ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សូ​ណូ ចេញ​មុខ​ប្រឆាំង​តប​នឹង​អតីត​ភរិយា ពាក់ព័ន្ធ​រឿង​មិន​ផ្តល់​អាហារកិច្ច​ចំពោះ​កូនស្រី

2 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ទីបំផុត តារាចម្រៀង​លោក ហ្សូ​ណូ ចេញ​មុខ​ធ្វើការ​ប្រឆាំង​តប​ទៅ​កាន់​អតីត​ភរិយា​វិញ​ហើយ គឺ​អ្នក​នាង ចាន់ សុ​ផា​នី ដែល​បាន​លើក​ឡើង​ដោយ​ស្នើ​ឱ្យ​តារាចម្រៀង​រូប​នេះ ផ្តល់​ការ​ជួយ​ឧបត្ថម្ភ​ថវិកា​ខ្លះមក​ឱ្យ​កូនស្រី ត្បិត​អ្នក​នាង

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារាចម្រៀង​លោក ហ្សូ​ណូ ចេញ​មុខ​ធ្វើការ​ប្រឆាំង​តប​ទៅ​កាន់​អតីត​ភរិយា​វិញ​ហើយ គឺ​អ្នក​នាង ចាន់ សុ​ផា​នី ដែល​បាន​លើក​ឡើង​ដោយ​ស្នើ​ឱ្យ​តារាចម្រៀង​រូប​នេះ ផ្តល់​ការ​ជួយ​ឧបត្ថម្ភ​ថវិកា​ខ្លះមក​ឱ្យ​កូនស្រី ត្បិត​អ្នក​នាង​កំពុង​អស់​លទ្ធភាព​ចិញ្ចឹម ក្រោយ​នាង​មើលថែ​កូនស្រី​ជាង​១០​ឆ្នាំ​មកនេះ ដោយ​គ្មាន​វត្តមាន​លោក​ជួយ​ជា​អាហារកិច្ច​នោះ​ឡើយ​។

ការ​លើក​ឡើង​ពី​អ្នក​នាង ចាន់ សុ​ផា​នី​ថា ដែល​ជា​អតីត​ភរិយា​ថា លោក ហ្សូ​ណូ មិន​ដែល​បាន​ជួយ​ទំនុក​កូនស្រី​រួម​គ្នា​នោះ បាន​ធ្វើ​ឱ្យ​តារាចម្រៀង​រូប​នេះ​ចេញ​មុខ​មក​ប្រឆាំង​តប ដោយ​បដិសេធ​ចោល​ទាំងស្រុង ត្បិត​លោក​តែងតែ​ជួយ​ទំនុក​កូនស្រី​ជា​បន្តបន្ទាប់​។

តារាចម្រៀង​លោក ហ្សូ​ណូ បាន​បញ្ចេញ​លិខិត​បំភ្លឺ​មេធាវី​របស់​លោក ដោយ​អម​ជាមួយនឹង​វិ​ក័យ​ប័ត្រ​ដែល​បាន​ផ្ញើ​ប្រាក់​ទៅ​កាន់​កូនស្រី​ជា​បន្តបន្ទាប់​ជា​សាធារណៈ​នៅ​លើ​បណ្តាញ​សង្គម ដោយ​អម​ជា​មួយនឹង​សំ​ណេ​រថា «​ទំនួល​ខុស​ត្រូវ​លើ​កូន​ខ្ញុំ​នៅ​តែ​មាន ហើយ​ក៏​តែងតែមាន នេះ​ជា​លិខិត​បំភ្លឺ​ទៅ​សាធា​រណៈ​មហាជន​ដែល​បាន​យល់​ច្រឡំ​កន្លង​មក​»​។ លោក​បញ្ជាក់​ថា «​ខ្ញុំ​ទ្រាំ​អស់​១០​ឆ្នាំ ព្រោះ​អាណិត​ក្មេង រក្សា​កិត្តិយស​កូន គ្មាន​ឪពុក​ណា​មិន​ស្រឡាញ់​កូន​ខ្លួនឯង​នោះ​ទេ ហើយ​សុំ​កុំ​យក​ក្មេង​មក​ពាក់ព័ន្ធ​ទៀត​»​។

ដោយឡែក​បើ​យោង​តាម​លិខិត​បំភ្លឺ​របស់​មេធាវី លោក ហ្សូ​ណូ ឆ្លើយ​តប​ទៅ​កាន់​លោកស្រី ចាន់ សុ​ផា​នី នោះ បាន​អះអាង​ថា «​លោក កែ សុ​វ​ណ្ណា​រ៉េ​ត (​ហ្សូ​ណូ​) សូម​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង​នូវ​ការ​លើក​ឡើង​ពី​អ្នក​នាង ចាន់ សុ​ផា​នី តាម​រយៈ​បណ្តាញ​សង្គម និង​បណ្តាសារ​ព័ត៌មាន​នានា ពេល​កន្លង​មក​»​។

លិខិត​ដដែល​បញ្ជាក់​ថា «​កន្លង​មក លោក ហ្សូ​ណូ មិន​ដែល​តប​.​តទៅ​នឹង​ការ​លើក​ឡើង​ពី​លោកស្រី ចាន់ សុ​ផា​នី នោះ​ឡើយ ដោយសារ​ព្រោះ​មិន​ចង់​ធ្វើ​អោយ​ប៉ះពាល់​អារម្មណ៍​កូនស្រី​។ រយៈពេល​ប្រមាណ​១០​ឆ្នាំ​មកនេះ លោក ហ្សូ​ណូ តែងតែ​ជួយ​ទំនុកបម្រុង​ជីវភាព​រស់នៅ​របស់​កូនស្រី​ជា​បន្តបន្ទាប់ ដោយ​ឱ្យ​កូនស្រី​រៀន​បន្ត រហូត​ដល់​កម្រិត​ថ្នាក់​បច្ចុប្បន្ន ខណៈ​ពេល​ការ​ឧបត្ថម្ភ​ជា​ថវិកា​តាម​រយៈ​ម្តាយ​ជា​អ្នក​ចាត់ចែង​ជា​រៀង​រហូត​មក​»​។

ទោះជា​យ៉ាងណា បើ​តាម​មេធាវី​របស់​លោក ហ្សូ​ណូ ថា ការ​លើក​ឡើង និង​បកស្រាយ​របស់​លោកស្រី ចាន់ សុ​ផា​នី តាម​បណ្តាញ​សង្គម និង​សារព័ត៌មាន​ជា​បន្តបន្ទាប់​នោះ គឺជា​ការ​បំផ្លើស​ខុស​ការ​ពិត​ទាំងស្រុង និង​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស ព្រមទាំង​សេចក្តី​ថ្លៃថ្នូរ​ដល់​លោក ហ្សូ​ណូ​។ ក្នុង​ន័យ​នេះ មេធាវី​លោក ហ្សូ​ណូ ក៏​បាន​ធ្វើការ​ព្រមាន​ចាត់​វិធាន​តាម​ផ្លូវច្បាប់​ប្តឹង​ពី​បទ​បរិ​.​ហារ​កេ្ត​រិ៍​ទៅ​កាន់​លោកស្រី ចាន់ សុ​ផា​នី ប្រសិនបើ​លោកស្រី​នៅ​តែ​បន្តសកម្មភាព​បំពាន​មក​លើ​លោក ហ្សូ​ណូ ទៀត​។

ដោយឡែក ក្រោយ​ពី​បាន​បង្ហោះ​លិខិត​របស់​មេធាវី​ពី​តារាចម្រៀង​លោក ហ្សូ​ណូ នៅ​លើ​បណ្តាញ​សង្គម​នា​ពេល​នេះ គេ​ឃើញ​អ្នក​នាង ចាន់ សុ​ផា​នី បាន​ចូល​ទៅ​ធ្វើការ​ខំ​មិន​ពីក្រោម ហើយ​ឆ្លើយ​តប​ទៅ​ការ​ជជីក​វែកញែក​គ្នា​ពី​មហាជន​ថា «​ហេតុផល គាត់​អោយ​ទាំង​ប៉ុន្មាន​ដែល​គាត់​ផុស​មក​នឹង​ជានា​ទី​ចុង​ក្រោយ មុន​នឹង​មានរឿង​នេះ​កើតឡើង ព្រោះ​កូនស្រី​ព្យាយាម​សុំ​គាត់​ម្តង​ហើយ​ម្តងទៀត មុន​នឹង​គាត់​អោយ​លុយ​នេះ​មក​កូន ធ្វើ​អោយ​កូន​មាន​បញ្ហា​ផ្លូវ​ចិត្តជា​ខ្លាំង​»​។

អ្នក​នាង ចាន់ សុ​ផា​នី បន្ត​ថា «​ក្នុង​នាម​ខ្ញុំ​ជា​អាណាព្យាបាល ក៏​មាន​បញ្ហា​ញឹកញាប់​ដូច​គ្នា ដោយ​សារ​តែ​ទ​ង្វើ​រ​ខុស​ប្រក្រតី​របស់​កូន ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ចេញ​មុខ​មក​ដោះស្រាយ​រឿង​នេះ សុំ​អាហារកិច្ច​ពី​ហ្ស៊ូ​ណូ​ជា​ផ្លូវការ ដើម្បី​កុំអោយ​កូន​តាម​សុំ​គាត់​បែប​នេះ​ទៀត​។ ហើយ​ម្យ៉ាងទៀត រាល់ពេល​ដែល​កូន​មក​ប្រាប់​ខ្ញុំ គឺ​គាត់​ថា «​ប៉ា​ជា​អ្នក​ដាក់​អោយ មិនមែន​គាត់​ជា​អ្នក​សុំ​នោះ​ទេ​»​។ ជាក់ស្តែង ពេល​ដែល​ខ្ញុំ​ចូល​មើល​ឆាត ទើប​ខ្ញុំ​ដឹង​ថា កូន​ជា​អ្នក​សុំ​គាត់ ហើយ​ខ្ញុំ​អាណិតកូន​ណាស់ តែងតែ​ប្រាប់​កូន​ថា «​កុំអោយ​សុំ​ប៉ា​» ប៉ុន្តែ​ដោយសារ​តែ​គាត់​យល់​ពី​ស្ថានភាព​រស់នៅ​របស់​គាត់​ខ្វះខាត ទើប​គាត់​សុំ ព្រោះ​គិត​ថា ប៉ា​ក៏​មាន​លទ្ធភាព​»​។

អ្នក​នាង ចាន់ សុ​ផា​នី បន្ត​ទៀត​ថា «​ហើយ​អ្វី​ដែល ហ្សូ​ណូ យក​ឯកសារ​ផ្ញើរ​លុយ​មក​ផុស​បង្ហាញ​នេះ ត្រឹម​នេះឯង​មិន​ដូច​អ្វី​ដែល​ហ្សូ​ណូ និយាយ​ថា ជួយ​មក​ជាង​ដប់​ឆ្នាំ​នេះ​ទេ​»​។ អ្នក​នាង​ថា «​ខ្ញុំ​ហ៊ាន​ស្ប​.​ថ ហើយ​សូម​ឱ្យ ហ្សូ​ណូ មក​ស្ប​.​ថ​ជាមួយ​ខ្ញុំ បើ​មិនមែន​ការ​ពិត សូម​អោយ​អ្នកឯង​វិនាស​អន្តរាយ​»។

គួររំលឹកថាចាន់ សុ​ផា​នី ព្យាយាម​ស្វែងរក​ការ​ជួយ​ផ្នែក​ច្បាប់ ក្រោយ​មិន​មានការ​ឆ្លើយ​តប​ពី ហ្សូ​ណូ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ