ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាង ស្រី​ណូ ចូល​បន្ទប់វះកាត់​២​លើក​ដោយសារ​ជំងឺ​ក្រួស​ក្នុង​ទឹក​ប្រ​ម៉ាត់

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​នាង វ៉ាង ស្រី​ណូ បាន​បញ្ចេញ​រូបភាព​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង នៅ​លើ​ទឹកដី​អា​មេ​រិ​ក ដោយសារ​នាង​បាន​ចូល​បន្ទប់សង្គ្រោះ​បន្ទាន់​ដោយ​ការ​វះកាត់​ចំនួន​២​លើក​ដោយសារ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម ។ យ៉ាងណា…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​នាង វ៉ាង ស្រី​ណូ បាន​បញ្ចេញ​រូបភាព​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង នៅ​លើ​ទឹកដី​អា​មេ​រិ​ក ដោយសារ​នាង​បាន​ចូល​បន្ទប់សង្គ្រោះ​បន្ទាន់​ដោយ​ការ​វះកាត់​ចំនួន​២​លើក​ដោយសារ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម ។

យ៉ាងណា វ៉ាង ស្រី​ណូ មិន​បាន​បញ្ជាក់​ទេ​ថា នាង​បាន​ចូល​បន្ទប់វះកាត់​ព្យាបាល​ជំងឺ កាលពី​ថ្ងៃ​ណា​នោះ​ឡើយ ខណៈ​ពេល​នាង​បាន​ចាត់​ទុក​នេះ ជា​លើក​ទី​មួយ​ហើយ​ដែល​នាង​បាន​បង្ហោះ​រូបភាព​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​តាម​បណ្តាញ​សង្គម ក្នុង​ពេល​ដែល​នាង​ក៏​សម្តែង​ការ​អរគុណ​សម្រាប់​ប្រិ​យ​មិត្ត​ដែល​បាន​ផ្ញើ​សារ​ជូនពរ​ដល់​រូប​នាង​ឲ្យ​ឆាប់​ជា​សះស្បើយ ។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម វ៉ាង ស្រី​ណូ បាន​លើក​ឡើង​ថា នេះ​ជា​លើក​ទី​មួយ​ក្នុង​ជីវិត​ខ្ញុំ ដែល​មក​បង្ហោះ​រឿង​ឈឺ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​អោយ​ពិភពលោក​បានឃើញ ! ហើយ​ក៏​អរគុណ​បងប្អូន​ហ្វែ​ន​ៗ​ទាំងអស់​ដែល​បាន​ខ​មិន​និង​ផ្ញើ​សារ​ជូនពរ​🙏🏻🙏🏻 ។

នាង​ថា ខ្ញុំ​មាន​ជំងឺ​ក្រួស​ក្នុង​ថង់​ទឹក​ប្រ​ម៉ាត់​ដែល​ចំ​បាច់​ត្រូវ​ធ្វើការ​វះកាត់​យក​ប្រ​ម៉ាត់​ចេញ​តែ​ម្តង ។
នាង​បញ្ជាក់​ថា មុន​នឹង​ឈាន​ដល់​ការ​វះកាត់​នេះ ខ្ញុំ​មាន​អាកា​រៈ​ឆ្អល់ពោះ ដូច​ជា​ទាស់ចំណី ហើយ​ឆ្អល់​ខ្លាំង​នៅ​ពេល​យប់​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា ដល់​ថ្ងៃ​ទី​៣​ខ្ញុំ​ឆ្អល់​កាន់តែ​ខ្លាំង​ហើយ​រហូត​ដល់​ក្អួត ព្រោះ​អាហារ​ដែល​ញាំ​ចូល​ទៅ​អត់​រំលាយ ដោយសារ​មាន​គ្រាប់​ក្រួស​តូច​មួយ​ធ្លាក់​មក​បាំង​ផ្លូវ​បង្ហូរទឹក​ប្រ​ម៉ាត់​បណ្តាល​អោយ​ស្ទះ​ការ​បង្ហូរទឹក​ប្រ​ម៉ាត់​មក​រំលាយអាហារ​មិន​បាន ។

នាង​បន្ត​ថា ក្អួត​រួច​ខ្ញុំ​ឈឺ​ពេញ​ក្នុង​ខ្លួន​ឈឺ​ខ្លាំង​ដូច​គេ​ហែក​ជា​ជំ​រាក ទ្រាំ​មិន​បាន​រហូត​ខ្ញុំ​ក៏​បាន​សុំ​អោយ​ប្អូន​និង​បងស្រី​ខ្ញុំ​ជូន​ទៅ​ពេទ្យ​ដើម្បី​ស​ង្គោះ​បន្ទាន់ ។ នាង​បន្ត​ថា ដូច​បងប្អូន​ដឹង​ហើយ​ថា នៅ​ប្រទេស​អា​មេ​រិច​បើ​យើង គ្មាន​ប័ណ្ណធានា​រ៉ាប់រង ឬ​ហៅ​ថា insurance ទេ តំលៃ​ពេទ្យ​ថ្លៃ​កប់​ពពក បើ​មាន​ឈាន​ដល់​មានការ​ជិះឡាន​សង្គ្រោះ​បន្ទាន់ ឬ​មាន​ឈាន​ដល់​ការ​វះកាត់​ទៀត តំលៃ​អាច​លោត​ចូល​ខ្ទង់ម៉ឺន​ដុល្លារ ។

តែ​ដោយ​គ្មានជំរើស អាយុជីវិត​សំខាន់​ជាង ខ្ញុំ​ក៏​ជ្រើសរើស​ចូល​សង្គ្រោះ​បន្ទាន់​នៅ​ពេទ្យ​មួយ​ក្បែរ​ផ្ទះ ពេល​ទៅ​ដល់​ភ្លាម ពេទ្យ​បាន​ឆែក​មើល​ដោយ​ថត​ជាមួយ​ម៉ាស៊ីន​ស្គែ​ន អឹ​ម​មឺ​រាយ និង​ឆ្លុះ​អេកូ​មើល ពេទ្យ​ក៏​បាន​រក​ឃើញ​ថា ខ្ញុំ​មាន​គ្រួ​ស​នៅ​ក្នុង​ថង់​ទឹក​ប្រ​ម៉ាត់​ដែល​តម្រូវ​អោយ​ខ្ញុំ​ត្រូវ​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ជំនាញ​ផ្នែក​នេះ ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាន់​២​ផ្នែក​ធំ​ៗ​ផ្សេង​គ្នា ។

នាង​បញ្ជាក់​ថា ទី​មួយ​គឺ​ដាក់​ឧបករណ៍​ចូល​ទៅ​ក្នុង​ពោះ​ដោយ​កាមេរ៉ា​ស្កូ​ប​បាញ់​ទំលាក់ក្រួស​ចេញពី​ផ្លូវ​បង្ហូរទឹក​ប្រ​ម៉ាត់ ទី​២​គឺ​ធ្វើ​វះកាត់​៤​កន្លែង​តូច​ៗ​ល្មម​ផ្សេង​គ្នា​នៅ​លើ​ផ្ទៃពោះ​ដើម្បី​យក​ប្រ​ម៉ាត់​ចេញ​តែ​ម្តង ដូច្នោះ ខ្ញុំ​ត្រូវ​តម្រូវ​អោយ​គេង​ស្នាក់​នៅ​មន្ទី​ពេទ្យ​រយៈ​៤​យប់​៥​ថ្ងៃ នឹង​ទទួល​ការ​ថែរក្សា​យ៉ាង​យកចិត្តទុកដាក់​ពី​គ្រូពេទ្យ​ជំនាញ ។

អ​ញ្ចឹ​ង​សរុប​មក​វិញ មក​ដល់​ថ្ងៃនេះ ខ្ញុំ​បាន​ធ្វើការ​វះកាត់​រួចរាល់​ទាំង​២​ករណី​ហើយ រង់ចាំ​គ្រូពេទ្យ​មក​វាយតំលៃ​ម្តងទៀត​នឹង​បញ្ជាក់​ថា ខ្ញុំ​អូ​ខេ​អាច​ត្រលប់​ទៅ​ផ្ទះ​វិញ​បាន ។ វ៉ាង ស្រី​ណូ បាន​លើក​ឡើង​បន្ថែម​ថា តើ​មាន​បងប្អូន​ណាខ្លះ​ធ្លាប់​មាន​ជំងឺ​នេះ សូម​ខ​មិន​ប្រាប់​ផង​ថា បងប្អូន​ក្រោយ​វះកាត់​ពិបាក់​មិច​ខ្លះ? ហើយ​មាន​បង​ៗ​គ្រូពេទ្យ​បានឃើញ​ទេ​សូម​បង​ជួយ​ណែនាំ​ផង​ថា ក្រោយ​វះកាត់ ប្អូន​ត្រូវ​ថែខ្លួន​បែប​ណាខ្លះ ដើម្បី​ប្អូន​បានដឹង និង​បាន​ចែក​រំ​លែង​បងប្អូន​យើង​បានដឹង​ទុកជា​ប្រយោជន៍​ទាំងអស់​គ្នា​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ