ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​រំ​លោ​.​ភយ​ក​ចំណី​ផ្លូវ អាជ្ញាធរ​ទុក​ពេល​៧​ថ្ងៃ​ឱ្យ​រុះរើ​ចេញ បើ​មិន​ធ្វើ​ទេ​នឹង​ចាត់​តាម​ច្បាប់​(​វី​ដេ​អូ​)

11 ខែ មុន
  • បន្ទាយមានជ័យ

សំណង់​ដែល​សង់​រំ​លោ​.​ភយ​ក​ផ្លូវ ត្រូវ​បាន​អាជ្ញាធរ​ចុះ​ពិនិត្យ និង​ណែនាំ ព្រមទាំង​ធ្វើ​កិច្ចសន្យា ដោយ​ទុក​រយៈពេល​៧​ថ្ងៃ ដើម្បី​ឱ្យ​រុះរើ​ចេញ​។ ការ​ចុះ​ណែនាំ​នេះ

ខេត្តបន្ទាយមានជ័យ ៖ សំណង់​ដែល​សង់​រំ​លោ​.​ភយ​ក​ផ្លូវ ត្រូវ​បាន​អាជ្ញាធរ​ចុះ​ពិនិត្យ និង​ណែនាំ ព្រមទាំង​ធ្វើ​កិច្ចសន្យា ដោយ​ទុក​រយៈពេល​៧​ថ្ងៃ ដើម្បី​ឱ្យ​រុះរើ​ចេញ​។ ការ​ចុះ​ណែនាំ​នេះ ធ្វើការ​កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក វ៉ា ជឹ​ម​ណា​រ៉េ​ត ចៅសង្កាត់​អូរ​ជ្រៅ បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​បានដឹង​ថា មាន​ម្ចាស់​សំណង់​ឈ្មោះ តាំង ហ័​រ​ឃី​ម ជា​អាជីវករ​លក់ដូរ​ទូរស័ព្ទ​ដៃ កសាង​សំណង់​រំ​លោ​.​ភ​ដី​ចំណី​ផ្លូវ ដែល​មាន​ទទឹង​ជាង​២​ម៉ែត្រ និង​បណ្តោយ​ជិត​២០​ម៉ែត្រ ដោយ​រំ​លោ​.​ភយ​ក​ដី​ផ្លូវ​រដ្ឋ​ធ្វើ​អោយ​ប៉ះពាល់​ដល់​ផ្លូវ​សាធារណៈ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចេញចូល ហើយ​ប្រជាពលរដ្ឋ​នាំ​គ្នា​រិះគន់​ដែល​បុរស​រូប​នេះ​មាន​បំណង​រំ​លោ​.​ភយ​ក​ដី​ផ្លូវ​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​អាជ្ញាធរ​សង្កាត់​អូរ​ជ្រៅ និង​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ឃើញ​ថា ម្ចាស់​សំណង់​ឈ្មោះ តាំង ហ័​រ​ឃី​ម បាន​កសាង​សំណង់​រំ​លោ​.​ភ​ចំណី​ផ្លូវ​រដ្ឋ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ផ្លូវ​សាធារណៈ​ភ្លាម មន្ត្រី​ជំនាញ​ក៏​បាន​ហៅ​ម្ចាស់​សំណង់​រូប​នេះ​មក​ធ្វើ​កិច្ចសន្យា ដោយ​ឱ្យ​បញ្ឈប់​សកម្ម​ភាព និង​ទុក​រយៈពេល​១​ស​ប្តា​ហ៍ ឬ​៧​ថ្ងៃ ដើម្បី​ឱ្យ​រុះរើ​សំណង់​នោះ​ចេញ​វិញ​តាម​ការ​កំណត់ បើ​មិន​អនុវត្ត​តាម​ការ​ណែនាំ និង​កិច្ចសន្យា​នេះ​ទេ មន្ត្រី​ជំនាញ​នឹង​មាន​វិធានការ​ចាត់ការ​តាម​ផ្លូវច្បាប់​។

លោក វ៉ា ជឹ​ម​ណា​រ៉េ​ត បាន​បញ្ជាក់​ថា ជា​ការ​ណែនាំ​ពី​លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​ពិនិត្យ និង​ធ្វើ​កិច្ចសន្យា​ចំពោះ​ម្ចាស់​សំណង់ ហើយ​ក៏​បាន​ណែនាំ​ដល់​ម្ចាស់​សំណង់​ដទៃ​ទៀត មិន​ត្រូវ​កសាង​សំណង់​រំ​លោ​.​ភយ​ក​ដី​ផ្លូវ​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​នោះ​ទេ ព្រោះ​ជា​អំពើ​ល្មើសច្បាប់ ហើយ​សំណង់​ដែល​សាងសង់​ត្រូវ​បិទ​បាំង​ឱ្យ​ជិត ដើម្បី​កុំឱ្យ​ប៉ះពាល់​អ្នក​ជិតខាង​នៅ​លើ​ផ្លូវ​សាធារណៈ បើ​កើត​មាន​ហេតុការណ៍​ណាមួយ ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ