ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​ថា កូនចៅ​គណបក្សប្រឆាំង មិន​ភ្លើ​ដូច​មេ​ខ្លួន​ទៀត​ឡើយ

11 ខែ មុន
  • ភ្នំពេញ

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា នា​ពេល​បច្ចុប្បន្ន​នេះ សមាជិក​-​សមាជិកា ឬ​កូនចៅ​របស់​គណបក្សប្រឆាំង​មិន​ភ្លើ​ដូច​មេ​ទៀត​ឡើយ ដោយសារ​ពួក​គេ​បាន​ដកខ្លួន​មក​សុំ​រួមរស់​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​បន្ដបន្ទាប់​ផង​ដែរ​។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យ​លា​ភី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​, វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែក​លៀប និង​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម នា​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៣​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បានឱ្យ​ដឹង​ថា ដោយសារ​មេក្រុម​ប្រឆាំង​ល្ងង់ ខ្វះ​ការ​យល់​ដឹង ទើប​អ្នក​ដើរ​តាម​ខ្លួន​ជា​ច្រើន បាន​មក​សុំ​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។

សម្ដេច​តេ​ជោ បាន​គូសបញ្ជាក់​ថា ៖ «​ប៉ុន្ដែ​ឥឡូវនេះ កូន​មិនសូវ​ជា​ភ្លើ​ទេ កូន​ដកខ្លួន​ចូលបក្ស​ប្រជាជន ហូរហែ​មក​ចឹ​ង មេ​កាន់តែ​ភ្លើ កូន​គេ​អ្នកចេះ​ដឹង​ដែរ គេ​ដកខ្លួន​មក​ជាមួយ​គណបក្ស​ប្រជាជន​។ មេ​ឯង ពូកែ​ធ្វើ​ភ្លើ​ទៀត​ទៅ ចាំតែ​អា​ញ​ភ្លើ​ជាមួយ​តើ​»​។

នៅ​ចំពោះ​មុខ​និស្សិត​ជា​ច្រើន​រយ​នាក់ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​សមាជិក​-​សមាជិកា របស់​គណបក្ស​នយោបាយ​នានា មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​មាន​បុគ្គល​ម្នាក់ សម្ដេច​មិន​ទទួលយក​ជា​ដាច់​ខា​ច​ផង​ដែរ​។

សម្ដេច​នាយក​រដ្ឋ បាន​គូសបញ្ជាក់​ទៀត​ថា ៖ «​សមាជិក​-​សមាជិកា​គណបក្ស​នានា ដែល​បាន​ផ្ដាច់ខ្លួន ហើយ​មក​ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំ​នៅ​តែ​បន្ត​ស្វាគមន៍ មាន​តែ​មនុស្ស​ម្នាក់​គត់​ដែល​ខ្ញុំ​អត់​យក ក្រៅពី​នោះ​ខ្ញុំ​យក​ទាំងអស់ ឲ្យ​តែ​ប្រកាស​ផ្ដាច់ខ្លួន​ចេញ​អា​ជ្រុលនិយម​ហ្នឹង គឺ​ខ្ញុំ​ទទួលយក​ទាំងអស់​»​។

សូម​រំលឹក​ថា រយៈពេល​ប៉ុន្មាន​ខែ​នេះ គេ​សង្កេត​ឃើញ​ថា មាន​សមាជិក​-​សមាជិកា របស់​អតីត​គណ​បក្សប្រឆាំង និង​បក្សនយោបាយ​ផ្សេង​ទៀត ឬ​អង្គការ​នានា បាន​សុំ​រួមរស់​ជីវភាព​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ពួក​គេ​អស់ជំនឿ​ជឿ​ទុកចិត្ត​ទៅ​លើ​មេ​របស់​ខ្លួន​។ ការ​សុំ​ចូល​ជីវភាព​នយោ​បាយ​របស់​អតីត​សមាជិក​បក្ស​ប្រឆាំង គេ​សង្កេត​ឃើញ​ថា ក៏​មានការ​ផ្តល់​តួនាទី​ក្នុង​ក្រសួង​ស្ថាប័នរដ្ឋ​នានា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ