រាជធានីភ្នំពេញ ៖ មន្ត្រីចូលនិវត្តន៍ម្នាក់បានចង.កធ្វើអត្តឃាតនៅផ្ទះរបស់ខ្លួនហើយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១ ឧសភា នៅផ្ទះលេខ៦៣ស្ទួន ផ្លូវលេខ៣១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដោយសារតែមានជំងឺប្រចាំកាយដ៏រ៉ាំរ៉ៃមើលមិនជា។
បុរសដែលចង.កធ្វើអត្តឃាតនេះត្រូវប៉ូលិសឱ្យដឹងថា ឈ្មោះអ៊ី ង៉ុន អាយុ៦១ឆ្នាំ ជាមន្ត្រីរាជ ការក្រសួងកសិកម្មចូលនិវត្តន៍ មានទីលំនៅផ្ទះខាងលើ ។ មន្ត្រីប៉ូលិសឱ្យដឹងថា បុរសចំណាស់រូបនេះបានបិទទ្វារបន្ទប់ផ្ទះរបស់ខ្លួន ហើយសម្ងំចង.កសម្លាប់ខ្លួននឹងក្រមាភ្ជាប់ទៅនឹងធ្នឹមផ្ទះ ហើយបានស្លាប់ដូចបំណង ។ មូលហេតុនៃការចង.កសម្លាប់ខ្លួននេះ ត្រូវគេបង្ហើបឱ្យដឹងថា ដោយសារតែបុរសរូបនេះមានជំងឺប្រចាំកាយ ដោយឈឺក្រពះ ជាច្រើនឆ្នាំមកហើយ ហើយព្យាបាលពុំជា។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុនោះ បុរសចំណាស់រូបនេះបានចូលទៅក្នុងបន្ទប់ដាក់គន្លឹះ ហើយចង.កសម្លាប់ខ្លួន ដោយពុំមាននរណាដឹងឡើយ។ លុះនៅវេលាម៉ោង៧ព្រឹកក្រុមគ្រួសារបាត់បុរសរងគ្រោះក៏បាននាំគ្នាគាស់បង្អួចមើលឃើញឪពុកចង.កសម្លាប់ខ្លួនក្នុងបន្ទប់ស្លាប់បាត់ទៅហើយ ទើបនាំគ្នាជួយស្រាយក្រមាទម្លាក់រួចនាំទៅកាន់ឈាបនដ្ឋានវត្តទឹកថ្លា ធ្វើបុណ្យតាមប្រពៃណី ។ តាមប្រភពបន្តថា ឈ្មោះអ៊ី ង៉ុន មានជំងឺប្រចាំកាយដ៏រាំរ៉ៃជាច្រើនឆ្នាំមកហើយ ដោយឈឺក្រពេះព្យាបាលពុំជា ហើយថ្មីៗនេះ រូបគាត់វង្វេងវង្វាន់ មិននឹកស្មានថា ចង.កសម្លាប់ខ្លួនបែបនេះសោះ ៕
ចែករំលែកព័តមាននេះ