ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ សុ​ឃី​ម ចេញ​មុខ​ស្នើ​ឱ្យ​អ្នកសិល្បៈ​ដែល​ពាក់ព័ន្ធ​ជ​.​ម្លោះ​.​ជួប​មុខ​ដោះស្រាយ​គ្នា ដើម្បី​បន្ថយ​កំ​ដៅ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​ពហុ​ជំនាញ អ្នក​នាង ខាត់ សុ​ឃី​ម បាន​ចេញ​មុខ​ដោយ​ស្នើ​សុំ​ទៅ​ដល់​អ្នកសិល្បៈ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ជម្លោះ​នានា​ទាំងអស់​គួរ​ជួប​គ្នា​ខាងក្រៅ ដើម្បី​ដោះស្រាយ​ដោយ​សន្តិវិធី ខណៈ​ពេល​ដែល​ជម្លោះ​ដែល​បាន​កើតឡើង​កាន់តែ​ឡើងក​ម្តៅ​ស្ទើរ​ទប់​លេង​ជាប់ការ​លើក​ឡើង​ពី​អ្នក​នាង ខាត់…

រាជធានី​ភ្នំពេញ ៖ តារា​ពហុ​ជំនាញ អ្នក​នាង ខាត់ សុ​ឃី​ម បាន​ចេញ​មុខ​ដោយ​ស្នើ​សុំ​ទៅ​ដល់​អ្នកសិល្បៈ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ជម្លោះ​នានា​ទាំងអស់​គួរ​ជួប​គ្នា​ខាងក្រៅ ដើម្បី​ដោះស្រាយ​ដោយ​សន្តិវិធី ខណៈ​ពេល​ដែល​ជម្លោះ​ដែល​បាន​កើតឡើង​កាន់តែ​ឡើងក​ម្តៅ​ស្ទើរ​ទប់​លេង​ជាប់
ការ​លើក​ឡើង​ពី​អ្នក​នាង ខាត់ សុ​ឃី​ម នា​ពេល​នេះ បាន​កើតឡើង​ស្រប​ពេល​ដែល​បញ្ហា​មួយ​ចំនួន​ក្នុង​សង្គម​សង្គម​សិល្បៈ​បាន​នឹង​កំពុង​កើតឡើង​នឹង​កំពុង​ផ្ទុះ​ការ​ជជែក​វែកញែក​យ៉ាង​ខ្លាំង​ពេញ​បណ្តាញ​សង្គម ។

បញ្ហា​ដែល​បាន​កើតឡើង​នោះ មាន​ដូច​ជា​តារាចម្រៀង​ចាស់វស្សា អ្នក​នាង យក់ ថិ​តរ​ដ្ឋា បាន​ចូលខ្លួន​មក​សម្ភាសន៍​តទល់​មុខ​គ្នា​ឲ្យ​ដឹង​ខុស​ត្រូវ នៅ​ក្នុង​កម្មវិធី​របស់​ស្ថានីយ៍​ទូរទស្សន៍​ក្នុងស្រុក​ជាមួយ​នាង​រ៉ា​ប៊ី ក្រោយ​មានការ​សង្ស័យ​ពី​ការ​ប្រើ​ពាក្យ​សំដី​តាម​បណ្តាញ​សង្គម​រឿង​អ្នកសិល្បៈ​ជាន់​ថ្មី​មិន​គោរព​សិល្បៈ​រៀមច្បង ។

បញ្ហា​នេះ បាន​ក្លាយជា​ប្រធានបទ​ក្តៅ និង​ផ្ទុះ​ការ​ជជែក​វែកញែក​នៅ​តាម​បណ្តាញ​សង្គម​ពី​សំណាក់​អ្នកគាំទ្រ​អ្នក​ទាំង​ពីរ ដោយ​មានការ​ចោទប្រកាន់​មក​លើ​គ្នា​រៀងខ្លួន ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ។

រឿង​មួយទៀត​ដែល​កំពុង​តែ​ក្តៅ​គគុក និង​កំពុង​មានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​បណ្តាញ​សង្គម​ដែរ​នោះ គឺ​រឿង​តារា​ស្រី​វ័យក្មេង​មួយ​រូប ដែល​បាន​ចេញ​មក​ទម្លាយ​រឿងរ៉ាវ​ពី​អ្នកដឹកនាំ​រឿង​ម្នាក់​បាន​ល្បង​តួ​ស្រី​ៗ​ក្មេង​ធ្វើអំពើ​មិន​គប្បី​ជា​ថ្នូរ​នឹង​ការ​ចូល​សិល្បៈ និង​ភាព​ល្បីល្បាញ ។

ទំនងជា​មើលឃើញ​រឿងរ៉ាវ​ខាងលើ​នេះ កំពុង​ឡើង​កំ​ដៅ​ខ្លាំង ហើយ​មាន​ឥទ្ធិពល​មិនល្អ​ដល់​សង្គម​សិល្បៈ​ខ្មែរ ទើប​អ្នក​នាង ខាត់ សុ​ឃី​ម ក៏​បាន​ចេញ​មុខ​ដោយ​ស្នើ​សុំ​ទៅ​កាន់ភាគី​ពាក់ព័ន្ធ​ជម្លោះ​ទាំងអស់ គួរ​ណាត់គ្នា​ជជែក​គ្នា​នៅ​ខាងក្រៅ ជៀង​វាង​ការ​វាយប្រហារ​គ្នា​តាម​បណ្តាញ​សង្គម ។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម អ្នក​នាង ខាត់ សុ​ឃី​ម បាន​លើក​ឡើង​ថា ក្នុង​នាម​អ្នកសិល្បៈ និង​ពលរដ្ឋ​មួយ​រូប​សូម​សំនូមពរ​ប្អូន​ៗ​សិល្បៈ ក៏​ដូច​ជា​ប្អូន​ៗ​ដែល​ពាក់ព័ន្ធ ក្នុង​ជម្លោះ​ទាំងអស់​ណាត់គ្នា​ជួប​ខាងក្រៅ​រក​ខុស​ត្រូវ​ដោះស្រាយ​ទៅ ព្រោះ​ខ្ញុំ​ឃើញ​ថា កាន់តែ​ក្តៅ ទប់​លែង​ជាប់​រៀង​ៗ​ខ្លួន​ហើយ ។

អ្នក​នាង​បញ្ជាក់​ថា អ្នក​ទាំងអស់​គ្នា​សុទ្ធតែ​មាន​ឥទ្ធិពល ទេព​កោសល្យ អាច​ធ្វើ​អោយ​អ្នកគាំទ្រ សើច យំ សប្បាយ ខឹង តាម​បាន ក្នុង​អ្នកគាំទ្រ​នោះ ក៏​មាន​បង​ម្នាក់​ដែរ ដូច្នេះ សូម​ប្អូន​ៗ​ទាំងអស់ បើ​អាច​បញ្ចប់​បាន គួរតែ​បញ្ចប់​ទៅ ។ ជា​ពិសេស កម្ម​ពិធី​សម្ភាសន៍ អ្នកសិល្បៈ​ទាំងអស់ មេត្តា​អធ្យាស្រ័យ​សម្រួល​សំំ​ណួ​រ ឬ​កាត់​ចោល​ខ្លះទៅ​នូវ​សំណួរ​ណា​ដែល​អាច​បង្ក​អោយ​មាន​បញ្ហា​ដល់​សង្គម និង​អ្នក​ដទៃ ។

យ៉ាងណា បើ​តាម​អ្នក​នាង ខាត់ សុ​ឃី​ម បង​គោរព​ស្រលាញ់​ប្អូន​ៗ និង​ទទួលស្គាល់​សមត្ថភាព​ទាំងអស់​គ្នា​ថា ជា​ធនធាន​ល្អ​អាច​ជួយ​អោយ​សិល្បៈ​ខ្មែរ​បាន​រីក​ចម្រើន​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ