ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេព្រៃ​ផ្នែកឱរ៉ាល់​ផ្សព្វផ្សាយ​ច្បាប់​ស្តីពីព្រៃ​ឈើដល់​ប្រជាពលរដ្ឋ​ជាង១០០នាក់

14 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ផ្នែក​​រដ្ឋ​បាល​ព្រៃឈើ​ឱរ៉ាល់​​​ព្រឹកថ្ងៃទី២៩ មេសា ​បានប្រារព្ធ​ពិធីផ្សព្វ​ផ្សាយ​​​ច្បាប់​ស្តី​ពីព្រៃឈើ ​និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ​លើ​វិស័យព្រៃឈើ​​នៅបរិវេណ​​ចំការ​កូនឈើ​​ភ្នំ​ខ្ទង់ ​​ស្ថិតក្នុងភូមិត្រពាំង​ត្រោក និងភូមិត្រពាំង​ត្រើណ ​ឃុំប្រាំបីមុម ស្រុក​ថ្ពង ។ ចូលរួម​ជា​អធិបតី​នា​ឱកាសនោះ​មានលោក​អ៊ូ សាមឿន ​នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ឱរ៉ាល់

ខេត្តកំពង់ស្ពឺ ៖ ផ្នែក​​រដ្ឋ​បាល​ព្រៃឈើ​ឱរ៉ាល់​​​ព្រឹកថ្ងៃទី២៩ មេសា ​បានប្រារព្ធ​ពិធីផ្សព្វ​ផ្សាយ​​​ច្បាប់​ស្តី​ពីព្រៃឈើ ​និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ​លើ​វិស័យព្រៃឈើ​​នៅបរិវេណ​​ចំការ​កូនឈើ​​ភ្នំ​ខ្ទង់ ​​ស្ថិតក្នុងភូមិត្រពាំង​ត្រោក និងភូមិត្រពាំង​ត្រើណ ​ឃុំប្រាំបីមុម ស្រុក​ថ្ពង ។ ចូលរួម​ជា​អធិបតី​នា​ឱកាសនោះ​មានលោក​អ៊ូ សាមឿន ​នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ឱរ៉ាល់ លោកសរ ទុំ នាយរងផ្នែក​រដ្ឋបាល​ព្រៃឈើឱរ៉ាល់​ លោកនួន សុង អភិ​បាល​ស្រុក​ថ្ពង រួម​ទាំង​​ការ​ចូល​រួម​ពីមន្ត្រី​ឃុំ​ និង​ប្រជា​ពលរដ្ឋ​​ចំនួន​ជាង​១០០​នាក់ ។

​លោកអ៊ូ សាមឿន ​បានលើក​ឡើង​ថា ​ច្បាប់​ស្តីពី​ព្រៃឈើ​មាន១៨ជំពូក​ និង​មាន​១០៩​មាត្រា ​ដែលប្រកាស​ឱ្យ​ប្រើ​តាម​​ព្រះ​រាជ​ក្រម​លេខ​នស/រកម/០៨០២ /០១៦ ចុះ​ថ្ងៃ​ទី៣១ សីហា ឆ្នាំ២០០២ ។ ក្នុងបណ្តា​ជំពូក​នីមួយៗ​មាន​កំណត់​សមត្ថកិច្ច​​គ្រប់គ្រង​​ព្រៃ​ឈើ​ ដែល​មាន​សក្តានុ​ពល​លើ​ធនធាន​​ព្រៃ​ឈើជីវភាព​ប្រជាជន​ និង​បរិស្ថាន​។ ព្រៃឈើ​ ជា​សម្បត្តិ​អចិន្ត្រៃយ៍​របស់​រដ្ឋ​និងវិធានការ​គ្រប់​គ្រង​​ការពារ​អភិរក្ស​ធនធាន​សត្វ​​ព្រៃគ្រប់​ប្រភេទ​ផង​ដែរ ។

​លោកអ៊ូ សាមឿន​​បន្តថា ទន្ទឹម​នឹង​វិធាន​ការ​ការ​ពារ​អភិរក្ស​​នេះ ក៏ត្រូវ​មានការ​ចាំបាច់នូវ​ការរុក​រាន​កាប់ឆ្កា​រព្រៃ​ ការ​ដុត​ ការឈូសឆាយ​ និងហ៊ុមព័ទ្ធ​កាន់កាប់ព្រៃឈើ​ផង​ដែរ ។ ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ស្តី​ពីព្រៃឈើនេះត្រូវ​តែ​បំផុស​ដល់គ្រប់​ស្រទាប់​មហាជន កង​កម្លាំង​ប្រដាប់​អាវុធ​ មន្ត្រី​រាជការ សិស្សា​នុសិស្ស ឱ្យ​បាន​​ជ្រួត​ជ្រាប​​គ្រប់មជ្ឈដ្ឋានឱ្យ​ចេះ​​ការពារ​ ស្រឡាញ់ និង​ដាំដុះ​បន្ថែមទៀត​​ដើមឈើ​ ពិសេស​ទប់ស្កាត់​​ការ​សម្លាប់​សត្វព្រៃដែល​ត្រូវរក្សា ។​​

ពាក់ព័ន្ធ​លិខិត​បទដ្ឋាន​លើ​វិស័យ​ព្រៃ​ឈើ ​លោកសន ទុំ ​នាយ​រង​ផ្នែក​រដ្ឋបាល​ព្រៃឈើ ឱរ៉ាល់​បានសង្កត់​ធ្ងន់​ថា ​កត្តា​​ធំ​គឺការ​ទប់ស្កាត់​​បង្ក្រាប​ ការដុត ឈូសឆាយ​​ រុករានដីព្រៃ​ហ៊ុម​ព័ទ្ធ​ឱ្យ​បាន ។ ត្រូវត្រួតពិនិត្យ​លើឧប​ករណ៍​រណារ​យន្ត​កាត់​ឈើ ដែល​គ្រប់គ្រង​ដោយឯក​ជន​នោះ​ឱ្យ​ម៉ត់ចត់​ ។ លោក​ទួន សុង អភិបាល​ស្រុកថ្ពង បាន​លើក​​ឡើង​ថា ពលរដ្ឋ​យើង​ត្រូវ​តែ​ចូលរួម​ការ​ពារ​អភិរក្សទាំងអស់​គ្នា​នូវ​ព្រៃ​ឈើ​ព្រោះ​ព្រៃ​​ឈើ​ធ្វើ​ឱ្យ​មនុស្ស​យើង​មានរបាំង​ការពារ​ពីខ្យល់​ព្យុះ ការហូរ​ក្រោមដី និងទាក់ទាញ​ទឹក​ភ្លៀងផង​ដែរ ។ លោកអ៊ូ ​សាមឿន ​បានធ្វើរបាយការណ៍​ជូន​អង្គ​ប្រជុំ​ថា ក្នុងត្រីមាសទី១ ដើមឆ្នាំ២០១១ នេះ រដ្ឋបាលព្រៃឈើ​​បង្ក្រាប​បាន៩ករណី​​ក្នុង​នោះ​​​មានរណារ​យន្ត​១ករណី សិប្បកម្ម​កែច្នៃ​២ ករណី ​ការដឹកជញ្ជូន​ឈើ៦ករណី​ ត្រូវពិន័យ​​អន្ត​រ​​កាល​បាន២​លើក និង៣​ករណី​កំពុង​ចាត់ការ​ត្រូវ​ពិន័យ​​ជាប្រាក់​ប្រមាណ​ជាង១០លានរៀល ៕