ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់​ក្នុង​បុរី​មួយ​កន្លែង ដោយ​​រក​ឃើញ​វត្ថុ​តាង​ល្មើស​ជាច្រើន​

11 ខែ មុន
  • បន្ទាយមានជ័យ

នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀ.ន​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចាប់​​ខ្លួន​បុរស​ជនជាតិ​សិង្ហ​បុរី​ម្នាក់ ពី​បទ​ពាក់ព័ន្ធ​​

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀ.ន​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចាប់​​ខ្លួន​បុរស​ជនជាតិ​សិង្ហ​បុរី​ម្នាក់ ពី​បទ​ពាក់ព័ន្ធ​​គ្រឿងញៀ.ន និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៣​កន្លង​ទៅ ។

មន្ត្រី​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រមាណ​៤​រសៀល កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​អនុវត្ត​តាម​ដីកា​មួយ​នៅ​បុរី​ហ្គូ​ដ​ឡាក់ ស្ថិត​ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​មានការ​ចូលរួម​ពី​លោក​មេ​ភូមិ​​មិត្តភាព លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប៉ោយ​ប៉ែ​ត និង​ម្ចាស់ផ្ទះ ។ នៅ​ពេលនោះ កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ក៏​បាន​រក​ឃើញ​មាន​គ្រឿងញៀ.ន​មួយ​ចំនួន ។

ក្រោយ​ពី​រក​ឃើញ​មាន​គ្រឿងញៀ.ន កម្លាំងផ្នែក​ព្រហ្មទណ្ឌ ក៏​ទាក់ទង​មក​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿង​ញៀ.ន​ក្រុង​ប៉ោយ​ប៉ែ​ត ។ ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត និង​មានការ​ចូលរួម​ពី​លោក​ឧត្ដមសេនីយ៍ត្រី ធិ​ន ស៊ិ​ន​ដេ​ត ស្នងការ​រង​ផែនការងារ​ប្រឆាំង​គ្រឿង​ញៀ.ន ព្រមទាំង​មានការ​សម្របសម្រួល​ផ្ទាល់​ពី​លោក លឹ​ម ប៊ុ​ន​សុ​ភ័​ក្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ផង កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀ.ន​ក៏​បាន​ទៅ​ដល់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជន​ជាតិ​សិង្ហ​បុរី ឈ្មោះ ភី​អូ ហិ​ស​អូ​តា​ដៀវ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ។

ប្រភព​ដដែល​បន្ត​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​វត្ថុ​តាង រួម​មាន ៖
១- ​ថ្នាំ​កញ្ចប់​ពណ៌​ទឹកក្រូច​ មាន​អក្សរ ORANGE TANG ដែល​សង្ស័យ​ជា​សារធាតុ​ញៀ.ន​ចំនួន ៧​កញ្ចប់​ធំ និង​១​កញ្ចប់​តូច ។
២-​ ថ្នាំ​កញ្ចប់​ពណ៌​ទឹកក្រូច ​មាន​អក្សរ NUTRI.C ដែល​សង្ស័យ​ជា​សារធាតុ​ញៀ.ន​ចំនួន ៥​កញ្ចប់​ធំ និង​១០​កញ្ចប់​តូច ។
៣- ​ថ្នាំ​កញ្ចប់​ពណ៌​ទឹកក្រូច ​មាន​អក្សរ TANG MANGGO ដែល​សង្ស័យ​ជា​សារធាតុ​ញៀ.ន​ចំនួន ៦​កញ្ចប់​​តូច ។
៤-​ ថ្នាំ​កញ្ចប់​ពណ៌​ក្រហម ​មាន​អក្សរ POWER សង្ស័យ​ជា​សារធាតុ​ញៀ.ន​ចំនួន ១៩​កញ្ចប់​តូច ។
៥-​ ថ្នាំ​កញ្ចប់​ពណ៌​បៃតង​ មាន​អក្សរ TANG DALANDAN សង្ស័យ​ជា​សារធាតុ​ញៀ.ន​ចំនួន​៦​​កញ្ចប់​តូច ។

៦-​ ថ្នាំ​កញ្ចប់​ពណ៌​ខ្មៅ​ មាន​អក្សរ VERSAGE សង្ស័យ​ជា​សារធាតុ​ញៀ.ន​ចំនួន ៤​កញ្ចប់ ។
៧-​ ថ្នាំ​កញ្ចប់​ពណ៌​សលាយ​ផ្កាឈូក​ មាន​អក្សរ HAPPY FRUITS សង្ស័យ​ជា​សារធាតុ​ញៀ.ន​ចំនួន ៣​កញ្ចប់​តូច ។
៨- ​ថ្នាំ​កញ្ចប់​ពណ៌​ស្វាយ ​មាន​អក្សរ GAME.ON សង្ស័យ​ជា​សារធាតុ​ញៀ.ន​ចំនួន ១៣​កញ្ចប់​តូច ។
៩- ​ថ្នាំ​កញ្ចប់​ពណ៌​ស្វាយ ​មាន​អក្សរ BOMI​ សង្ស័យ​ជា​សារធាតុ​ញៀ.ន ១​កញ្ចប់​តូច ។
១០- ​ថ្នាំ​គ្រាប់​ពណ៌​ទឹកក្រូច សង្ស័យ​ជា​សារ​ធាតុ​ញៀ.ន​ចំនួន ៥១​គ្រាប់ ។
១១- ​ថ្នាំ​គ្រាប់​ពណ៌​ស្វាយ ​មាន​អក្សរ LV​ សង្ស័យ​ជា​សារធាតុ​ញៀ.ន​ចំនួន ១០​គ្រាប់ ។
១២- ​ថ្នាំ​គ្រាប់​ពណ៌​ទឹកសមុទ្រ មាន​អក្សរ ​LV សង្ស័យ​ជា​សារធាតុ​ញៀ.ន​ចំនួន ៦​គ្រាប់ ។
១៣- ​ថ្នាំ​គ្រាប់​ពណ៌​ក្រហម សង្ស័យ​ជា​សារ​ធាតុ​ញៀ.ន​ចំនួន ៥០​គ្រាប់ ។

១៤- ​ថ្នាំ​កញ្ចប់ EXTRA JOSS សង្ស័យ​ជា​សារធាតុ​ញៀ.ន​ចំនួន ១១៣​កញ្ចប់ ។
១៥-​ ម្សៅ​ក្រាម​ស​ថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀ.ន​ចំនួន ៣​ប្រអប់ ។
១៦-​ ម្សៅ​ម៉ដ្ឋ​ស​ថ្លា ​ចំនួន ២​កូន​ថង់ ។
១៧-​ម្សៅ​ក្រាម​ស​ថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀ.ន ១​កូន​ថង់ ។
១៨-​ កញ្ឆា​ក្រៀម ១​កូន​ថង់​តូច ។
១៩- ​ជញ្ជឹង​សម្រាប់​ថ្លឹង​គ្រឿងញៀ.ន​ចំនួន​២​គ្រឿង ។
២០- ​គម្រប​ដប​កេ​តា​មីន មួយ​ចំនួន​ធំ ។
២១-​ កញ្ចប់​ថ្នាំ​ពណ៌​ក្រហម​ សម្រាប់​វេច​ខ្ចប់​មាន​អក្សរ F3 មួយ​ចំនួន​ធំ ។
២២-​ កែវ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀ.ន​មួយ​ចំនួន ។
២៣-​ ដប​សម្រាប់​ប្រើប្រាស់​គ្រឿងញៀ.ន​ចំ​នួន​៧​ដប ។
២៤-​ ថង់​ប្លា​ស្ទិ​កមួយ​ចំនួន ។

២៥-​ សម្បក​កញ្ចប់​រូប​ទំពាំងបាយជូរ និង​រូប​ VERSAGE មួយ​ចំនួន ។
២៦-​ សឺ​​រុាំង​​បូម​ថ្នាំ​ចំនួន​៣ ។
២៧-​ ដែកកេះ​ចំនួន​១០ ។
២៨-​ ម៉ា​ស៊ី​ន​សម្រាប់​អ៊ុត​កញ្ចប់​ថ្នាំ​ញៀ.ន​ចំនួន​២​គ្រឿង ។
២៩- ​ឧបករណ៍​សម្រាប់​កិប​ក្បាល​ដប ។
៣០-​ ម៉ា​ស៊ី​ន​សម្រាប់​វាយ​ម្សៅ ១​គ្រឿង ។
៣១-​ ដប​កែវ​មួយ​ចំនួន ។
៣២- ​ម៉ា​ស៊ី​ន​ក្រឡុក PHILIPS ​មួយ ។
៣៣-​ ឆ្នាំងអគ្គិសនី​សម្រាប់​ផលិត​គ្រឿងញៀ.ន​ចំនួន​២ (​ពណ៌​ផ្ទៃមេឃ និង​ពណ៌​លឿង​) ។
៣៤-​ ទឹក​ថ្នាំ​ថ្លា ១​ដប ។

៣៥- ​ម៉ា​ស៊ី​ន​សម្រាប់​កិប​មាត់​ថង់​ពណ៌​ស លាយ​ផ្កាឈូក ១​គ្រឿង ។
៣៦-​ ចាន​បុក​គ្រឿងញៀ.ន ១ ។
៣៧- ​សម្បក​ដប​កេ​តា​មីន​មួយ​ចំនួន​ធំ ។
៣៨- ​ក្រដាស​អាលុយមីញ៉ូម​មួយ​ចំនួន ។
៣៩- ​ស្ទិ​ក​គ័​រ​សម្រាប់​បិទ​មួយ​ចំនួន​ធំ ។
៤០- ​ប្រដាប់​អ៊ុ​ត​ក្រដាស​ប្លា​ស្ទិ​កមួយ ។

ក្រោយ​ការ​ចាប់ខ្លួន ជនសង្ស័យខាងលើ​នេះ​ ត្រូវ​បាន​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ធ្វើតេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​ញៀ.ន ជា​លទ្ធផល ​គឺ​វិជ្ជមាន ​(+) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ