ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រសួង​ការបរទេស​​បារាំង​អំពាវ​នាវ​​ឱ្យ​ប្រទេសថៃ​​​ និង​កម្ពុជា​បញ្ឈប់​​​ភាព​ជា​សត្រូវ​​​ដោះស្រាយ​​ស្របទៅ​តាម​ច្បាប់អន្តរជាតិ​

14 ឆ្នាំ មុន

ដោយ​សារ​តែ​ទើស​ភ្នែក​​​ ធុញទ្រាន់ ​និង​​​អត់​​ទ្រាំ​ក្នុងការ​អំពាវ​នាវ​មិនបាន​​ ​អ្នកនាំពាក្យ​​​​ក្រសួង​ការបរទេស​​​ និងកិច្ច​​​ការ​អឺរ៉ុប​នៃប្រទេស​បារាំង ​​បានអំពាវ​នាវ​​ឱ្យប្រទេសថៃ និងប្រទេសកម្ពុជា​​ឈប់បា.ញ់គ្នា​​​ជា​បន្ទាន់ ​វិលត្រឡប់​មក​​រក​ការ​ដោះ​ស្រាយ​​គ្នា​ដោយ​​​​សន្តិវិធី​​​ គិតគូរ​​​​ពីអាយុជីវិត​​​​ទាហាន និង​ពល​រដ្ឋ​​​​ស៊ីវិល​ ព្រមទាំង​សន្តិភាព-​ការ​​អភិវឌ្ឍន៍​

ដោយ​សារ​តែ​ទើស​ភ្នែក​​​ ធុញទ្រាន់ ​និង​​​អត់​​ទ្រាំ​ក្នុងការ​អំពាវ​នាវ​មិនបាន​​ ​អ្នកនាំពាក្យ​​​​ក្រសួង​ការបរទេស​​​ និងកិច្ច​​​ការ​អឺរ៉ុប​នៃប្រទេស​បារាំង ​​បានអំពាវ​នាវ​​ឱ្យប្រទេសថៃ និងប្រទេសកម្ពុជា​​ឈប់បាញ់គ្នា​​​ជា​បន្ទាន់ ​វិលត្រឡប់​មក​​រក​ការ​ដោះ​ស្រាយ​​គ្នា​ដោយ​​​​សន្តិវិធី​​​ គិតគូរ​​​​ពីអាយុជីវិត​​​​ទាហាន និង​ពល​រដ្ឋ​​​​ស៊ីវិល​ ព្រមទាំង​សន្តិភាព-​ការ​​អភិវឌ្ឍន៍​។​ កាលពីថ្ងៃចន្ទ ​ទី​២ ឧសភា ​​២០១១ ​​​ម្សិល​មិញ​​ អ្នក​នាំពាក្យ​​​ក្រសួង​ការ​បរទេស និង​​កិច្ច​ការ​អឺរ៉ុប​​​នៃប្រទេស​បារាំង ​​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​​មួយដោយអំពាវ​នាវ​​​ជា​ថ្មី​​ឱ្យប្រទេស​​​​កម្ពុជា និង​ថៃ​បញ្ឈប់​​​​​ជា​បន្ទាន់​​នូវ​អរិភាព ភាព​ជា​​សត្រូវ​​នឹង​គ្នា ​ហើយ​បាន​​​ជំរុញ​ឱ្យ​ប្រទេស​ទាំង​​២​ធ្វើ​​ការ​អត់ធ្មត់​​​ និងមាន​ការ​ទទួល​ខុស​ត្រូវ ។

​សេចក្តី​​ថ្លែង​ការណ៍​​​​ដដែល​បាន​​​បញ្ជាក់​ទៀត​​​​ថា ​ប្រទេស​បារាំង​សុំ​ឱ្យ​​ប្រទេស​ទាំង​២​ដោះ​ស្រាយ​​​ជម្លោះ​​​​ដោយសន្តិវិធី​​​ស្របទៅ​តាម​​ច្បាប់​អន្តរ​ជាតិ ។ ជាមួយគ្នានេះ ​​សេចក្តីថ្លែង​ការណ៍​​​របស់​អ្នក​​នាំពាក្យ​ក្រសួង​​​ការបរទេស​​បារាំង ក៏​បាន​គាំទ្រ​​​ទាំងស្រុង​ចំពោះ​​តួនាទី​​របស់​​ប្រធាន​អាស៊ាន ​និង​សង្ឃឹម​ថា ​អ្នកសង្កេតការណ៍​​​ឥណ្ឌូ​ណេស៊ី ដែលភាគី​​ទាំង​​២​បាន​ព្រមព្រៀង​​​ក្នុង​ការ​​ដាក់​​ពង្រាយ​​នឹង​ត្រូវ​បញ្ជូន​​មក​កាន់​ព្រំដែន​​​ក្នុង​ពេល​​ឆាប់​ៗ​​ខាងមុខ ។​

សូមបញ្ជាក់​​​ថា ចរចាគ្នា​​តាំង​ពី​​នៅ​តំបន់​ប្រា​សាទ​​ព្រះវិហារ រហូត​មក​​ដល់​តំបន់​​ប្រា​សាទ​តា​ក្របី ​និង​តំបន់​ប្រាសាទ​​តាមាន់​ធំ​១១​លើក​ទៅ​ហើយថា ឈប់​បាញ់! ឃើញ​ស្រមោល​​អ្វី​ក៏​​​ឈប់​បាញ់! ឮកណ្តុរ​រត់​ក៏​ត្រូវតែ​​ឈប់​បាញ់​ដែរ…​ប៉ុន្តែ​​​អំបូរ​មិនថ្លៃ​ថ្នូរ ទាហាន​សៀម​នៅ​តែ​​បាញ់​ចូល​ទឹក​ដី​កម្ពុជា​​ដដែល​ជា​​ដដែល ហើយ​ពេលនេះ​​កម្ពុជា​​អត់ទ្រាំ​មិន​បាន​​ក៏បាញ់​ផ្លោង​​តប​វិញ ។

យប់​មិញ​​​ចាប់​តាំង​ពី​​វេលាម៉ោង​​​ជាង​៧​ថ្ងៃ​ទី​​​​២ ឧសភា ​​២០១១ ​​ទាហានសៀម​​​បានបាញ់​​កាំភ្លើង​ដៃ និង​បោកគ្រាប់​បែក​ចូលទឹក​ដី​កម្ពុជា​​​តំបន់​​ប្រាសាទ​តាក្របី​យ៉ាង​ងងើល​…​រហូត​ដល់ម៉ោង​​១០​យប់ថ្ងៃ​ដដែល ទាហាន​​សៀម​ផ្លោង​​កាំ​ភ្លើង​ធុន​ធ្ងន់ និង​​កាំភ្លើង​ដៃ​​ចូលក្នុង​​ទឹកដីកម្ពុជា និង​សំដៅ​​​លេណដ្ឋាន​​ទាហាន​កម្ពុជា ​ហើយ​ពេល​នោះធ្វើ​​ឱ្យ​ទាហាន​កម្ពុ​ជា​មិនអាច​​អត់ទ្រាំ​បាន​​​ចំពោះ​ភាព​ងងើល​ច្រំ​ដែលៗ​របស់​​ទាហានសៀម​ក៏​បាញ់​ផ្លោង​តប​វិញ គឺបាញ់​​ផ្លោង​ដាក់​គ្នា​ទៅវិញទៅ​មក រហូត​ដល់​​​ម៉ោង​​២រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី​៣ ឧសភា ​២០១១ ទើប​មេ​បញ្ជា​ការ​​ទាហាន​សៀម​ទាក់ទង​​ចរចា​​​មក​មេ​បញ្ជា​ការ​​​ទាហា​ន​កម្ពុជា ហើយ​​​ឈាន​ទៅ​ដល់​​​​ការ​ឈប់​បាញ់​​កាំភ្លើង​ធំ​…​ប៉ុន្តែ​​ខណៈ​​​ទាហានកម្ពុជា​​​ឈប់​បាញ់​កាំភ្លើង​​ធំនោះ ទាហានសៀម​​នៅតែ​បាញ់​​កាំភ្លើង​​ដៃ និង​បោក​គ្រាប់​​​បែក​ចូល​ទឹកដី​កម្ពុជា​រហូត​ដល់ម៉ោង​​​៥​ភ្លឺ​ថែមទៀត។ ​ចំណែក​នៅ​​​តំបន់​​​ប្រាសាទ​​តាមាន់​ធំ​វិញ មិនមាន​ការបាញ់​ផ្លោង​​​របស់​​ទាហាន​សៀម​ចូលទឹកដី​កម្ពុជា​នោះ​ទេ ៕​