ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ខ្លះ​ៗ នៃ​ការ​លាង​ឈា.ម​អាច​ធ្វើ​ទៅ​បាន​នៅ​ពេល​ណា

9 ម៉ោង មុន

មន្ទីរពេទ្យ​បង្អែក​ស្អាង បាន​ប្រកាស​នា​ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ​ថា សូម​លើកយក​មក​និយាយ​ត្រួស​ៗ​ពី​ការ​លាង​ឈាម ។ ១.​តើ​ការ​លាង​ឈាម​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ណា ? ហេតុ​អ្វី​ត្រូវ​លាង​ឈាម ? ការ​លាង​ឈាម​ធ្វើ​ទៅ​បាន​នៅ​ពេល​មានៈ…

មន្ទីរពេទ្យ​បង្អែក​ស្អាង បាន​ប្រកាស​នា​ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ​ថា សូម​លើកយក​មក​និយាយ​ត្រួស​ៗ​ពី​ការ​លាង​ឈាម ។

១.​តើ​ការ​លាង​ឈាម​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ណា ? ហេតុ​អ្វី​ត្រូវ​លាង​ឈាម ?

ការ​លាង​ឈាម​ធ្វើ​ទៅ​បាន​នៅ​ពេល​មានៈ

-​បញ្ហា​ពុល​ខ្លាំង​ទៅ​លើ​អ្នកជំងឺ​ភ្លាម​ៗ ដែល​តម្រូវ​អោយ​លាង​ឈាម​ហើយ បន្ទាប់​មក​តម្រង់​នោម​របស់​គាត់​ធ្វើការ​ធម្មតា​(​ករណី​ពុល​អ្វីមួយ​)

-​តម្រង់​នោម​ខូច មិន​មាន​លិ​ទ្ធិ​ភាព ធ្វើការ តាម​មុខងារ របស់​វា​មាន​តែ​ការ​លាង​ឈាម​នឹង​ធ្វើការ​ផ្សាំ​សរីរាង្គ តម្រង់​នោម​ថ្មី ប៉ុណ្ណោះ ដើម្បី​បន្តរ​ដំណើរ​ជីវិត ។

ខាងក្រោម​នេះ ខ្ញុំ​នឹង​ប្រាប់​ផល​លំបាក​មួយ​ចំនួន​ពេល​តម្រងនោម​ខូច​៖

នៅ​ពេល​ដែល​តម្រង នោម​ឈប់​ដំណើរការ​ទឹក និង​សារជាតិ​ពុល​ទាំងនោះ​នឹង​កើនឡើង ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ដូច​ជា

-​ហើម​សួត ដែល​ធ្វើ​អោយ​អ្នកជំងឺ​ហត់​ពិបាក​ដកដង្ហើម

-​សារជាតិ​អ៊ីយ៉ុង​មួយ​ចំនួន​មានការ​ប្រែប្រួល ដូច​ជា ប៉ូ​តា​ស្យូ​ម បើ​កើនឡើង អាច​ធ្វើ​អោយ​អ្នកជំងឺ គាំងបេះដូង

-​ការ​កង្វះ​គ្រាប់​ឈាម ដែល​ធ្វើ​អោយ​អ្នកជំងឺ​ស្លេកស្លាំង

-​ការ​ប្រមូលផ្តុំ​ជាតិពុល​ក្នុង​ឈាម

-​នឹង​ផលវិបាក​ផ្សេង​ៗ​ទៀត ជា​ច្រើន ។

២.​អ្វី​ទៅ​ជា​ការ​លាង​ឈាម?

-​លាង​ឈាម គឺជា​បច្ចេកទេស​សម្អាត កាក​សំណល់​ពុល​ចេញពី​ក្នុង​ឈាម​អ្នកជំងឺ​នៅ​ពេល​ដែល​តម្រងនោម​ឈប់​ដំណើរការ​ស្ទើរ​ទាំងស្រុង​។​ហើយ​ខាងក្រោម​នេះ​ជា​អ្វីខ្លះ​ៗ​ដែល​ម៉ាស៊ីន​លាង​ឈាម​ធ្វើ ÷

. ជំនួស​មុខងារ​ក្រលៀន​(​តម្រងនោម​)៖ នៅ​ពេល​ក្រលៀន​ដំណើរការ​មិន​ប្រក្រតី ឬ​អ្នកមាន​ជំងឺ​ក្រលៀន​រ៉ាំរ៉ៃ ក្រលៀន​មិន​អាច​សម្អាត​ជាតិពុល​ក្នុង​ឈាម​បាន អ្នក​ត្រូវការ​លាង​ឈាម ដើម្បី​សម្អាត​ជាតិពុល និង​ជាតិ​ទឹក​លើស​ក្នុង​ឈាម​។

. ការពារ​គ្រោះថ្នាក់​ដល់​ជីវិត ៖ ជាតិពុល និង​ជាតិ​ទឹក​លើស​បរិមាណ អាច​បង្ករ​បញ្ហា​មិនល្អ​ដល់​រាង​កាយ​។ បើ​មិន​ព្យាបាល អ្នក​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

. បង្ការ​ការ​កកើត​កាក​សំណល់ ៖ ការ​លាង​ឈាម ជួយ​សម្អាត​កាក​សំណល់ ពី​ក្នុង​ឈាម​មុន​មានការ​កកកុញ​ឲ្យ​បាន​ស្អាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ