ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុ​ភ័​ក្ត្រ កុ​សុ​ម៉ា នៅ​តែ​រំលឹក​គុណ​តា​ប៊ុ​យ ទោះ​ធ្លាប់​មាន​ពាក្យ​រកាំរកូស​ជាមួយ​គ្នា

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ កាលពី​ពេល​ថ្មី​ៗ​នេះ តារាចម្រៀង​អ្នក​នាង សុ​ភ័​ក្ត្រ កុ​សុ​ម៉ា បាន​ធ្វើការ​នឹក​គុណ​ទៅ​កាន់​ពិធីករ លោក តា​ប៊ុ​យ…

រាជធានី​ភ្នំពេញ ៖ និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ កាលពី​ពេល​ថ្មី​ៗ​នេះ តារាចម្រៀង​អ្នក​នាង
សុ​ភ័​ក្ត្រ កុ​សុ​ម៉ា បាន​ធ្វើការ​នឹក​គុណ​ទៅ​កាន់​ពិធីករ លោក តា​ប៊ុ​យ ដែល​បាន​ផ្ចុងផ្តើម និង​ផ្តល់​ឱកាស​អោយ​នាង​ធ្វើ​ជា​ពិធី​ការិនី​ដំបូង រហូត​អោយ​នាង​ជោគជ័យ​ក្នុង​អាជីព​សិល្បៈ​ជា​បន្តបន្ទាប់ បើ​ទោះបី​កន្លង​អ្នក​ទាំង​ពីរ​ធ្លាប់​មាន​ពាក្យ​សំដី​រកាំរកូស​ជាមួយ​គ្នា​ក៏​ដោយ ។

គេ​នៅ​ចាំ​ថា កន្លង​ទៅ សុ​ភ័​ក្ត្រ កុ​សុ​ម៉ា និង​លោកតា​ប៊ុ​យ បាន​ប៉ះ​សំដី​គ្នា​ស្ទើរ​មើល​គ្នា​មិន​ចំ បន្ទាប់​ពី សុ​ភ័​ក្ត្រ កុ​សុ​ម៉ា បាន​ចាត់​ទុក​ការ​លេងសើច​តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើបណ្តាញ​សង្គម​របស់​តា​ប៊ុ​យ ហាក់​ជ្រុល នៅ​មុន​ពេល​ដែល​នាង​រៀប​ការ​មាន​ស្វាមី ។

អំឡុង​ពេល​នោះ ពិធីករ​លោក តា​ប៊ុ​យ បាន​បង្ហោះ​សំ​ណេ​រ​ដោយ​ភ្ជាប់​ជាមួយ​រូបភាព សុ​ភ័​ក្ត្រ កុ​សុ​ម៉ា ថត Pre-wedding ថា លើក​ឡើង​ថា «​តាម​ពិត​កូនកំលោះ​សន្សំ​លុយ​មិន​ទាន់​គ្រប់ តែ​ខាង​កូនក្រមុំ​ថែមលុយ​ការ​ប្តី​»​។

តាម​រយៈ​សំ​ណេ​រ​នេះ ធ្វើ​ឱ្យ សុ​ភ័​ក្ត្រ កុ​សុ​ម៉ា ហាក់​សម្តែង​ការ​មិន​ពេញចិត្ត ដោយ​ក្នុង​នោះ នាង​ចាត់​ទុក​ពាក្យ​សម្តី​របស់​តា​ប៊ុ​យ នា​ពេល​នេះ ហាក់​មិន​អោយ​តម្លៃ​ដល់​រូប​នាង និង​ស្វាមី ។យ៉ាង​ណា រឿងរ៉ាវ​នេះ​បាន​រលត់​កំ​ដៅ​វិញ បន្ទាប់​ពី​តា​ប៊ុ​យ បាន​ចេញ​មុខ​សុំ​ទោស សុ​ភ័​ក្ត្រ កុ​សុ​ម៉ា ជា​សាធារណៈ ។

ទោះជា​យ៉ាងណា បើ​ទោះបីជា​ធ្លាប់​មានរឿង​រកាំរកូស​ពាក្យ​សម្តី​ជាមួយ​គ្នា​ខាងលើ​នេះ​ក៏​ដោយ រហូត​ទល់​ពេល​នេះ សុ​ភ័​ក្ត្រ កុ​សុ​ម៉ា នៅ​តែ​រលឹក​ដឹងគុណ​ទៅ​ដល់ តា​ប៊ុ​យ ដែល​បាន​ផ្តល់​ឱកាស និង​ជួយ​អោយ​នាង​ទទួល​បាន​ជោគជ័យ​លើ​អាជីព​សិល្បៈ​រហូត​មក​ដល់​ពេល​ល​នេះ ។

សុ​ភ័​ក្ត្រ កុ​សុ​ម៉ា បាន​លើក​ឡើង​ថា តាម​ពិត​នាង​តែ​ចាត់​ទុក​តា​ប៊ុ​យ នៅ​តែ​ជា​មនុស្ស​ដែល​មានគុណ​សម្រាប់​នាង​ម្នាក់​ដែរ ដោយសារ​គាត់​បាន​ផ្តល់​ឱកាស​អោយ​នាង​បាន​ធ្វើ​ការងារ​ជា​ពិធីករ​ជា​លើក​ដំបូង ។ នាង​ថា អំឡុង​ពេល​មួយ​គាត់​បាន​ហៅ​នាង និង​អ្នកសិល្បៈ​២​នាក់​ទៀត​ទៅ​ធ្វើតេស្ត​ន៍​សាកល្បង ប៉ុន្តែ​គឺ​មាន​តែ​នាង​ម្នាក់​ដែល​ជាប់ ។

នាង​បន្ត​ថា នៅ​ក្នុង​ពេល​ដែល​នាង​បាន​ធ្វើ​ជា​ពិធី​ការិនី​ដំបូង នៅ​ក្នុង​កម្មវិធី​ពេញចិត្ត​ឫ​អត់​នោះ​គឺ Show មានការ​ផ្ទុះ​ខ្លាំង ដោយ​មាន​អ្នក​មើល​ច្រើន ។ចាប់តាំងពី​ពេល​នោះ​មក រូប​នាង​ក៏​មាន​ទស្សនិកជន​ស្គាល់​ច្រើន​តាម​រយៈ​ការ​និយាយ​បែប​កំប្លុកកំប្លែង និង​កាយវិការ​ប្លែក ដើម្បី​អោយ​ទស្សនិកជន​បាន​សប្បាយ​រីករាយ ។

នាង​បញ្ជាក់​ថា តាំងពី​ដើម​មក នាង​គឺជា​តារាចម្រៀង​ទេ ប៉ុន្តែ​ពេល​ដែល​មហាជន​ស្គាល់​នាង​ខ្លាំង គឺ​តាម​រយៈ​ពិធី​ការិនី​នៃ​កម្មវិធី​ពេញចិត្ត​ឫ​អត់ ។

បើ​តាមសុ​ភ័​ក្ត្រ កុ​សុ​ម៉ា ចាប់តាំងពី​ពេល​នោះ​មក នាង​ក៏​ចាប់​មាន​ទីផ្សារ​សិល្បៈ​ជា​បន្តបន្ទាប់ ដែល​ចំណុច​នេះ នាង​សូម​អរគុណ​ដល់​លោកតា​ប៊ុ​យ ដែល​ផ្តល់​ឱកាស​ដំបូង​រហូត​អោយ​នាង​ជោគជ័យ​មក​ដល់​នា​ពេល​នេះ បើ​ទោះបីជា​ពេល​ខ្លះ​ពួក​យើង​មាន​ភាព​រកាំរកូស​ជាមួយ​ក៏​ដោយ ប៉ុន្តែ​នាង​នៅ​​តែ​ស្រឡាញ់ និង​ដឹងគុណ​គាត់​ជា​និច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ