ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បានហើយ បុរស​​៣​នាក់​ជំនាញខាង​​ Hack ​ហ្វេ​ស​ប៊ុ​ក​​យក​លុយ​អស់​រាប់សិប​លាន​រៀល

11 ខែ មុន
  • បន្ទាយមានជ័យ

កម្លាំង​សមត្ថកិច្ច កាលពី​ថ្ងៃ​១២ ខែឧសភា ឆ្នាំ​២០២៣​កន្លង​ទៅ បាន​​ចាប់​ឃាត់ខ្លួន​ជន​៣​នាក់ ដែល​ជាប់ចោទ​ពី​បទ​ហែក ​(Hack) ​គណនី​ហ្វេ​ស​ប៊ុ​ក រួច​ឆបោ.ក​ម្ចាស់​ប្តូរ​ប្រាក់​វី​ង​​មួយ​កន្លែង​យក​អស់​ជាង​៥០​លានរៀល និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​អស់

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​សមត្ថកិច្ច កាលពី​ថ្ងៃ​១២ ខែឧសភា ឆ្នាំ​២០២៣​កន្លង​ទៅ បាន​​ចាប់​ឃាត់ខ្លួន​ជន​៣​នាក់ ដែល​ជាប់ចោទ​ពី​បទ​ហែក ​(Hack) ​គណនី​ហ្វេ​ស​ប៊ុ​ក រួច​ឆបោ.ក​ម្ចាស់​ប្តូរ​ប្រាក់​វី​ង​​មួយ​កន្លែង​យក​អស់​ជាង​៥០​លានរៀល និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​អស់ ១.០០០​ដុល្លារ នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ទោ សោម សា​រុន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេក​វិទ្យា​ខេត្ត ថ្លែង​ថា ជន​ទាំង​៣​នាក់​ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នេះ​សុទ្ធតែ​ស្នាក់​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ក្នុង​នោះ​រួម​មាន ៖ ១-​ឈ្មោះ រី ឌី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។ ២-​ឈ្មោះ ចែ​ម ដា​រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។ ៣-​ឈ្មោះ ហ៊ុន លី​ហេង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ។

លោកនាយ​ការិយាល័យ​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ វឿ​ន វី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដាក់​ពាក្យបណ្ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣​កន្លង​ទៅ មាន​ជន​មិន​ស្គាល់​មុខ និង​អត្តសញ្ញាណ បាន​លួច​ហែក ​(Hack)​ គណនី​ហ្វេ​សប៊ុ​ក​ឈ្មោះ ចាន់ ថៃ​ឡុ​ង​គឿ ហើយ​ឆាត​ទៅ​គណនី​ហ្វេ​សប៊ុ​ក​ឈ្មោះ Vong Vy ដោយ​សរសេរ​ឱ្យផ្ញើ​ប្រាក់​បាត​ថៃ​ចូល​ទៅ​គណនី​ធនាគារ​របស់ឈ្មោះ វឿ​ន វី ។ បន្ទាប់​មក​​ឱ្យ​ប្ដូរ​ជា​ប្រាក់​រៀល ហើយ​ឱ្យ​ផ្ញើ​ចូល​លេខ​ទូរស័ព្ទ​ចំនួន​៥​ខ្សែ​ រួម​មាន​​លេខ ៖ ០៧១ ៦៣០ ៦១៦៦/០៧១ ៩២១ ០៩៥៨/ ០៧១ ៨៤៩ ៧៦០០/ ០១៥ ៧២៧ ៤២៦/ ០១៧ ៤២៨ ៨៧៤ តាម​រយៈ​ធនាគារ​វី​ង​ចំនួន​១៤​លើក ស្មើនឹង​ទឹកប្រាក់​សរុប​ចំនួន ៥០.៨៤០.០០០​រៀល ។

រីឯ​ម្ចាស់​គណនី​ឈ្មោះ RY DY បាន​លួច​ហែក​ (Hack) ​គណនី​ហ្វេ​សប៊ុក​ឈ្មោះ អ៊ិ​ន សំណាង ហើយ​ឆបោ.ក​លុយ​ឈ្មោះ ស៊ុន សុខ ដែល​ស្គាល់​រាប់អាន​គ្នា និង​មាន​លេខ​កូដ​គណនី ០៧១ ៣៩៨ ៤១៣៦ ឆបោ.ក​លុយ​ចំនួន ១.០០០​ដុល្លារ​ទៀត​ផង​។

លោកនាយ​ការិយាល័យ សោម សា​រុន បញ្ជាក់​ថា ក្រោម​ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ខេត្ត បាន​ធ្វើការ​ស្រាវ​ជ្រាវ​កំណត់​មុខសញ្ញា និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់ កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៣ នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្រោយ​ពី​ចាប់​ឃាត់ខ្លួន ជន​ទាំង​៣​នាក់​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ