ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផេ​ន ខេ​ក បង្ហាញមុខ​គូស្នេហ៍​ថ្មី ក្រោយ​បែកបាក់​ស្វាមី​ជាង​២​ឆ្នាំ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​នៅ​ទីបំផុត ​តារា​សម្តែង​ភេទ​ទី​៣​ នាង ផេ​ន ខេ​ក បាន​បង្ហាញ​មុខមាត់​​គូស្នេហ៍​ថ្មី​របស់​ខ្លួន​ជា​សាធារណៈ​ហើយ ក្រោយ​ពី​បាន​ទាក់ទង​គ្នា​មួយ​រយៈ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​តារា​រូប​នេះ​បាន​សម្រេច​ចែកផ្លូវ​គ្នា​ជាមួយ​អតីត​ស្វាមី​ប្រមាណ​ជាង​២​ឆ្នាំ​មកនេះ…

រាជធានីភ្នំពេញ ៖ ​នៅ​ទីបំផុត ​តារា​សម្តែង​ភេទ​ទី​៣​ នាង ផេ​ន ខេ​ក បាន​បង្ហាញ​មុខមាត់​​គូស្នេហ៍​ថ្មី​របស់​ខ្លួន​ជា​សាធារណៈ​ហើយ ក្រោយ​ពី​បាន​ទាក់ទង​គ្នា​មួយ​រយៈ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​តារា​រូប​នេះ​បាន​សម្រេច​ចែកផ្លូវ​គ្នា​ជាមួយ​អតីត​ស្វាមី​ប្រមាណ​ជាង​២​ឆ្នាំ​មកនេះ ។

គូស្នេហ៍​របស់​នាង​នា​ពេល​នេះ​ គឺជា​បុរស​វ័យក្មេង​ង​រូប​សង្ហា​មួយ​រូប ដែល​មានឈ្មោះ​ថា ពី​ន ក្នុង​ពេល​ដែល​បុរស​រូប​នេះ​ទំនង​ជា​មានការ​ងារ​ដែល​មិន​ស្ថិត​នៅ​ឆ្ងាយ​ពី​ចង្កោម​អ្នកសិល្បៈ​ដូច​គ្នា​នោះ​ឡើយ ។

តាម​រយៈ​រូបភាព​បែប​ផ្អែមល្ហែម​ប៉ុន្មាន​សន្លឹក​បង្ហោះ​លើ​បណ្តាញ​សង្គម ផេ​ន ខេ​ក បាន​ភ្ជាប់​ជាមួយ​សំ​ណេ​រថា ធ្លាប់​មាន​មេរៀន​ក្រោយ​ពី​ភាព​ឈឺចាប់​ខ្លាំង​​ក្នុង​រឿង​អតីតកាល​កន្លង​មក 😊​ដែរ​ធ្វើ​អោយ​ខ្ញុំ ខំតស៊ូ​គ្រប់យ៉ាង រហូត​ដល់​មាន​ថ្ងៃនេះ​ជាមួយ មនុស្ស​ម្នាក់​ដែរ​ព្រម​កាន់​ដៃ​ជាមួយ​គ្នា​នឹង​ទទួលយក​អ្វី​គ្រប់យ៉ាង​ស្រលាញ់​យើង​ជា​យើង ដើម្បី​បំពេញ​ភាព​ជោគ​ជ័យ​ទៅ​មុខជា​មួយ​គ្នា​រហូត (​ពី​ន​)🤵🏻 ។

យ៉ាងណា ​ក្រោយ​ឃើញ​ការ​បង្ហាញ​មុខមាត់​គូស្នេហ៍​ថ្មី​នា​ពេល​នេះ​ គេ​ឃើញ​មាន​ប្រិ​យ​មិត្ត និង​បណ្តា​អ្នកគាំទ្រ ផេ​ន ខេ​ក ជា​ច្រើន​បាន​ចូល​ទៅ​ធ្វើការ​ខំ​មិន​ជូនពរ និង​អបអរសាទរ​ដល់​រូប​នាង​ក្នុង​ពេល​គេ​រំពឹង​ថា នាង​អាច​នឹង​សម្រេច​ចាប់ដៃ​គូស្នេហ៍​ថ្មី​ចូល​រោងការ​តាម​ប្រពៃ​ណី​នា​ពេល​ខាង​មុខ ។

ជា​ការ​កត់សម្គាល់ តារា​សម្តែង​ភេទ​ទី​៣​ នាង ផេ​ន ខេ​ក បាន​បែកបាក់​ពី​អតីត​ស្វាមី បន្ទាប់​ពី​នាង​បាន​រៀប​ការ​តាម​ប្រពៃណី​កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០២២ ក្រោយ​អ្នក​ទាំង​ពីរ​បាន​រួមរស់​ក្រោម​ដំបូល​តែ​មួយ​អស់​រយៈពេល​ប្រមាណ​ជាង​៦​ឆ្នាំ ។

ផេ​ន ខេ​ក បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បែកបាក់​គ្រួសារ​នា​ពេល​នោះ​ គឺ​ដោយសារ​មាន​អ្នក​ទី​បី​ចូល​ជ្រែក ខ​ណៈ​ពេល​ដែល​បញ្ហា​នេះ ​បាន​ធ្វើ​ឲ្យ​នាង​ខូចចិត្ត​យ៉ាង​ខ្លាំង ព្រោះ​នាង និង​អតីត​ស្វាមី​ទើបតែ​រៀបចំ​ពិធី​មង្គលការ​ដើម្បី​រស់នៅ​ស្របច្បាប់​ជាមួយ​គ្នា​មិន​ទាន់​ទាំង​បាន​ប៉ុន្មាន​ផង​នោះ ។

ទោះជា​យ៉ាងណា ក្រោយ​ការសំងំ​​ព្យាបាល​ជំងឺផ្លូវចិត្ត​នេះ​មួយ​រយៈ ផេ​ន ខេ​ក ក៏​បាន​វិល​មក​ភាព​រឹង​មាំ​ ហើយ​នាង​ក៏​ចាប់ផ្តើម​ទទួល​ការងារ​សិ​ល្បៈ​ជា​ថ្មី​ឡើង​វិញ ក្នុង​ពេល​ដែល​បច្ចុប្បន្ន​ ទីផ្សារ​របស់​នាង​ក៏​មាន​ជា​បន្តបន្ទាប់​ផង​ដែរ ។

ជា​ពិសេស​នោះ ផេ​ន ខេ​ក ក៏​បាន​ឈ្នះ​មកុដ Miss Queen Cambodia 2025 ដែល​បាន​រៀបចំ​ធ្វើ​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ ខ​ណះ​ពេល​ការ​ឈ្នះ​ម្កុដ​នា​ពេល​នេះ​គឺជា​ការ​សម្រេច​ក្តី​បំណងប្រាថ្នា​របស់​នាង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ