក្រឡាប់​…»​ ចេញ​​ផ្សាយ​​​​ថ្ងៃទី​២ ឧសភា ២០១១ ​របស់​អ្នក​យកព័ត៌​មាន​​ខេត្ត​​កំពង់​ចាម បាន​​ផ្សាយ​ថា រថយន្ត​បែន​ដឹក​​ដី​ធុន​ធំ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​​ភ្នំពេញ 3A-1916  ដែល​ទ្វាររថយន្ត​​​មាន​បិទ​​ឡូហ្គោ​របស់​​ក្រុម​​ហ៊ុន​«​​ធីធី​វ៉ាយ​អភិវឌ្ឍន៍​​ដំណាំ​​កសិកម្ម​​ និង​​អាហរ័ណ និហរ័ណ​ » បាន​​ក្រឡាប់​​នៅ​ផ្លូវ​​​បំបែក​​ ក្រែង​ជីមាន់​ ស្រុក​ពញាក្រែក​ កាលពី​​វេលា​​ម៉ោង​១១​កន្លះ​ ថ្ងៃទី​៣០ ​មេសា ។ អ្វី​ដែល​​​គួរ​កត់​សម្គាល់​​នោះ  គឺពេល​ដែល​រថយន្ត​​នេះ​ក្រឡាប់​​គេឃើញ​​​ក្អួត​ចេញ​មក​សុទ្ធ​តែឈើ​គ្រញូង​​រាប់​ពាន់​កំណាត់​ ដែល​​បម្រុង​​​លោត​ឆ័ត្រ​ ទៅ​ស្រុក​យួន និង​មាន​​ការ​សង្ស័យ​​ថាជា​របស់​​ក្រុម​ហ៊ុន​ធីធីវ៉ាយ​ ។

ក្រោយ​ពេល​ចេញ​ផ្សាយ​​ភ្លាម​ នាយក​​ក្រុម​ហ៊ុន​ធីធីវ៉ាយ​ មាន​ប្រតិកម្ម​ភ្លាមៗ​ដែរ  ដោយ​​បានបញ្ជាក់​ថា ​រថយន្ត​នេះ លោក​​បាន​​​លក់​ឱ្យ​លោក​ ជា  ប៉េងស្រូយ  ហៅ​ម៉ៅ  តាំងពី​​​ថ្ងៃទី​​​៧  មីនា ២០១១​ម៉្លេះ​ តាម​រយៈ​​វិក័យប័ត្រ​​​លេខ​ ០០០៤២២ តើ​​ហេតុ​អ្វី​បាន​ជា​​លោក ជា ប៉េង​ស្រូយ ​​ហៅ​ម៉ៅ មិន​បក​ឡូហ្គោ​ចេញ​ បែរជា​​យក​រថយន្ត​​​ដែល​មាន​ឡូហ្គោ​​ក្រុម​ហ៊ុន​ធីធីវ៉ាយ​​ទៅ​​ដឹក​ឈើ​គ្រញូង​រក​ស៊ី​ខុស​ច្បាប់​​ទៅវិញ ។

​យោងតាម​ការ​បំភ្លឺ​​ ដោយ​មាន​ឯកសារ​​​លក់​​រថយន្ត​​បង្ហាញ​​ផង អាច​បញ្ជាក់​​​បាន​ថា​ ជារថ​យន្ត​​​របស់​លោក​ ជា ប៉េង​ស្រូយ ហើយ​​ឈើ​​​​​គ្រញូង​​មួយ​​រថយន្ត​​បែន​​ដែល​មាន​រាប់​ពាន់​​កំណាត់​​ក្រឡាប់​​នៅ​ស្រុក​ពញា​ក្រែក​ កាលពី​ថ្ងៃទី​៣០ ខែមេសានោះ​ អាច​ជា​ឈើ​របស់​ឈ្មួញ​​ឈ្មោះ​ជា ប៉េង​ស្រូយ  ​​ហៅ​ម៉ៅ មិន​អាច​ប្រកែក​​បាន​ឡើយ ដែល​​យើង​​​រង់​ចាំ​​មើល​ តើ​អាជ្ញាធរ​​ខេត្ត​ចាត់​ការ​​បែបណា​ដែរ  លើ​ឈ្មួញ​​​ឈើ​ដ៏ធំ​​បែបនេះ ។

​​ខាង​ក្រោម​​នេះ ជា​សេចក្តី​បំភ្លឺ​របស់​​ក្រុម​ហ៊ុន​​ធីធី​វ៉ាយ អភិវឌ្ឍន៍​ដំណាំ​កសិកម្ម​ និង​អាហរ័ណ នីហរ័ណ  ដែល​កោះ​សន្តិភាព​​ថត​​ចម្លង​​ចុះ​ផ្សាយ​​ទាំង​ស្រុង​ ដោយ​មិន​ធ្វើ​អត្ថា​ធិប្បាយ​​បន្ថែម​ឡើយ។