ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង់​ក្លា​ដែ​ស​ និង​មី​យ៉ា​ន់​ម៉ា​រង​ការ​វា.យប្រហារ​ដោយ​ព្យុះ​ប្រភេទ​ទី​៥

11 ខែ មុន

មី​យ៉ា​ន់​ម៉ា​-​បង់​ក្លា​ដែ​ស ៖ ព្យុះ​ស៊ី​ក្លូ​ន​ឈ្មោះ​MOCHA កាលពី​ថ្ងៃ​ទី​១៤​ ឧសភា​ បាន​វាយប្រហារ​លើ​

មី​យ៉ា​ន់​ម៉ា​-​បង់​ក្លា​ដែ​ស ៖ ព្យុះ​ស៊ី​ក្លូ​ន​ឈ្មោះ​MOCHA កាលពី​ថ្ងៃ​ទី​១៤​ ឧសភា​ បាន​វាយប្រហារ​លើ​ប្រទេស​បង់​ក្លា​ដែ​ស តែ​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ី​​ង​យ៉ា​អាច​គេច​ផុត​ពី​ព្យុះ​នេះ និង​លើ​ភាគ​ខាងលិច​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​នៅ​ទីនោះ​បណ្ដា​ផ្លូវថ្នល់​ត្រូវ​ទឹក​ជន់​លិច ដំបូលផ្ទះ​ត្រូវ​ប៉ើ​ង​ និង​គមនាគមន៍​ស្ទើរតែ​ដាច់​ទាំងស្រុង​។

អម​ដោយ​កម្លាំង​ខ្យល់​ដល់់​១៩០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ព្យុះ​MOCHA​ជា​ព្យុះ​ស៊ី​ក្លូ​ន​ប្រភេទ​ទី​៥​ដែល​ខ្លាំង​បំផុត បាន​វាយប្រហារ​លើ​ដែនដី​នៃ​ទីក្រុង​COX’S BAZAR បង់​ក្លា​ដែ​ស​ដែល​នៅ​តំបន់​នោះ​មាន​ជនភៀសខ្លួន​រ៉ូហ៊ី​ង​យ៉ា​រស់នៅ​ប្រមាណ​១​លាន​នាក់ ព្រមទាំង​វាយប្រហារ​លើ​ក្រុង​SITTEWE មី​យ៉ា​ន់​ម៉ា​ជា​រដ្ឋធានី​នៃ​រដ្ឋ​រ៉ា​ឃី​ន បណ្ដាល​ឲ្យ​មានទឹក​ជន់​លិច ដើមឈើ​បង្គោល​ភ្លើងរ​លំបាក់​និង​ផ្ទះ​ទាំងឡាយ​ប៉ើ​ង​ដំបូល​។

យប់​ថ្ងៃ​១៤​ឧសភា​ព្យុះ​នោះ​ហាក់ដូចជា​បោកបក់​ផុត ដោយ​ខាង​ឧតុនិយម​ឥណ្ឌា​និយាយ​ថា ព្យុះ​នេះ​បាន​ថមថយ​កម្លាំង​មុន​ពេល​បោកបក់​ដល់​តំបន់​កូនភ្នំ ខាងក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​។ ជម្រក​រវាង​ពី​៤០០​ទៅ​៥០០​រង​ការ​ខូចខាត​ខ្លះ ក្នុង​បណ្ដា​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ី​​ង​យ៉ា​នៅ​COX’S BAZAR តែ​សំណាងល្អ​ពុំ​មាន​សេចក្ដីរាយការណ៍​ពី​ជន​រង​គ្រោះ​នៅឡើយ​សម្រាប់​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ