ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ឡើង​ត​ភ្លើង​លើ​បង្គោល​សង្ស័យ​ខុស​បច្ចេក​ទេស​​ឆក់​ផ្អើល

11 ខែ មុន
  • បន្ទាយមានជ័យ

កម្មករ​នៅ​ក្រុមហ៊ុន​អគ្គិសនី​អាន​កូ​ម្នាក់ បាន​រួច​ផុត​ពី​សេចក្តីស្លា.ប់ ក្រោយ​ពី​​ឡើង​បង្គោល​ត​ភ្លើង​ខុស​បច្ចេកទេស​ បណ្តាល​ឱ្យ​

ខេត្តបន្ទាយមានជ័យ ៖ កម្មករ​នៅ​ក្រុមហ៊ុន​អគ្គិសនី​អាន​កូ​ម្នាក់ បាន​រួច​ផុត​ពី​សេចក្តីស្លា.ប់ ក្រោយ​ពី​​ឡើង​បង្គោល​ត​ភ្លើង​ខុស​បច្ចេកទេស​ បណ្តាល​ឱ្យ​ឆក់ តែ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល ។ ហេតុ​ការណ៍​​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៣​កន្លង​ទៅ នៅ​បង្គោល​ភ្លើង​មួយ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

បើ​តាម​កម្មករ​ត.​បណ្តាញ​អគ្គិសនី​ បាន​ប្រា​ប់​​ឱ្យ​ដឹង​ថា មុន​មាន​គ្រោះថ្នាក់​កើតឡើង កម្មករ​ត​.បណ្តា​ញអគ្គិសនី​របស់​ក្រុមហ៊ុន​អគ្គិសនី​អាន​កូ ក្រុង​ប៉ោយប៉ែ​ត​១​ក្រុម បាន​ឡើង​ត​បណ្តាញ​អគ្គិសនី ដោយ​ម្នាក់​ឡើង​បង្គោល ម្នាក់​​នៅ​ក្បែរ និង​ម្នាក់​ទៀត​នៅ​ខាងក្រោម ។ ប៉ុន្តែ​ដោយ​កា​រត.​បណ្តាញ​ខុស​​បច្ចេកទេស​ ក៏​បណ្តាល​ឆក់​ម្នាក់​ជាប់​​នៅ​លើ​បង្គោល​​ភ្លើងតែម្តង ចំណែក​​ម្នាក់​​ដែល​នៅ​ក្បែរ​​នោះ​បាន​ជួយ​ទាន់ ដោយ​ទាញ​ចេញពី​កន្លែង​ឆក់ ដើម្បី​ជួយ​សង្គ្រោះ លុះ​​ពេល​ដឹងខ្លួន ក៏​​យក​ចុះ​មក​ដី​ រួច​ដឹក​តាម​រថយន្ត​សង្គ្រោះ​របស់​លោក នួន នី​គី​ដា ទៅ​កាន់​មន្ទីរពេទ្យភ្លាម​ៗផងដែរ ។

មានការ​កត់​សម្គាល់ថា ក្រុម​កម្មករ​ត​.បណ្តាញអគ្គិសនី​នេះ​ មិន​មាន​សម្លៀក​បំពាក់​ការពារ​សុវត្ថិ
ភាព​ក្នុង​ពេល​ត.​បណ្តាញ​ភ្លើង​នេះ​ទេ ដូច​ជា​មួក ​និង​ស្រោមដៃ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ