ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ហ៊ាន​ធ្វើ​តែ​រឿង​នេះ ក្នុង​ខែ​សែន​ក្បាលទឹក អ្នក​នឹង​អាច​ស៊យ​បាន

2 ថ្ងៃ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ​ក្នុង​ខែ​សែន​ក្បាលទឹក​។ តើ​មាន​អ្វី​ខ្លះទៅ? នៅ​ពេល​ដែល​អ្នក​ចេញ​ក្រៅ​ក្នុង​ពេល​យប់ អ្នក​មិន​គួរ​ហៅ​ឈ្មោះ​នរណា​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ខ្មោច​ចាំ​ឈ្មោះ​ទាំងនោះ ដោយ​អាច​ធ្វើ​ឲ្យ​សំណាងអាក្រក់​អាច​ចូល​មក​រក​អ្នក​បាន​។នៅ​ពេល​ដែល​អ្នក​ចេញ​ក្រៅ អ្នក​មិន​គួរ​ពាក់អាវ​ដែល​មាន​ឆ្លាក់​ឈ្មោះ​របស់​អ្នក​ឡើយ ទើប​មិន​ធ្វើ​ឲ្យ​របស់​មិនល្អ​ចង​ចាំ​អ្នក ហើយ​ចូលខ្លួន​អ្នក​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ​ក្នុង​ខែ​សែន​ក្បាលទឹក​។ តើ​មាន​អ្វី​ខ្លះទៅ?

នៅ​ពេល​ដែល​អ្នក​ចេញ​ក្រៅ​ក្នុង​ពេល​យប់ អ្នក​មិន​គួរ​ហៅ​ឈ្មោះ​នរណា​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ខ្មោច​ចាំ​ឈ្មោះ​ទាំងនោះ ដោយ​អាច​ធ្វើ​ឲ្យ​សំណាងអាក្រក់​អាច​ចូល​មក​រក​អ្នក​បាន​។
នៅ​ពេល​ដែល​អ្នក​ចេញ​ក្រៅ អ្នក​មិន​គួរ​ពាក់អាវ​ដែល​មាន​ឆ្លាក់​ឈ្មោះ​របស់​អ្នក​ឡើយ ទើប​មិន​ធ្វើ​ឲ្យ​របស់​មិនល្អ​ចង​ចាំ​អ្នក ហើយ​ចូលខ្លួន​អ្នក​។

ក្នុង​ពេល​យប់ អ្នក​គួរតែ​ចៀស​ពី​ការ​ចេញចូល​កន្លែង​ដែល​ស្ងាត់​ខ្លាំង មិន​មាន​មនុស្ស ហើយ​ឆ្ងាយ​ដាច់​ស្រ​យ៉ា​ល​។

អ្នក​មិន​គួរ​ទៅ​វ៉ៃ ឬ​ទះ​ស្មា​នរណា​ផ្តេសផ្តាស​ឡើយ​។
អ្នក​មិន​គួរ​ផ្លុំ​កញ្ចែ​ល​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​បងប្អូន​ល្អ​ស្រឡាញ់ និង​ចូល​ចិត្ត​អ្នក​។
អ្នក​មិន​គួរ​ទៅ​លេង​ទឹក​ឡើយ ព្រោះ​ខ្មោច​ទឹក​អាចម​ករក​អ្នក​គ្រប់ពេល​បាន​។
អ្នក​មិន​គួរ​លួច​ញ៉ាំ​របស់​ដែល​គេ​ដាក់​សែន​ឡើយ ព្រោះ​នេះ​ជា​ទ​ង្វើ​ដែល​ដណ្តើម​គ្នា​ញ៉ាំ​ជាមួយ​បងប្អូន​ល្អ ដោយ​អាច​នាំទុក្ខ​ដាក់ខ្លួន​អ្នក​បាន​។

អ្នក​មិន​គួរ​លេងល្បែង​ដែល​ទាក់ទង​នឹង​ខ្មោច​នោះ​ទេ​។
លុយ​ដែល​អ្នក​ឃើញ​តាម​ផ្លូវ មិន​គួរ​រើស​ឡើយ ព្រោះ​អាច​នាំ​សំណាងអាក្រក់​ចូល​មក​បាន​។
នៅ​ពេល​ដែល​អ្នក​ឆ្លងកាត់​កន្លែង​បុណ្យសព អ្នក​មិន​គួរ​និយាយ​ផ្តេសផ្តាស​ឡើយ ដោយ​គួរតែ​រក្សា​ចិត្ត​ឲ្យ​ស្ងប់​។

អ្នក​មិន​គួរ​ដើរ​ជាន់​ក្រដាសសែន​ផ្តេសផ្តាស​នោះ​ទេ ហើយ​ក៏​មិន​គួរ​ដុត​ក្រដាសសែន​ផ្តេសផ្តាស​ដែរ​។
ប្រសិនជា​អ្នក​ចេញ​ដើរ​លេង​ក្នុង​ពេល​យប់ អ្នក​មិន​គួរ​ថតរូប​ផ្តេសផ្តាស​ឡើយ​។

នៅ​ពេល​ដែល​អ្នក​រៀប​បាយ​ញ៉ាំ ចង្កឹះ​របស់​អ្នក​មិន​គួរ​យក​ទៅ​ដោត​ចំ​កណ្តាល​ចាន​បាយ​ទេ ព្រោះ​មាន​តែ​ដាក់​សែន​ទេ​បាន​គេ​ដោត​បែប​នឹង​។

នៅ​ពេល​ដែល​អ្នក​គេង អ្នក​មិន​គួរ​បង្វែ​ល​ក្បាល​ស្បែកជើង​របស់​អ្នក​មក​ទល់​នឹង​គ្រែ​ឡើយ ទើប​បងប្អូន​ល្អ​មិន​មក​រក​អ្នក​។ ដូចនេះ ទម្លាប់​ទាំង​១៤​នេះ អ្នក​គួរតែ​ចង​ចាំ​ឲ្យ​បាន​ល្អ ហើយ​កុំ​ធ្វើ​ឲ្យ​សោះ​ក្នុង​ខែ​សែន​ក្បាលទឹក​នេះ ទើប​អ្នក​មិន​ជួបនឹង​សំណាងអាក្រក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ